នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ។
យេរេមា 8:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ យើងនឹងលើកប្រពន្ធគេឲ្យដល់អ្នកដទៃ ហើយស្រែចម្ការរបស់គេដល់ពួកអ្នក ដែលនឹងគ្រប់គ្រងតទៅ ដ្បិតតាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំជាងគេ សុទ្ធតែលោភលន់ ចាប់តាំងពីហោរា រហូតដល់សង្ឃ គ្រប់គ្នាប្រព្រឹត្តសេចក្ដីភូតភរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ យើងនឹងប្រគល់ប្រពន្ធរបស់ពួកគេ ទៅឲ្យអ្នកដទៃ ប្រគល់ស្រែចម្ការរបស់ពួកគេទៅឲ្យ អស់អ្នកដែលនឹងមកចាប់យក ដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន គឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ ហើយចាប់តាំងពីព្យាការីរហូតដល់បូជាចារ្យ សុទ្ធតែជាអ្នកបោកប្រាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ អញនឹងលើកប្រពន្ធគេឲ្យដល់អ្នកដទៃ ហើយស្រែចំការរបស់គេដល់ពួកអ្នកដែលនឹងគ្រប់គ្រងតទៅ ដ្បិតតាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំជាងគេ នោះសុទ្ធតែមានសេចក្ដីលោភ ចាប់តាំងពីហោរា រហូតដល់សង្ឃ គ្រប់គ្នាប្រព្រឹត្តសេចក្ដីភូតភរ អាល់គីតាប ហេតុនេះ យើងនឹងប្រគល់ប្រពន្ធរបស់ពួកគេ ទៅឲ្យអ្នកដទៃ ប្រគល់ស្រែចម្ការរបស់ពួកគេទៅឲ្យ អស់អ្នកដែលនឹងមកចាប់យក ដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន គឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ ហើយចាប់តាំងពីណាពីរហូតដល់អ៊ីមុាំ សុទ្ធតែជាអ្នកបោកប្រាស់។ |
នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ។
ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃ និងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងនិមិត្តគេយល់ខុសទទេ ក៏រមិលក្នុងការជំនុំជម្រះ។
យើងបានខឹង ហើយបានវាយគេ ដោយព្រោះអំពើទុច្ចរិតនៃចិត្តលោភរបស់គេ យើងបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេចេះតែថយទៅតាមអំពើចិត្តជានិច្ច។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ពួកហោរាគេថ្លែងទំនាយកុហកដោយនូវឈ្មោះយើងទេ យើងមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេថ្លែងទំនាយប្រាប់អ្នករាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្ដីឥតប្រយោជន៍ទទេ ហើយជាសេចក្ដីបញ្ឆោតនៃចិត្តខ្លួនគេវិញ។
បើខ្ញុំចេញទៅវាល មើល៍ មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ មានសុទ្ធតែមនុស្សដែលឈឺដោយអត់ឃ្លាន ដ្បិតពួកហោរា និងពួកសង្ឃ តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។
ឯទទាដែលក្រាបពងឥតបានភ្ញាស់ជាយ៉ាងណា នោះអ្នកដែលប្រមូលទ្រព្យសម្បត្តិ មិនមែនដោយទៀងត្រង់ក៏យ៉ាងនោះដែរ ទ្រព្យសម្បត្តិនោះនឹងលះចោលគេ កាលនៅពាក់កណ្ដាលអាយុនៅឡើយ ហើយដល់ចុងបំផុត គេនឹងទៅជាឆ្កួតផង។
ឯភ្នែក និងចិត្តរបស់អ្នក រកតែបំពេញសេចក្ដីលោភរបស់អ្នក ក៏កម្ចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងជិះជាន់ និងប្រព្រឹត្តសេចក្ដីច្រឡោតប៉ុណ្ណោះ។
ដោយព្រោះអស់ទាំងអំពើអាក្រក់ ដែលពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដាបានប្រព្រឹត្ត ជាហេតុបណ្ដាលឲ្យយើងខឹង គឺទាំងខ្លួនគេ ស្តេចគេ ពួកចៅហ្វាយ ពួកសង្ឃ និងពួកហោរារបស់គេ អស់ទាំងពួកស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា។
ស្ត្រីទាំងប៉ុន្មាន ដែលនៅសល់ក្នុងដំណាក់របស់ស្តេចយូដា នឹងត្រូវនាំចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន ហើយស្ត្រីទាំងនោះនឹងពោលថា ពួកជំនិតរបស់ទ្រង់បានបញ្ឆោតទ្រង់ ហើយក៏ឈ្នះទ្រង់ផង ឥឡូវនេះ ព្រះបាទរបស់ព្រះករុណាផុងជាប់ ទៅក្នុងភក់ហើយ នោះគេងាកចេញពីទ្រង់ទៅ។
គ្រានោះ មេទ័ពទាំងប៉ុន្មាន និងយ៉ូហាណានជាកូនការា ហើយយេសានា ជាកូនហូសាយ៉ា ព្រមទាំងបណ្ដាជនទាំងអស់ ចាប់តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត គេក៏ចូលមកជិត
គឺពួកហោរាបានថ្លែងទំនាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកម្លាំងដៃខ្លួន ឯប្រជារាស្ត្រយើងក៏ឃើញយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើអ្នករាល់គ្នាធ្វើដូចម្តេច?
នេះដោយព្រោះតែអំពើបាបរបស់ពួកហោរា និងអំពើទុច្ចរិតរបស់ពួកសង្ឃ ជាពួកអ្នកដែលបានកម្ចាយឈាម មនុស្សសុចរិតនៅក្នុងទីក្រុង។
គេក៏មករកអ្នក ដូចជាបណ្ដាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខអ្នក ដូចជាប្រជារាស្ត្រយើង ក៏ស្តាប់អស់ទាំងពាក្យរបស់អ្នក តែមិនប្រព្រឹត្តតាមសោះ ដ្បិតបបូរមាត់គេសម្ដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញរកកម្រៃដល់ខ្លួនវិញ។
ដូច្នេះ ដោយព្រោះអ្នករាល់គ្នាជាន់ឈ្លីមនុស្សក្រីក្រ ហើយរឹបអូសយកស្រូវពីគេ អ្នករាល់គ្នាបានសង់ផ្ទះដោយថ្មដាប់ តែមិនបានរស់នៅក្នុងផ្ទះនោះទេ អ្នករាល់គ្នាបានដាំចម្ការទំពាំងបាយជូរជាទីគាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីចម្ការនោះឡើយ។
នៅថ្ងៃនោះ គេនឹងចាប់ផ្ដើមប្រើពាក្យ ប្រៀបធៀបចាក់ដោតអ្នក ហើយនឹងទួញទំនួញយ៉ាងអាក់អួល ដោយពាក្យថា "យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះយេហូវ៉ាបានផ្លាស់មត៌ករបស់សាសន៍ខ្ញុំ ព្រះអង្គដករើចេញពីខ្ញុំយ៉ាងណាហ្ន៎! ព្រះអង្គបានចែកស្រែចម្ការរបស់យើង ទៅឲ្យបច្ចាមិត្តរបស់យើងហើយ"»។
ពួកកំពូលលើគេតែងតែជំនុំជម្រះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកម្រៃ ហើយពួកហោរាក៏ថ្លែងទំនាយឲ្យបានប្រាក់ ប៉ុន្តែ គេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា "ព្រះយេហូវ៉ាគង់នៅកណ្ដាលយើងរាល់គ្នាទេតើ និងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ"។
ព្រះយេហូវ៉ាមានព្រះបន្ទូលពីពួកហោរា ដែលនាំឲ្យជនជាតិវង្វេង ជាពួកអ្នកដែលថ្លែងទំនាយថាមានសេចក្ដីសុខ ក្នុងកាលដែលមានអ្វីទំពារស៊ី តែគេនឹងធ្វើសង្គ្រាមទាស់នឹងអ្នកណា ដែលមិនដាក់អ្វីក្នុងមាត់គេ។
ដ្បិតមើល៍! យើងនឹងតាំងសាសន៍ខាល់ដេឡើង ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់ គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីនឹងចាប់យកទីលំនៅដែលមិនមែនជារបស់ខ្លួន
ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបអូស ហើយផ្ទះរបស់គេនឹងត្រូវចោលស្ងាត់។ គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ គេនឹងធ្វើចម្ការទំពាំងបាយជូរ តែមិនបានផឹកពីផលទំពាំងបាយជូរឡើយ។
ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតគេផ្តួលពួកអ្នកផ្ទះទាំងមូល ដោយបង្រៀនសេចក្ដីដែលមិនគួរគប្បី ឲ្យតែបានកម្រៃដ៏លាមក។
ដ្បិតក្នុងឋានៈជាអ្នកមើលខុសត្រូវរបស់ព្រះ អ្នកអភិបាល ត្រូវតែជាមនុស្សដែលរកកន្លែងបន្ទោសមិនបាន មិនត្រូវមានចិត្តមានះ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ