ឯដំណាក់ដ៏ស្កឹមស្កៃនេះ អស់អ្នកណាដែលដើរតាមនេះ នឹងមានសេចក្ដីប្លែកក្នុងចិត្តថា "ហេតុអ្វីបានជាព្រះយេហូវ៉ាប្រព្រឹត្តយ៉ាងដូច្នេះ ចំពោះស្រុកនេះ និងព្រះវិហារនេះ?"
យេរេមា 51:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេសាកត្រូវចាប់យកយ៉ាងណាហ្ន៎ ទីគួរលើកសរសើររបស់ផែនដីទាំងមូល ត្រូវចាប់បានយ៉ាងណាហ្ន៎ បាប៊ីឡូនបានទៅជាទីស្ងាត់ច្រៀប នៅកណ្ដាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ដេចក៏ក្រុងសេសាក ដែលពិភពលោកទាំងមូលធ្លាប់តែលើកតម្កើង ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មាំងដូច្នេះ! ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសាន ក្នុងចំណោមប្រជាជាតិនានាបែបនេះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេសាកបានត្រូវចាប់យកយ៉ាងណាហ្ន៎ ទីគួរលើកសរសើររបស់ផែនដីទាំងមូល ត្រូវចាប់បានយ៉ាងណាហ្ន៎ អើ បាប៊ីឡូនបានទៅជាទីស្ងាត់ច្រៀប នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎ អាល់គីតាប ម្ដេចក៏ក្រុងសេសាក ដែលពិភពលោកទាំងមូលធ្លាប់តែលើកតម្កើង ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មាំងដូច្នេះ! ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសាន ក្នុងចំណោមប្រជាជាតិនានាបែបនេះ! |
ឯដំណាក់ដ៏ស្កឹមស្កៃនេះ អស់អ្នកណាដែលដើរតាមនេះ នឹងមានសេចក្ដីប្លែកក្នុងចិត្តថា "ហេតុអ្វីបានជាព្រះយេហូវ៉ាប្រព្រឹត្តយ៉ាងដូច្នេះ ចំពោះស្រុកនេះ និងព្រះវិហារនេះ?"
នោះក្រុងបាប៊ីឡូនដែលជាសិរីល្អនៃអស់ទាំងនគរ ហើយជាទីលម្អនៃសេចក្ដីអំនួតរបស់សាសន៍ខាល់ដេ នឹងត្រូវដូចជាកាលព្រះបានរំលាងក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។
អ្នកនឹងពោលពាក្យចំអកនេះ ដាក់ស្តេចក្រុងបាប៊ីឡូនថា៖ ពួកសង្កត់សង្កិនបានឈប់ទ្រឹងយ៉ាងណាហ្ន៎ ទីក្រុងមាសបានរលត់ផុតយ៉ាងណាហ្ន៎!
ស្តេចទាំងប៉ុន្មាននៃស្រុកខាងជើង ទាំងជិតទាំងឆ្ងាយជាមួយគ្នា ព្រមទាំងនគរទាំងអស់នៅក្នុងលោកីយ៍ ដែលនៅលើផែនដីផង បន្ទាប់មក ស្តេចសេសាក នឹងត្រូវផឹកក្រោយគេបង្អស់។
ទីក្រុងគួរសរសើរ ជាទីរីករាយដល់យើង ដូចម្តេចបានជាគេមិនសំចៃទុកអ្នកដូច្នេះហ្ន៎។
ញញួរដែលវាយផែនដីទាំងមូល បានកាច់បាក់យ៉ាងណាហ្ន៎ ក្រុងបាប៊ីឡូនបានត្រឡប់ជាទីខូចបង់ នៅកណ្ដាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎
ផែនដីក៏ញ័រ ដោយឮសូរការចាប់យកក្រុងបាប៊ីឡូន សម្រែករបស់គេបានឮនៅក្នុងចំណោមសាសន៍នានា។
ឯក្រុងបាប៊ីឡូននឹងត្រឡប់ជាកងគំនរ ជាទីលំនៅរបស់សត្វស្វាន ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឥតមានអ្នកណានៅឡើយ។
ពួកអ្នកនៅកោះទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យពីដំណើរអ្នក ហើយពួកស្តេចភ័យខ្លាចជាខ្លាំង ក៏មានមុខស្រងូត។
ហើយកន្លែងណាដែលមានមនុស្សជាតិ មានសត្វព្រៃនៅទីវាល និងសត្វហើរលើអាកាសរស់នៅ ព្រះបានប្រទានមកក្នុងព្រះហស្តរបស់ព្រះករុណា គឺព្រះអង្គបានប្រទានឲ្យព្រះករុណាមានអំណាចលើរបស់ទាំងអស់នោះ គឺទ្រង់ហើយដែលជាក្បាលដែលធ្វើពីមាសនោះ។
បពិត្រព្រះករុណា ដើមឈើនោះគឺព្រះករុណា ដែលបានចម្រើនឡើងជាធំ ហើយមានអានុភាព។ ដ្បិតភាពធំរបស់ព្រះករុណាបានលូតឡើងរហូតដល់ផ្ទៃមេឃ ហើយអំណាចគ្រប់គ្រងរបស់ព្រះករុណាក៏ដល់ចុងផែនដីដែរ។
ស្ដេចមានរាជឱង្ការថា៖ «នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលយើងបានសង់ទុកជារាជស្ថាន ដោយអំណាចអានុភាពរបស់យើង ហើយសម្រាប់ជាសិរីល្អនៃតេជានុភាពរបស់យើងទេឬ?»
អ្នកនឹងត្រឡប់ទៅជាទីគួរឲ្យរន្ធត់ ជាទីប្រៀបធៀប និងជាទីដំណៀល ក្នុងចំណោមអស់ទាំងសាសន៍ ដែលព្រះយេហូវ៉ានឹងនាំអ្នកចេញទៅ។