យេរេមា 51:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រមូលផ្តុំសាសន៍ទាំងប៉ុន្មានមកទាស់នឹងវា គឺអស់ទាំងស្តេចនៃសាសន៍មេឌី និងពួកចៅហ្វាយ ពួកនាយរបស់គេ ព្រមទាំងស្រុកទាំងមូល ដែលនៅក្រោមអំណាចគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ ដោយរួមជាមួយស្ដេចស្រុកមេឌី ព្រមទាំងពួកចៅហ្វាយខេត្ត ទេសាភិបាល និងនគរចំណុះទាំងប៉ុន្មានរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រមូលផ្តុំសាសន៍ទាំងប៉ុន្មានមកទាស់នឹងវា គឺអស់ទាំងស្តេចនៃសាសន៍មេឌី នឹងពួកចៅហ្វាយ ពួកនាយរបស់គេ ព្រមទាំងស្រុកទាំងមូល ដែលនៅក្រោមអំណាចគេផង អាល់គីតាប ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ ដោយរួមជាមួយស្ដេចស្រុកមេឌី ព្រមទាំងពួកចៅហ្វាយខេត្ត ទេសាភិបាល និងនគរចំណុះទាំងប៉ុន្មានរបស់ពួកគេ។ |
គឺនៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានជប់លៀងដល់ពួកមន្ត្រី និងពួករាជបម្រើទាំងអស់របស់ស្ដេច ព្រមទាំងពួកមេទ័ពសាសន៍ពើស៊ី និងសាសន៍មេឌី ពួកអភិជន និងពួកចៅហ្វាយខេត្តទាំងប៉ុន្មាន ក៏នៅចំពោះស្ដេចដែរ
រីឯអស់ទាំងកិច្ចការនៃព្រះចេស្តា និងឥទ្ធិឫទ្ធិរបស់ស្ដេច ព្រមទាំងរឿងសព្វគ្រប់ពីសក្តិយសដ៏ខ្ពង់ខ្ពស់របស់ម៉ាដេកាយ ដែលស្តេចបានតាំងលោក សុទ្ធតែបានកត់ត្រាទុកក្នុងសៀវភៅរបាក្សត្ររបស់ស្តេចស្រុកមេឌី និងស្រុកពើស៊ីរ។
មើល៍ យើងនឹងញុះញង់សាសន៍មេឌីឲ្យទាស់នឹងគេ ជាសាសន៍ដែលមិនរាប់អានប្រាក់ សូម្បីតែមាសក៏មិនមានចិត្តរីករាយដែរ។
មាននិមិត្តយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ យើងបានរម្ងាប់ការថ្ងូរចេញពីនោះហើយ។
ដ្បិតសាសន៍ជាច្រើន និងស្តេចធំៗ នឹងចាប់ប្រើសាសន៍ខាល់ដេនោះវិញ ហើយយើងនឹងសងគេ តាមអំពើដែលគេបានប្រព្រឹត្ត និងតាមការដែលដៃគេបានធ្វើ។
មើល៍ មានសាសន៍មួយមកពីទិសខាងជើង ជាសាសន៍យ៉ាងធំ និងស្តេចជាច្រើន បានត្រូវដាសឡើងពីចុងផែនដី។
ចូរសម្រួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ ព្រះយេហូវ៉ាបានដាស់វិញ្ញាណ របស់ពួកស្តេចសាសន៍មេឌីឡើង ពីព្រោះព្រះអង្គមានគំនិតទាស់នឹងបាប៊ីឡូន ដើម្បីនឹងបំផ្លាញចោល ដ្បិតនេះជាការសងសឹករបស់ព្រះយេហូវ៉ា គឺជាការសងសឹកស្នងព្រះវិហាររបស់ព្រះអង្គ។
ចូរដំឡើងទង់ជ័យនៅក្នុងស្រុក ចូរផ្លុំត្រែនៅនាកណ្ដាលសាសន៍ទាំងប៉ុន្មាន ត្រូវប្រមូលផ្តុំអស់ទាំងសាសន៍ មកទាស់នឹងក្រុងបាប៊ីឡូនចុះ ចូរហៅនគរទាំងប៉ុន្មាននៅស្រុកអារ៉ារ៉ាត មីនី និងអ័សក្នាស ឲ្យគេមូលគ្នាមកទាស់នឹងទីក្រុង ចូរតាំងមេទ័ពធំម្នាក់ ឲ្យទាស់នឹងវាចុះ ហើយឲ្យមានសេះឡើងមក បែបដូចជាដង្កូវមានរោមច្រាង។
ផែនដីកំពុងញាប់ញ័រក៏ឈឺចាប់ ពីព្រោះការដែលព្រះយេហូវ៉ា សម្រេចធ្វើដល់ក្រុងបាប៊ីឡូន នោះស្ថិតស្ថេរនៅ ដើម្បីនឹងធ្វើឲ្យស្រុកបាប៊ីឡូន ត្រូវខូចបង់ ឥតមានអ្នកណានៅ។
ព្រះបាទដារីយុសសព្វព្រះហឫទ័យតែងតាំងពួកនាយកមួយរយម្ភៃរូប ឲ្យគ្រប់គ្រងលើនគរ គឺឲ្យនៅពាសពេញនគរទាំងមូល
បពិត្រព្រះរាជា ឥឡូវនេះ សូមទ្រង់ចេញច្បាប់ ហើយឡាយព្រះហស្តលើច្បាប់នោះ ដើម្បីកុំឲ្យផ្លាស់ប្ដូរបាន ស្របតាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ដែលប្រែក្រឡាស់មិនបានឡើយ»។
នៅឆ្នាំដំបូង ក្នុងរជ្ជកាលព្រះបាទដារីយុស ជាបុត្រាព្រះបាទអ័ហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានតាំងឡើងជាស្តេចគ្រប់គ្រងលើអាណាចក្ររបស់ពួកខាល់ដេ