ព្រះអង្គបញ្ឈប់សង្គ្រាម រហូតដល់ចុងបំផុតនៃផែនដី ព្រះអង្គបំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតរទេះចម្បាំងដោយភ្លើង។
យេរេមា 50:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានដាវមកលើសេះទាំងប៉ុន្មាន និងរទេះចម្បាំងរបស់គេ ហើយលើជនជាតិលាយឡំទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបាប៊ីឡូនដែរ គេនឹងត្រឡប់ដូចជាស្រី មានដាវមកលើអស់ទាំងទ្រព្យសម្បត្តិរបស់គេ ហើយនឹងត្រូវប្លន់យកទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកដាវទៅប្រហារសេះ និងរទេះចម្បាំងរបស់ពួកគេ ហើយប្រហារជនបរទេសដែលមកជួយច្បាំង រួមជាមួយពួកគេដែរ! អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី! ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ ហើយរឹបអូសយកទាំងអស់ទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានដាវមកលើសេះទាំងប៉ុន្មាន នឹងរទេះចំបាំងរបស់គេ ហើយលើជនជាតិលាយឡំទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបាប៊ីឡូនដែរ គេនឹងត្រឡប់ទៅដូចជាស្រីវិញ មានដាវមកលើអស់ទាំងទ្រព្យសម្បត្តិរបស់គេ ហើយទាំងអស់នឹងត្រូវប្លន់យកទៅ អាល់គីតាប ចូរយកដាវទៅប្រហារសេះ និងរទេះចំបាំងរបស់ពួកគេ ហើយប្រហារជនបរទេសដែលមកជួយច្បាំង រួមជាមួយពួកគេដែរ! អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី! ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ ហើយរឹបអូសយកទាំងអស់ទៅ! |
ព្រះអង្គបញ្ឈប់សង្គ្រាម រហូតដល់ចុងបំផុតនៃផែនដី ព្រះអង្គបំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតរទេះចម្បាំងដោយភ្លើង។
ឱព្រះនៃលោកយ៉ាកុបអើយ ពេលព្រះអង្គបន្ទោស នោះទាំងអ្នកជិះ ទាំងសេះក៏ស្រឡាំងកាំងទៅ។
នៅគ្រានោះ សាសន៍អេស៊ីព្ទនឹងបានដូចជាស្ត្រី គេនឹងញ័ររន្ធត់ ហើយតក់ស្លុត ដោយព្រោះការជន្លព្រះហស្តរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គជន្លពីលើគេ
យើងនឹងឲ្យឃ្លាំងលាក់កំបាំង និងទ្រព្យសម្បត្តិដែលកប់ទុកដល់អ្នក ដើម្បីឲ្យអ្នកបានដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅអ្នកតាមឈ្មោះ។
ហើយកុលសម្ព័ននានាទាំងអស់ក្នុងចំណោមពួកគេ ស្តេចទាំងអស់នៅស្រុកអ៊ូស និងស្តេចទាំងអស់នៅស្រុកភីលីស្ទីន (គឺក្រុងអាសកាឡូន ក្រុងកាសា ក្រុងអេក្រុន និងសំណល់នៃក្រុងអាសដូឌ)
ស្តេចទាំងអស់នៅស្រុកអារ៉ាប់ និងអស់ទាំងស្តេចនៃកុលសម្ព័ន្ធនានា ដែលអាស្រ័យនៅទីរហោស្ថាន
កេរីយ៉ុតត្រូវចាប់យកហើយ គេក៏ចាប់បានទីមាំមួនទាំងប៉ុន្មានដែរ នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ នឹងបានដូចជាចិត្តរបស់ស្រីដែលឈឺនឹងសម្រាលកូន។
នោះស្រុកខាល់ដេនឹងត្រូវជារំពា ហើយអស់អ្នកដែលចាប់យក នោះនឹងបានឆ្អែត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ចូរមកច្បាំងនឹងក្រុងបាប៊ីឡូនពីគ្រប់ទីឆ្ងាយបំផុត ត្រូវបើកជង្រុកគេ ត្រូវជាន់ឈ្លីគំនរបំណែកទីក្រុង ហើយបំផ្លាញឲ្យអស់រលីង កុំឲ្យមានសល់អ្វីឡើយ។
យើងនឹងបំបាក់បំបែកទាំងសេះ និងអ្នកជិះផង ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងរទេះចម្បាំង និងអ្នកបរ ដោយសារអ្នក។
យើងនឹងបំបាក់បំបែកទាំងប្រុសទាំងស្រី ដោយសារអ្នក យើងនឹងបំបាក់បំបែក ទាំងចាស់ទាំងក្មេង ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងពួកកំលោះ ក្រមុំ ដោយសារអ្នក។
ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ គេនៅតែក្នុងទីមាំមួនរបស់គេ កម្លាំងគេស្បើយហើយ ក៏បានត្រឡប់ដូចជាស្រីវិញ ផ្ទះនៅក្នុងទីក្រុងបានឆេះអស់ហើយ រនុកទ្វារក្រុងទាំងអស់ត្រូវបាក់។
គេនឹងត្រូវដួលស្លាប់នៅក្នុងស្រុករបស់ពួកខាល់ដេ គេនឹងត្រូវចាក់ទម្លុះនៅតាមផ្លូវទីក្រុង។
ពួកសាសន៍អេធីយ៉ូពី សាសន៍ពួត សាសន៍លូឌ និងអស់ទាំងសាសន៍លាយឡំគ្នា ព្រមទាំងពួកគូប ពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្ត គេនឹងដួលដោយដាវទៅជាមួយគ្នា។
នៅតុយើង អ្នករាល់គ្នានឹងបានឆ្អែតដោយសាច់សេះ រទេះចម្បាំង ពួកមនុស្សខ្លាំងពូកែ និងពួកទាហានទាំងប៉ុន្មានដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
មើល៍! យើងទាស់នឹងឯង យើងនឹងដុតអស់ទាំងរទេះចម្បាំងរបស់ឯង ឲ្យទៅជាផេះ ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង យើងនឹងបំបាត់ការចាប់រំពារបស់ឯងពីផែនដី ហើយសំឡេងរបស់ពួកទូតឯង នឹងឥតមានអ្នកណាឮទៀតឡើយ។
មើល៍! ពួកឯងនៅសល់តែស្រីៗ ទ្វារស្រុកឯងបើកចំហសម្រាប់ខ្មាំងសត្រូវ ភ្លើងបានឆេះរនុកឯងអស់ទៅ។
យើងនឹងរំលំបល្ល័ង្កនៃរាជ្យផ្សេងៗ ហើយនឹងបំផ្លាញឥទ្ធិឫទ្ធិរបស់រាជ្យនៃសាសន៍ទាំងប៉ុន្មាន យើងនឹងបំបាក់អស់ទាំងរទេះចម្បាំង ព្រមទាំងមនុស្សដែលជិះផង ឯសេះ និងពួកដែលជិះ ក៏នឹងភ្លាត់ធ្លាក់ចុះ ដោយដាវរបស់បងប្អូនគេរៀងរាល់ខ្លួន»។