យេរេមា 50:37 - អាល់គីតាប37 ចូរយកដាវទៅប្រហារសេះ និងរទេះចំបាំងរបស់ពួកគេ ហើយប្រហារជនបរទេសដែលមកជួយច្បាំង រួមជាមួយពួកគេដែរ! អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី! ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ ហើយរឹបអូសយកទាំងអស់ទៅ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 មានដាវមកលើសេះទាំងប៉ុន្មាន និងរទេះចម្បាំងរបស់គេ ហើយលើជនជាតិលាយឡំទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបាប៊ីឡូនដែរ គេនឹងត្រឡប់ដូចជាស្រី មានដាវមកលើអស់ទាំងទ្រព្យសម្បត្តិរបស់គេ ហើយនឹងត្រូវប្លន់យកទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 ចូរយកដាវទៅប្រហារសេះ និងរទេះចម្បាំងរបស់ពួកគេ ហើយប្រហារជនបរទេសដែលមកជួយច្បាំង រួមជាមួយពួកគេដែរ! អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី! ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ ហើយរឹបអូសយកទាំងអស់ទៅ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 មានដាវមកលើសេះទាំងប៉ុន្មាន នឹងរទេះចំបាំងរបស់គេ ហើយលើជនជាតិលាយឡំទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបាប៊ីឡូនដែរ គេនឹងត្រឡប់ទៅដូចជាស្រីវិញ មានដាវមកលើអស់ទាំងទ្រព្យសម្បត្តិរបស់គេ ហើយទាំងអស់នឹងត្រូវប្លន់យកទៅ សូមមើលជំពូក |
នីនីវេអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងដុតកំទេចរទេះចំបាំងរបស់អ្នក ឲ្យទៅជាផេះ។ ពួកយុវជនរបស់អ្នកនឹងស្លាប់ដោយមុខដាវ។ យើងនឹងបញ្ឈប់អ្នក លែងឲ្យរឹបអូសយក ទ្រព្យសម្បត្តិពីអ្នកដទៃ ហើយគេនឹងលែងឮសូរសំឡេងពួកប្រតិភូ របស់អ្នកទៀតដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។