ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 48:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ឮ​សូរ​សម្រែក​ចេញ​ពី​ក្រុង​ហូរ៉ូណែម គឺ​ជា​ការ​ខូច‌បង់ ហើយ​បំផ្លាញ​យ៉ាង​សម្បើម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​សម្រែក​លាន់​ឮ​ឡើង​ពី​ក្រុង​ហូរ៉ូ‌ណែម ដែល​ត្រូវ​គេ​កម្ទេច និង​បំផ្លាញ​ទាំង​ស្រុង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ឮ​សូរ​សំរែក​ចេញ​ពី​ក្រុង​ហូរ៉ូណែម គឺ​ជា​ការ​ខូច​បង់ ហើយ​បំផ្លាញ​យ៉ាង​សំបើម

សូមមើលជំពូក

អាល់គីតាប

មាន​សំរែក​លាន់​ឮ​ឡើង​ពី​ក្រុង​ហូរ៉ូ‌ណែម ដែល​ត្រូវ​គេ​កំទេច និង​បំផ្លាញ​ទាំង​ស្រុង។

សូមមើលជំពូក



យេរេមា 48:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ និង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក​ចង្កា​ទាំង​អស់​គ្នា​ដែរ។


ចិត្ត​ខ្ញុំ​ក៏​ស្រែក​ឡើង​នឹង​ម៉ូអាប់​ដែរ ពួក​គេ​ដែល​រត់​យោង​ខ្លួន ក៏​រត់​រហូត​ដល់​ក្រុង​សូអារ ដូច​ជា​គោ​ឈ្មោល​អាយុ​បី​ខួប គេ​ដើរ​ទៅ​ទាំង​យំ​តាម​ផ្លូវ ឡើង​ទៅ​ឯ​ក្រុង​លូគីត គេ​ស្រែក​ប្រកាស​ពី​ការ​បំផ្លាញ តាម​ផ្លូវ​ទៅ​ឯ​ក្រុង​ហូរ៉ូណែម


ពី​ព្រោះ​សម្រែក​បាន​ឮ​ព័ទ្ធ​ជុំ‌វិញ ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់​ហើយ សូរ​ទ្រហោ‌យំ​ក៏​បាន​ឮ​ទៅ​ដល់​ក្រុង​អេក‌ឡែម សូរ​ទ្រហោ‌យំ​នោះ បាន​ឮ​រហូត​ដល់​ក្រុង​ប្អៀរ-អេលីម។


ដូច្នេះ ខ្ញុំ​បាន​និយាយ​ថា ចូរ​បែរ​មុខ​ចេញ​ពី​ខ្ញុំ​ទៅ ខ្ញុំ​នឹង​យំ​យ៉ាង​ក្រំ​ចិត្ត កុំ​ខំ​ជួយ​កម្សាន្ត​ទុក្ខ​ខ្ញុំ ដោយ​ព្រោះ​សាសន៍​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ត្រូវ​បំផ្លាញ​នោះ​ឡើយ។


សូម​ឲ្យ​មនុស្ស​នោះ​បាន​ដូច​ជា​អស់​ទាំង​ទី​ក្រុង ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ឥត​ស្តាយ​ចុះ ឲ្យ​គេ​ឮ​តែ​សម្រែក​នៅ​ពេល​ព្រឹក ហើយ​សូរ​ហ៊ោ​នៅ​ថ្ងៃ​ត្រង់


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! មាន​ទឹក​ឡើង​ចេញ​ពី​ទិស​ខាង​ជើង ទឹក​នោះ​នឹង​ត្រឡប់​ជា​ទន្លេ​ដែល​លិច​ច្រាំង ក៏​នឹង​ជន់​ឡើង​លិច​ស្រុក និង​បណ្ដា​ដែល នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែរ គឺ​ទាំង​ទី​ក្រុង និង​មនុស្ស​ដែល​អាស្រ័យ​នៅ​ផង នោះ​បណ្ដា​មនុស្ស​នឹង​ស្រែក​ឡើង ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ទាំង​ប៉ុន្មាន​នឹង​ទ្រហោ​យំ


សម្រែក​របស់​ក្រុង​ហែសបូន និង​ក្រុង​អេលាលេ ឮ​បាន​ឆ្ងាយ ដូច​ឮ​រហូត​ទៅ​ដល់​យ៉ាហាស ហើយ​ឮ​ពី​សូអារ​ទៅ​ដល់​ហូរ៉ូណែម និង​អេ​ក្លាត​-សេលីស៊ីយ៉ា ដ្បិត​ទឹក​នៅ​នីមរីម​បាន​រីង​ស្ងួត​អស់​ហើយ។


ស្រុក​ម៉ូអាប់​បាន​ត្រូវ​បំផ្លាញ​ហើយ ពួក​តូចៗ​របស់​គេ​បាន​ស្រែក​ឲ្យ​ឮ។


ដ្បិត​គេ​នឹង​ឡើង​តាម​ផ្លូវ​ទៅ​ឯ​លូគីត​ទាំង​យំ​បណ្តើរ ឯ​ត្រង់​ផ្លូវ​ចុះ​ទៅ​ឯ​ហូរ៉ូណែម នោះ​មាន​ឮ​សម្រែក​ថប់​ព្រួយ​ពី​ការ​បំផ្លាញ។


មាន​ឮ​សូរ​សម្រែក​ចេញ​ពី​ក្រុង​បាប៊ីឡូន​មក និង​សូរ​នៃ​ការ​បំផ្លាញ​យ៉ាង​សម្បើម មក​ពី​ស្រុក​របស់​ពួក​ខាល់ដេ។