Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 48:3 - អាល់គីតាប

3 មាន​សំរែក​លាន់​ឮ​ឡើង​ពី​ក្រុង​ហូរ៉ូ‌ណែម ដែល​ត្រូវ​គេ​កំទេច និង​បំផ្លាញ​ទាំង​ស្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មាន​ឮ​សូរ​សម្រែក​ចេញ​ពី​ក្រុង​ហូរ៉ូណែម គឺ​ជា​ការ​ខូច‌បង់ ហើយ​បំផ្លាញ​យ៉ាង​សម្បើម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មាន​សម្រែក​លាន់​ឮ​ឡើង​ពី​ក្រុង​ហូរ៉ូ‌ណែម ដែល​ត្រូវ​គេ​កម្ទេច និង​បំផ្លាញ​ទាំង​ស្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មាន​ឮ​សូរ​សំរែក​ចេញ​ពី​ក្រុង​ហូរ៉ូណែម គឺ​ជា​ការ​ខូច​បង់ ហើយ​បំផ្លាញ​យ៉ាង​សំបើម

សូមមើលជំពូក ចម្លង




យេរេមា 48:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌ជន​នាំ​គ្នា​ឡើង​ទៅ​វិហារ​នៅ​ឌីបូន គេ​យំ​សោក​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​សោក​សង្រេង ស្រណោះ​ក្រុង​នេបូ និង​ក្រុង​មេឌី‌បា គេ​កោរ​សក់​ទាំង​អស់​គ្នា ហើយ​គេ​ក៏​កោរ​ពុក​មាត់​ពុក​ចង្កា​ចេញ​ដែរ។


ខ្ញុំ​យំ​អាណិត​ស្រុក​ម៉ូអាប់ ដ្បិត​មាន​ពួក​គេ​ខ្លះ​រត់ រហូត​ដល់​ក្រុង​សូអារ ក្រុង​អេក្លាត-‌សេលី‌ស៉្យា ពួក​គេ​នាំ​គ្នា​យំ​សោក​តាម​ផ្លូវ​ឡើង​ទៅ​លូគិត ពួក​គេ​ស្រែក​ទ្រហោ​យំ​យ៉ាង​អស់​សង្ឃឹម តាម​ផ្លូវ​ទៅ​ហូរ៉ូ‌ណែម


សំរែក​របស់​ប្រជា‌ជន​លាន់​ឮ​ជុំ‌វិញ ព្រំ‌ដែន​ស្រុក​ម៉ូអាប់​ទាំង​មូល ទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​អេក‌ឡែម ទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​បៀរ-‌អេលីម។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​រវី‌រវល់​នឹង​ខ្ញុំ​អី ទុក​ឲ្យ​ខ្ញុំ​យំ​សោក​យ៉ាង​ជូរ​ចត់​ទៅ មិន​បាច់​ខ្វល់​ខ្វាយ​នឹង​សំរាល​ទុក្ខ​ខ្ញុំ ព្រោះ​តែ​ទីក្រុង​នៃ​ប្រជា‌ជន​របស់​ខ្ញុំ ត្រូវ​អន្តរាយ​នោះ​ឡើយ


សូម​ឲ្យ​អ្នក​នោះ​បាន​ដូច​ក្រុង​នានា ដែលអុលឡោះ‌តាអាឡា​រំលាយ ដោយ​ឥត​នឹក​ស្ដាយ! ពេល​ព្រឹក​សូម​ឲ្យ​អ្នក​នោះ​ឮ​សំរែក ប្រកាស​ភាព​អាសន្ន ហើយ​នៅ​ថ្ងៃ​ត្រង់ ឮ​សំរែក​ខ្មាំង​មក​ដល់!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «មាន​ទឹក​ជន់​ឡើង​នៅ​ទិស​ខាង​ជើង ហើយ​ក្លាយ​ទៅ​ជា​ទន្លេ​ហូរ​យ៉ាង​ខ្លាំង លិច​ស្រុក និង​អ្វីៗ​ដែល​នៅ​ក្នុង​ស្រុក លិច​ក្រុង​នានា និង​ប្រជា‌ជន​នៅ​ក្នុង​ក្រុង។ មនុស្ស‌ម្នា​នាំ​គ្នា​ស្រែក អ្នក​ស្រុក​ទាំង​មូល​បន្លឺ​សំឡេង​យ៉ាង​រន្ធត់


សំរែក​របស់​អ្នក​ក្រុង​ហេស‌បូន លាន់​ឮ​ទៅ​ដល់​ក្រុង​អេឡា‌ឡេ គេ​បន្លឺ​សំឡេង​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់។ សំរែក​របស់​ពួក​គេ​លាន់​ឮ​ពី​ក្រុង​សូអារ រហូត​ដល់​ក្រុង​អេក្លាត-‌សេលី‌ស៊ីយ៉ា ដ្បិត​ប្រភព​ទឹក​នៅ​នីមរីម​រីង​ស្ងួត​អស់។


ស្រុក​ម៉ូអាប់​បែក​ហើយ សំរែក​ប្រជា‌ជន​ក៏​លាន់​ឮ​ឡើង​ដែរ។


ពួក​គេ​នាំ​គ្នា​ឡើង​ទៅ​ក្រុង​លូគិត ទាំង​យំ​សោក បច្ចា‌មិត្ត​របស់​ពួក​គេ​ចុះ​ទៅ​កាន់ ក្រុង​ហូរ៉ូ‌ណែម ទាំង​ស្រែក​ហ៊ោ។


មាន​សំរែក​លាន់​ឮ​ឡើង​ពី​ក្រុង​បាប៊ី‌ឡូន ហើយ​សំឡេង​មហន្ត‌រាយ​លាន់​ឮ​ឡើង ពី​ស្រុក​ខាល់ដេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម