អេសាយ 15:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ពីព្រោះសម្រែកបានឮព័ទ្ធជុំវិញ ព្រំប្រទល់ស្រុកម៉ូអាប់ហើយ សូរទ្រហោយំក៏បានឮទៅដល់ក្រុងអេកឡែម សូរទ្រហោយំនោះ បានឮរហូតដល់ក្រុងប្អៀរ-អេលីម។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 ដ្បិតសម្រែកបានឡោមព័ទ្ធព្រំដែនម៉ូអាប់ហើយ សម្រែកទ្រហោយំរបស់ពួកគេទៅដល់អេកឡែម សម្រែកទ្រហោយំរបស់ពួកគេទៅដល់បៀរ-អេលីម! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 សម្រែករបស់ប្រជាជនលាន់ឮជុំវិញ ព្រំដែនស្រុកម៉ូអាប់ទាំងមូល ទំនួញរបស់ពួកគេឮទៅដល់អេកឡែម ទំនួញរបស់ពួកគេឮទៅដល់បៀរ-អេលីម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ពីព្រោះសំរែកបានឮព័ទ្ធជុំវិញព្រំស្រុកម៉ូអាប់ហើយ សូរទ្រហោយំក៏បានឮទៅដល់ក្រុងអេកឡែម សូរទ្រហោយំនោះ បានឮរហូតដល់ក្រុងប្អៀរ-អេលីម សូមមើលជំពូកអាល់គីតាប8 សំរែករបស់ប្រជាជនលាន់ឮជុំវិញ ព្រំដែនស្រុកម៉ូអាប់ទាំងមូល ទំនួញរបស់ពួកគេឮទៅដល់អេកឡែម ទំនួញរបស់ពួកគេឮទៅដល់បៀរ-អេលីម។ សូមមើលជំពូក |