នោះអ័ប៊ីនើរបានស្រែកហៅទៅយ៉ូអាប់ថា៖ «តើត្រូវឲ្យដាវស៊ីបំផ្លាញជារៀងរហូតឬ? តើមិនដឹងទេថា ដល់ចុងបំផុតនឹងមានសេចក្ដីជូរចត់? ដូច្នេះ តើចាំដល់កាលណាទៀត ទើបប្រាប់ដល់ពួកពលឲ្យត្រឡប់វិលទៅវិញ លែងដេញតាមបងប្អូនគេនោះ?»
យេរេមា 46:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរថ្លែងប្រាប់នៅស្រុកអេស៊ីព្ទ ហើយប្រកាសប្រាប់នៅក្រុងមីកដុល ព្រមទាំងនៅក្រុងណូព និងនៅក្រុងថាផ្នេសផង ត្រូវប្រាប់ថា៖ ចូរឈរឡើង ហើយរៀបខ្លួនចុះ ដ្បិតដាវបានស៊ីនៅព័ទ្ធជុំវិញអ្នកអស់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រកាសនៅស្រុកអេស៊ីប ចូរប្រាប់ឲ្យគេដឹងនៅក្រុងមីគដូល ចូរប្រាប់ឲ្យគេដឹងនៅក្រុងណូប និងក្រុងថាផ្នេស! ត្រូវពោលថា ចូររៀបចំខ្លួន និងត្រៀមខ្លួនទៅ ដ្បិតសង្គ្រាមផ្ទុះឡើងនៅជុំវិញអ្នកហើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរថ្លែងប្រាប់នៅស្រុកអេស៊ីព្ទ ហើយប្រកាសប្រាប់នៅក្រុងមីកដុល ព្រមទាំងនៅក្រុងណូព នឹងនៅក្រុងថាផ្នេសផង ត្រូវឲ្យប្រាប់ថា ចូរឈរឡើង ហើយរៀបខ្លួនចុះ ដ្បិតដាវបានស៊ីនៅព័ទ្ធជុំវិញឯងអស់ហើយ អាល់គីតាប «ចូរប្រកាសនៅស្រុកអេស៊ីប ចូរប្រាប់ឲ្យគេដឹងនៅក្រុងមីគដូល ចូរប្រាប់ឲ្យគេដឹងនៅក្រុងណូប និងក្រុងតាផាណែស! ត្រូវពោលថា ចូររៀបចំខ្លួន និងត្រៀមខ្លួនទៅ ដ្បិតសង្គ្រាមផ្ទុះឡើងនៅជុំវិញអ្នកហើយ! |
នោះអ័ប៊ីនើរបានស្រែកហៅទៅយ៉ូអាប់ថា៖ «តើត្រូវឲ្យដាវស៊ីបំផ្លាញជារៀងរហូតឬ? តើមិនដឹងទេថា ដល់ចុងបំផុតនឹងមានសេចក្ដីជូរចត់? ដូច្នេះ តើចាំដល់កាលណាទៀត ទើបប្រាប់ដល់ពួកពលឲ្យត្រឡប់វិលទៅវិញ លែងដេញតាមបងប្អូនគេនោះ?»
«ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យវិលទៅបោះជំរំនៅមុខពីហាហ៊ីរ៉ុថ នៅចន្លោះស្រុកមីកដុល និងសមុទ្រ ទល់មុខបាស-សេផុនវិញ ត្រូវបោះជំរំទល់មុខទីនោះ នៅជិតមាត់សមុទ្រ។
តែបើអ្នកមិនព្រមវិញ ហើយបះបោរផង នោះអ្នកនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះឧស្ឋនៃព្រះយេហូវ៉ា បានមានព្រះបន្ទូលស្រេចហើយ។
ឯពួកចៅហ្វាយនៃក្រុងសូអាន គេបានទៅជាល្ងីល្ងើហើយ ពួកចៅហ្វាយនៃក្រុងណូព គេត្រូវបញ្ឆោត ពួកអ្នកដែលជាសសរកន្លោងក្នុងពូជអំបូរ បាននាំស្រុកអេស៊ីព្ទឲ្យវង្វេង។
នោះពួកអាសស៊ើរនឹងដួលស្លាប់ដោយដាវ មិនមែនជាដាវរបស់មនុស្សដែរ ហើយដាវនោះដែលមិនមែនជារបស់មនុស្ស នឹងផ្តិលគេបង់ គេនឹងរត់ពីដាវ ហើយពួកកំលោះៗរបស់គេ នឹងត្រូវធ្វើជាឈ្លើយ។
ដាវរបស់ព្រះយេហូវ៉ាបានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមកូនចៀម និងពពែ ព្រមទាំងខ្លាញ់ដែលជាប់នៅអង្គញ់នៃចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាមានការថ្វាយយញ្ញបូជានៅក្រុងបុសរ៉ា ក៏មានការសម្លាប់យ៉ាងសម្បើមនៅក្នុងស្រុកអេដុម។
មានពួកទ័ពបំផ្លាញឡើងមកលើគ្រប់ទាំង ទីខ្ពស់ត្រងិលនៅទីរហោស្ថាន ដ្បិតដាវនៃព្រះយេហូវ៉ាកំពុងតែស៊ី ចាប់តាំងពីចុងស្រុកម្ខាង ទៅដល់ចុងស្រុកម្ខាង ឥតមានមនុស្សណាមានសេចក្ដីសុខឡើយ។
ការដែលយើងបានវាយផ្ចាលពួកកូនចៅអ្នក នោះជាឥតអំពើទេ វាមិនព្រមរាងចាលឡើយ គឺជាដាវរបស់ខ្លួនអ្នករាល់គ្នា ដែលបានត្របាក់លេបពួកហោរារបស់អ្នក ដូចជាសិង្ហដែលហែកបំផ្លាញវិញ។
នេះជាព្រះបន្ទូលដែលមកដល់ហោរាយេរេមា ពីដំណើរពួកយូដាទាំងប៉ុន្មាន ដែលនៅស្រុកអេស៊ីព្ទ គឺត្រង់មីកដុល ថាផ្នេស ណូព និងនៅស្រុកប៉ាត្រូស
ដ្បិតថ្ងៃនេះជាថ្ងៃរបស់ព្រះអម្ចាស់យេហូវ៉ា នៃពួកពលបរិវារ គឺជាថ្ងៃសងសឹក ជាការសងសឹករបស់ព្រះអង្គផ្ទាល់ទៅពួកខ្មាំងសត្រូវ។ ដាវនឹងស៊ីទាល់តែឆ្អែត ក៏ផឹកឈាមគេយ៉ាងស្កប់ស្កល់ ព្រោះព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានយញ្ញបូជានៅស្រុកខាងជើងក្បែរទន្លេអ៊ើប្រាត។
ឱកូនស្រីដែលនៅស្រុកអេស៊ីព្ទអើយ ចូរផ្គត់ផ្គង់ដល់ខ្លួន សម្រាប់នឹងទៅជាឈ្លើយចុះ ដ្បិតក្រុងណូពនឹងត្រូវខូចបង់ ហើយដុតចោលឥតមានអ្នកណានៅ។
ពីស្រុកអេស៊ីព្ទ គឺពីដំណើរពលទ័ពរបស់ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ ដែលនៅត្រង់កើកេមីស ក្បែរមាត់ទន្លេអ៊ើប្រាត ជាស្រុកដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនបានវាយយក ក្នុងឆ្នាំទីបួននៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា
ឯអ្នក កូនមនុស្សអើយ ចូរថ្លែងទំនាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ពីដំណើរពួកកូនចៅអាំម៉ូន ហើយពីពាក្យត្មះតិះដៀលរបស់គេ ចូរប្រាប់ថា មានដាវ មានដាវដកជាស្រេច ដាវនោះបានខាត់ភ្លឺសម្រាប់ការសម្លេះយ៉ាងសន្ធឹក ដើម្បីបំផ្លាញឲ្យអស់ ហើយឲ្យបានចាំងពន្លឺដូចផ្លេកបន្ទោរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងបំផ្លាញអស់ទាំងរូបព្រះ ហើយធ្វើឲ្យរូបទាំងអស់ផុតបាត់ពីក្រុងណូព នឹងលែងមានចៅហ្វាយណានៅស្រុកអេស៊ីព្ទទៀត យើងនឹងឲ្យសេចក្ដីភ័យខ្លាចគ្របលើស្រុកអេស៊ីព្ទ។
ដ្បិតមើល៍ គេកំពុងគេចចេញពីការហិនវិនាស តែសាសន៍អេស៊ីព្ទនឹងកៀរប្រមូលគេ ក្រុងណូពនឹងបញ្ចុះសពគេ ឯគ្រឿងប្រាក់ដែលគាប់ចិត្តគេ នឹងក្លាយទៅជារបស់ដើមកន្ទេចអាល ហើយបន្លានឹងដុះក្នុងទីលំនៅរបស់គេ។
មើល៍! យើងទាស់នឹងឯង យើងនឹងដុតអស់ទាំងរទេះចម្បាំងរបស់ឯង ឲ្យទៅជាផេះ ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង យើងនឹងបំបាត់ការចាប់រំពារបស់ឯងពីផែនដី ហើយសំឡេងរបស់ពួកទូតឯង នឹងឥតមានអ្នកណាឮទៀតឡើយ។
យើងនឹងធ្វើឲ្យព្រួញរបស់យើងស្រវឹងដោយឈាម ហើយឲ្យដាវរបស់យើងត្របាក់ស៊ីសាច់ គឺដោយឈាមរបស់អ្នកដែលត្រូវគេសម្លាប់ ព្រមទាំងពួកឈ្លើយ ចាប់តាំងពីក្បាលរបស់ខ្មាំងសត្រូវដែលមានសក់វែងទៅ។