Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 14:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​វិល​ទៅ​បោះ​ជំរំ​នៅ​មុខ​ពី​ហា‌ហ៊ីរ៉ុថ នៅ​ចន្លោះ​ស្រុក​មីកដុល និង​សមុទ្រ ទល់​មុខ​បាស-សេផុន​វិញ ត្រូវ​បោះ​ជំរំ​ទល់​មុខ​ទី​នោះ នៅ​ជិត​មាត់​សមុទ្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​វិល​មក​បោះ​ជំរំ នៅ​ក្បែរ​ពីហា‌ហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ចន្លោះ​មីគដូល និង​សមុទ្រ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​ទល់​មុខ​បាលសេ‌ផុន គឺ​នៅ​តាម​ឆ្នេរ​សមុទ្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​បែរ​ទៅ​ដំឡើង​ត្រសាល​នៅ​ឯ​មុខ ពីហា‌ហីរ៉ុថ ត្រង់​កណ្តាល​ស្រុក​មីកដុល ហើយ​នឹង​សមុទ្រ ទល់​មុខ​នឹង​បាស-សេផុន​វិញ ត្រូវ​ឲ្យ​ដំឡើង​ត្រសាល ប្រឈម​នឹង​ទី​នោះ ដែល​នៅ​ជិត​មាត់​សមុទ្រ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​វិល​មក​បោះ​ជំរំ នៅ​ក្បែរ​ពីហា‌ហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ចន្លោះ​មីគដូល និង​សមុទ្រ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​ទល់​មុខ​បាលសេ‌ផុន គឺ​នៅ​តាម​ឆ្នេរ​សមុទ្រ។

សូមមើលជំពូក ចម្លង




និក្ខមនំ 14:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


ផារ៉ោន​នឹង​និយាយ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ថា "គេ​វង្វេង​ក្នុង​ស្រុក​នោះ​ហើយ ទី​រហោ‌ស្ថាន​បាន​បិទ​គេ​ជិត​ជុំ‌វិញ"។


សាសន៍​អេស៊ីព្ទ​បាន​ដេញ​តាម មាន​ទាំង​សេះ ទាំង​រាជ‌រថ​របស់​ផារ៉ោន ពួក​ពល​សេះ និង​ពួក​ពល​ថ្មើរ​ជើង​របស់​ស្ដេច ក៏​ទាន់​ពួក‌គេ​នៅ​ត្រង់​ទី​បោះ​ជំរំ ក្បែរ​សមុទ្រ​ដែល​នៅ​ជិត​ពីហា‌ហ៊ីរ៉ុថ ទល់​មុខ​នឹង​បាល-សេផុន។


នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​អេស៊ីព្ទ គឺ​ត្រង់​មីកដុល ថាផ្នេស ណូព និង​នៅ​ស្រុក​ប៉ាត្រូស


ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​មីកដុល ព្រម​ទាំង​នៅ​ក្រុង​ណូព និង​នៅ​ក្រុង​ថាផ្នេស​ផង ត្រូវ​ប្រាប់​ថា៖ ចូរ​ឈរ​ឡើង ហើយ​រៀប​ខ្លួន​ចុះ ដ្បិត​ដាវ​បាន​ស៊ី​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក​អស់​ហើយ។


ដូច្នេះ មើល៍ យើង​ទាស់​នឹង​អ្នក ហើយ​ទាស់​នឹង​ទន្លេ​ទាំង​ប៉ុន្មាន​របស់​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ​ទៅ​ជា​ទី​ខូច‌បង់​អស់​រលីង ហើយ​ចោល​ស្ងាត់ ចាប់​តាំង​ពី​ប៉ម​ស៊ីយេន​រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​អេធី‌យ៉ូពី ។


យើង​បាន​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នាចេញ​ពី​ស្រុក​អេស៊ីព្ទ មក​ដល់​សមុទ្រ។ ពួក​សាសន៍​អេស៊ីព្ទ​បាន​ដេញ​តាម​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ដោយ​រទេះ​ចម្បាំង និង​ទ័ព​សេះ រហូត​ដល់​សមុទ្រ​ក្រហម ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម