ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 28:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ហោរា​ណា​ដែល​ថ្លែងទំនាយ​ពី​សន្តិ‌សុខ បើ​កាល​ណា​ទំនាយ​របស់​ហោរា​នោះ​បាន​សម្រេច​ហើយ នោះ​ទើប​នឹង​ស្គាល់​ហោរា​នោះ​ថា ព្រះ‌យេហូវ៉ា​បាន​ចាត់​ហោរា​មក​មែន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​មាន​ព្យាការី​ណា​ម្នាក់​ប្រកាស​ថា ស្រុក​បាន​សុខ‌សាន្ត យើង​ដឹង​ថា ព្រះ‌អម្ចាស់​ចាត់​ព្យាការី​នោះ​ឲ្យ​មក​មែន លុះ​ត្រា​ណា​តែ​ស្រុក​បាន​សុខ‌សាន្ត ដូច​ពាក្យ​គាត់​ប្រកាស»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ហោរា​ណា​ដែល​ទាយ​ពី​សន្តិ‌សុខ បើ​កាល​ណា​ទំនាយ​របស់​ហោរា​នោះ​បាន​សំរេច​ហើយ នោះ​ទើប​នឹង​ស្គាល់​ហោរា​នោះ​ថា ព្រះ‌យេហូវ៉ា​បាន​ចាត់​ប្រើ​មក​មែន

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​មាន​ណាពី​ណា​ម្នាក់​ប្រកាស​ថា ស្រុក​បាន​សុខ‌សាន្ត យើង​ដឹង​ថា អុលឡោះ‌តាអាឡា​ចាត់​ណាពី​នោះ​ឲ្យ​មក​មែន លុះ​ត្រា​ណា​តែ​ស្រុក​បាន​សុខ‌សាន្ត ដូច​ពាក្យ​គាត់​ប្រកាស»។

សូមមើលជំពូក



យេរេមា 28:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បញ្ជាក់​ពាក្យ​សម្ដី​ដែល​និយាយ​នឹង​អ្នក​បម្រើ​យើង ហើយ​សម្រេច​តាម​សេចក្ដី​ប្រឹក្សា​របស់​ពួក​អ្នក ដែល​យើង​បាន​ថ្លែង​ពី​ក្រុង​យេរូ‌សាឡិម​ថា "ទី​ក្រុង​នោះ​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ" និង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ថា "ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សង់​ឡើង​វិញ យើង​នឹង​លើក​អស់​ទាំង​ទី​បាក់​បែក​នោះ​ឡើង"។


ពេល​នោះ ខ្ញុំ​ទូល​ថា៖ ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល​ពួក​ហោរា​តែង‌តែ​ប្រាប់​គេ​ថា អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ដាវ​ទេ ក៏​មិន​ត្រូវ​អំណត់​ដែរ គឺ​យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​នៅ​ទី​នេះ​ជា​ពិត។


ខ្ញុំ​បាន​ទូល​ថា "ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ពិត​ប្រាកដ​ជា​ព្រះ‌អង្គ​បាន​បព្ឆោត​ជន​ជាតិ​នេះ ព្រម​ទាំង​ក្រុង​យេរូ‌សាឡិម​ជា​ខ្លាំង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា នឹង​មាន​សេចក្ដី​សុខ​ដល់​អ្នក​រាល់​គ្នា តែ​មាន​ដាវ​លូក​មក​រក​ជីវិត​គេ​វិញ"។


គេ​បាន​មើល​របួស​របស់​ប្រជា‌រាស្ត្រ​យើង ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា​សុខៗ​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឥត​មាន​សេចក្ដី​សុខ​ឡើយ។


គេ​បាន​មើល​របួស​នៃ​កូន​ស្រី​របស់​ប្រជា‌រាស្ត្រ​យើង ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា សុខៗ​ប៉ុណ្ណោះ​ក្នុង​កាល​ដែល​ឥត​មាន​សេចក្ដី​សុខ​សោះ។


កាល​ណា​ការ​នេះ​កើត​មក នោះ​គេ​នឹង​ដឹង​ថា មាន​ហោរា​បាន​នៅ​ក្នុង​ពួក​គេ​ជា​ពិត»។


ប្រសិន‌បើ​អ្នក​គិត​ក្នុង​ចិត្ត​ថា "ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ដឹង​ជា​ពាក្យ​ណា​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល?"


គឺ​ពេល​ហោរា​ណា​ម្នាក់​ថ្លែងក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា បើ​ពាក្យ​នោះ​មិន​ឃើញ​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង ឬ​មិនពិត​ដូច​ពាក្យ​ប្រកាស​ទេ ពាក្យ​នោះ​ហើយ​ជា​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល គឺ​ហោរា​នោះ​បាន​និយាយ​តាម​តែ​អំពើ​ចិត្ត​របស់​ខ្លួន អ្នក​មិន​ត្រូវ​ខ្លាច​គេ​ឡើយ»។