Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 28:9 - អាល់គីតាប

9 ប្រសិន​បើ​មាន​ណាពី​ណា​ម្នាក់​ប្រកាស​ថា ស្រុក​បាន​សុខ‌សាន្ត យើង​ដឹង​ថា អុលឡោះ‌តាអាឡា​ចាត់​ណាពី​នោះ​ឲ្យ​មក​មែន លុះ​ត្រា​ណា​តែ​ស្រុក​បាន​សុខ‌សាន្ត ដូច​ពាក្យ​គាត់​ប្រកាស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្តែ ហោរា​ណា​ដែល​ថ្លែងទំនាយ​ពី​សន្តិ‌សុខ បើ​កាល​ណា​ទំនាយ​របស់​ហោរា​នោះ​បាន​សម្រេច​ហើយ នោះ​ទើប​នឹង​ស្គាល់​ហោរា​នោះ​ថា ព្រះ‌យេហូវ៉ា​បាន​ចាត់​ហោរា​មក​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប្រសិន​បើ​មាន​ព្យាការី​ណា​ម្នាក់​ប្រកាស​ថា ស្រុក​បាន​សុខ‌សាន្ត យើង​ដឹង​ថា ព្រះ‌អម្ចាស់​ចាត់​ព្យាការី​នោះ​ឲ្យ​មក​មែន លុះ​ត្រា​ណា​តែ​ស្រុក​បាន​សុខ‌សាន្ត ដូច​ពាក្យ​គាត់​ប្រកាស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តែ​ហោរា​ណា​ដែល​ទាយ​ពី​សន្តិ‌សុខ បើ​កាល​ណា​ទំនាយ​របស់​ហោរា​នោះ​បាន​សំរេច​ហើយ នោះ​ទើប​នឹង​ស្គាល់​ហោរា​នោះ​ថា ព្រះ‌យេហូវ៉ា​បាន​ចាត់​ប្រើ​មក​មែន

សូមមើលជំពូក ចម្លង




យេរេមា 28:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បំពេញ​តាម​ពាក្យ​សំដី​អ្នក​បម្រើ​របស់​យើង ហើយ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​អស់​អ្នក​ដែល យើង​ចាត់​ឲ្យ​មក​នោះ បាន​សម្រេច។ យើង​ថ្លែង​អំពី​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ក្នុង​ក្រុង​នេះ​វិញ យើង​ថ្លែង​អំពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ថា ចូរ​សង់​ក្រុង​ទាំង​នោះ​ឡើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​អ្វីៗ​ដែល​បាក់​បែក មាន​រូប​រាង​ឡើង​វិញ។


ខ្ញុំ​ជម្រាប​ទ្រង់​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ពួក​ណាពី​ប្រាប់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​នឹង​មិន​ជួប​សង្គ្រាម មិន​ជួប​ទុរ្ភិក្ស​ទេ! ផ្ទុយ​ទៅ​វិញ អុលឡោះ‌តាអាឡា​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​ដ៏​ពេញ‌លេញ ក្នុង​ស្រុក​នេះ”»។


គេ​នឹង​ពោល​ថា “ឱអុលឡោះ‌តាឡា​អើយ! ទ្រង់​បាន​បញ្ឆោត​ទាំង​ប្រជា‌ជន ទាំង​ក្រុង​យេរូ‌សាឡឹម គឺ​ទ្រង់​សន្យា​ថា​ក្រុង​នេះ​នឹង​បាន​សុខ‌សាន្ត ប៉ុន្តែ ឥឡូវ​នេះ បែរ​ជា​មាន​ខ្មាំង​យក​ដាវ ភ្ជង់​ក​របស់​យើង​ទៅ​វិញ!”»។


ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​មហន្ត‌រាយ នៃ​ប្រជា‌រាស្ត្រ​របស់​យើង​ទេ។ ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!» តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!


ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​ទុក្ខ​វេទនា នៃ​ប្រជា‌ជន​របស់​យើង​ទេ។ ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!» តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!។


ពេល​ណា​ហេតុ‌ការណ៍​កើត​មាន ស្រប​តាម​ពាក្យ​របស់​អ្នក - គឺ​ហេតុ‌ការណ៍​ទាំង​នោះ​កំពុង​តែ​កើត​មាន -ពួក​គេ​នឹង​ដឹង​ថា មាន​ណាពី​មួយ​នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ​មែន»។


ប្រហែល​ជា​អ្នក​សួរ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា បន្ទូល​ណា​មួយ​ដែល​មិន​មែន​មក​ពីអុលឡោះ‌តាអាឡា។


ពេល​ណាពី​ណា​ម្នាក់ ថ្លែង​បន្ទូល​ក្នុង​នាម​របស់អុលឡោះ‌តាអាឡា តែ​មិន​ឃើញ​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង​ដូច​ពាក្យ​គេ​ប្រកាស​ទេ បាន​សេចក្តី​ថា ពាក្យ​នោះ​មិន​មែន​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡាទេ។ ណាពី​នោះ​ហ៊ាន​និយាយ​ដោយ​ចិត្ត​ឯង ដូច្នេះ កុំ​ខ្លាច​គេ​ឲ្យ​សោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម