ព្រះអង្គបានរក្សាសេចក្ដីសន្យាដែលព្រះអង្គមានព្រះបន្ទូលនឹងដាវីឌ អ្នកបម្រើរបស់ព្រះអង្គ ជាបិតាទូលបង្គំ គឺព្រះអង្គបានមានព្រះបន្ទូលដោយព្រះឧស្ឋ ហើយថ្ងៃនេះបានសម្រេចដោយសារព្រះហស្តរបស់ព្រះអង្គ។
យេរេមា 25:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ព្រមទាំងស្ដេច និងពួកចៅហ្វាយរបស់គេផង ដើម្បីឲ្យគេទៅជាទីខូចបង់ ជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូស ហើយជាទីផ្ដាសាដូចជាសព្វថ្ងៃនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺក្រុងយេរូសាឡឹម និងក្រុងទាំងឡាយក្នុងស្រុកយូដា ទាំងស្ដេច ទាំងមន្ត្រី ដើម្បីឲ្យស្រុកនេះវិនាសសូន្យក្លាយទៅជាទីស្មសាន។ ពេលមនុស្សម្នាឃើញគេស្រឡាំងកាំង ហើយប្រើឈ្មោះស្រុកនេះដាក់បណ្ដាសាគ្នា។ នេះជាសភាពការណ៍ដែលកើតមានសព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺក្រុងយេរូសាឡិម នឹងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ព្រមទាំងស្តេច នឹងពួកចៅហ្វាយរបស់គេផង ដើម្បីឲ្យគេទៅជាទីខូចបង់ ជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីផ្តាសាដូចជាសព្វថ្ងៃនេះ អាល់គីតាប គឺក្រុងយេរូសាឡឹម និងក្រុងទាំងឡាយក្នុងស្រុកយូដា ទាំងស្ដេច ទាំងមន្ត្រី ដើម្បីឲ្យស្រុកនេះវិនាសសូន្យក្លាយទៅជាទីស្មសាន។ ពេលមនុស្សម្នាឃើញគេស្រឡាំងកាំង ហើយប្រើឈ្មោះស្រុកនេះដាក់បណ្ដាសាគ្នា។ នេះជាសភាពការណ៍ដែលកើតមានសព្វថ្ងៃ។ |
ព្រះអង្គបានរក្សាសេចក្ដីសន្យាដែលព្រះអង្គមានព្រះបន្ទូលនឹងដាវីឌ អ្នកបម្រើរបស់ព្រះអង្គ ជាបិតាទូលបង្គំ គឺព្រះអង្គបានមានព្រះបន្ទូលដោយព្រះឧស្ឋ ហើយថ្ងៃនេះបានសម្រេចដោយសារព្រះហស្តរបស់ព្រះអង្គ។
ហើយដោយព្រោះអ្នកមានចិត្តទន់ បានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលបានឮសេចក្ដីដែលយើងបានថ្លែងទំនាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្ដាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រូវត្រឡប់ជាបណ្ដាសា ហើយដោយព្រោះអ្នកបានហែកសម្លៀកបំពាក់ ព្រមទាំងយំនៅមុខយើងដូច្នេះ នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងបានឮហើយ។
ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមកគ្របលើពួកយូដា និងពួកក្រុងយេរូសាឡិម ហើយព្រះអង្គប្រគល់គេឲ្យត្រូវមានចលាចល ឲ្យត្រូវសេចក្ដីអស្ចារ្យ និងសេចក្ដីចំអកឡកឡឺយរបស់គេ ដូចជាអ្នករាល់គ្នាឃើញស្រាប់។
តាំងពីគ្រាបុព្វបុរសរបស់យើងខ្ញុំ រហូតមកដល់សព្វថ្ងៃ យើងខ្ញុំមានទោសធ្ងន់ណាស់ ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាព្រះអង្គប្រគល់យើងខ្ញុំ ពួកស្តេចរបស់យើងខ្ញុំ និងពួកសង្ឃរបស់យើងខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់ពួកស្តេចស្រុកដទៃ ឲ្យគេសម្លាប់ដោយដាវ ឲ្យគេនាំទៅជាឈ្លើយ ឲ្យគេរឹបយកទ្រព្យសម្បត្តិ ហើយឲ្យមានសេចក្ដីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ។
មើល៍ យើងខ្ញុំជាបាវបម្រើរបស់គេរហូតដល់ថ្ងៃនេះ គឺជាបាវបម្រើនៅក្នុងស្រុកដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់យើងខ្ញុំ ដើម្បីបរិភោគផលផ្លែ និងសេចក្ដីល្អនៅក្នុងស្រុក។
ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្រព្រះអង្គ ជួបការដ៏ពិបាក ព្រះអង្គបានធ្វើឲ្យយើងខ្ញុំផឹកស្រា ដែលនាំឲ្យយើងខ្ញុំវង្វេងស្មារតី។
ព្រះអង្គទម្លាក់ងារពួកអ្នកគ្រប់គ្រងឲ្យសូន្យទៅ ក៏ធ្វើឲ្យពួកចៅក្រមនៅផែនដីទៅជាឥតប្រយោជន៍ដែរ
អ្នករាល់គ្នានឹងបន្តឈ្មោះរបស់អ្នក ទុកជាទីផ្ដាសាដល់ពួករើសតាំងរបស់យើង ហើយព្រះអម្ចាស់យេហូវ៉ានឹងសម្លាប់អ្នក ព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀត ឲ្យដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។
មើល៍ នៅថ្ងៃនេះយើងតាំងអ្នកលើអស់ទាំងសាសន៍ និងលើនគរទាំងប៉ុន្មាន ដើម្បីឲ្យបានដករំលើង រុះទម្លាក់ ហើយបំផ្លាញរំលំចុះ ព្រមទាំងសង់ឡើងវិញ ហើយដាំទៀតផង»។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺបែបយ៉ាងនេះដែលយើងនឹងបង្ខូចសេចក្ដីអំនួតរបស់ពួកយូដា និងសេចក្ដីអំនួតយ៉ាងធំរបស់ក្រុងយេរូសាឡិមដែរ
យើងនឹងប្រគល់គេទៅឲ្យត្រូវសាត់អណ្តែត នៅកណ្ដាលអស់ទាំងនគរនៅផែនដី ឲ្យបានសេចក្ដីអាក្រក់ ដើម្បីឲ្យគេបានជាទីដៀលត្មះ ជាពាក្យទំនៀម ជាទីអុចអាល ហើយជាទីផ្ដាសា នៅគ្រប់ទីកន្លែងណាដែលយើងនឹងបណ្តេញទៅនោះ។
ដូច្នេះ ស្រុកនេះទាំងមូលនឹងនៅស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង សាសន៍ទាំងនេះនឹងត្រូវបម្រើស្តេចបាប៊ីឡូនអស់ចិតសិបឆ្នាំ។
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។
នោះយើងនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្ដាសា ដល់អស់ទាំងសាសន៍នៅផែនដីផង។
ដល់ម៉្លេះបានជាព្រះយេហូវ៉ាទ្រាំមិនបានទៀត ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយដោយព្រោះការគួរខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត គឺហេតុនោះបានជាស្រុករបស់អ្នករាល់គ្នាត្រូវចោលស្ងាត់ ហើយបានត្រឡប់ជាទីស្រឡាំងកាំង និងជាទីផ្ដាសា ឥតមានអ្នកណាអាស្រ័យនៅ ដូចជាសព្វថ្ងៃនេះ។
ហើយគេនឹងត្រូវស្ងាត់ច្រៀប នៅកណ្ដាលស្រុកទាំងប៉ុន្មាន ដែលត្រូវចោលស្ងាត់ អស់ទាំងទីក្រុងរបស់ស្រុកនោះ នឹងនៅក្នុងពួកទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ដែរ។
ព្រះអង្គបានបញ្ជាក់ព្រះបន្ទូល ដែលព្រះអង្គមានព្រះបន្ទូលទាស់នឹងយើងខ្ញុំ ហើយទាស់នឹងពួកមេដឹកនាំ ដែលគ្រប់គ្រងយើងខ្ញុំ ដោយនាំសេចក្ដីអាក្រក់យ៉ាងធំនេះមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលមានហេតុការណ៍អ្វីកើតឡើង ដូចជាទុក្ខវេទនាដែលបានកើតដល់ក្រុងយេរូសាឡិមឡើយ។
យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកយូដា ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួន របស់ក្រុងយេរូសាឡិម។
ក្នុងចំណោមគ្រួសារនៅលើផែនដី យើងបានស្គាល់តែអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។
រីឯអ្នករាល់គ្នាវិញ ត្រូវប្រយ័ត្នចំពោះរបស់ណាដែលត្រូវបំផ្លាញ ក្រែងកាលណាអ្នករាល់គ្នាញែកអ្វីៗសម្រាប់បំផ្លាញ ហើយបែរទៅជាយករបស់ណាមួយទុក នោះអ្នកនឹងធ្វើឲ្យជំរំអ៊ីស្រាអែលត្រូវបំផ្លាញដែរ ព្រមទាំងនាំឲ្យជំរំអ៊ីស្រាអែលកើតមានទុក្ខទោសផង។
ដ្បិតនេះជាពេលវេលាជំនុំជម្រះ ដែលត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះ ហើយប្រសិនបើការនេះចាប់ផ្តើមពីយើងទៅហើយ នោះតើចុងបំផុតរបស់អស់អ្នកដែលមិនស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ នោះនឹងទៅជាយ៉ាងណា?