គេក៏បោះចោលអស់ទាំងរូបព្រះរបស់គេនៅទីនោះ ហើយដាវីឌ និងពួកទ័ពបានប្រមូលយកទាំងអស់ទៅ។
យេរេមា 22:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯមនុស្សឈ្មោះកូនាស នេះ តើជាភាជនៈកំបែក ហើយសម្អប់ ជាប្រដាប់ដែលឥតមានអ្នកណាយកចិត្តទុកដាក់ឬ? ហេតុអ្វីបានជាគេ និងកូនចៅរបស់គេត្រូវបោះចោល ហើយគ្រវែងទៅនៅស្រុកមួយដែលគេមិនស្គាល់នោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះបាទយេកូនាសក្លាយទៅជាមនុស្សគួរឲ្យមាក់ងាយ ដូចថូកំបែកដែលគេបោះចោល គ្មាននរណាចង់បានឬ? ហេតុអ្វីបានជាស្ដេចនេះ និងព្រះរាជវង្ស ត្រូវព្រះអម្ចាស់បោះបង់ចោល ហើយខ្មាំងចាប់យកទៅជាឈ្លើយ នៅក្នុងស្រុកមួយដែលគេពុំធ្លាប់ស្គាល់? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សឈ្មោះយេកូនាសនេះ តើជាភាជនៈកំបែក ហើយសំអប់ឬអី តើជាប្រដាប់ដែលឥតមានអ្នកណាពេញចិត្តដែរឬ ហេតុអ្វីបានជាគេត្រូវបោះចេញដូច្នេះ ព្រមទាំងពូជពង្សរបស់គេផង គឺបោះចោលទៅនៅស្រុក១ដែលគេមិនស្គាល់នោះ អាល់គីតាប តើស្តេចយេកូនាសក្លាយទៅជាមនុស្សគួរឲ្យមាក់ងាយ ដូចថូកំបែកដែលគេបោះចោល គ្មាននរណាចង់បានឬ? ហេតុអ្វីបានជាស្ដេចនេះ និងរាជវង្ស ត្រូវអុលឡោះតាអាឡាបោះបង់ចោល ហើយខ្មាំងចាប់យកទៅជាឈ្លើយ នៅក្នុងស្រុកមួយដែលគេពុំធ្លាប់ស្គាល់? |
គេក៏បោះចោលអស់ទាំងរូបព្រះរបស់គេនៅទីនោះ ហើយដាវីឌ និងពួកទ័ពបានប្រមូលយកទាំងអស់ទៅ។
ពេលទ្រង់ឡើងសោយរាជ្យ មានព្រះជន្មសាមសិបពីរព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានប្រាំបីឆ្នាំ រួចទ្រង់លាចាកលោកទៅ ឥតមានអ្នកណាស្តាយឡើយ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ។
គេបានភ្លេចទូលបង្គំ ប្រៀបដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ដូចជាឆ្នាំងកំបែក។
បើខ្ញុំចេញទៅវាល មើល៍ មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ មានសុទ្ធតែមនុស្សដែលឈឺដោយអត់ឃ្លាន ដ្បិតពួកហោរា និងពួកសង្ឃ តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខយើងក៏ដោយ ក៏យើងមិនបែរទៅជនជាតិនេះវិញដែរ ចូរបោះគេឲ្យឆ្ងាយផុតពីភ្នែកយើង ហើយឲ្យគេចេញទៅចុះ
ហើយចំណែកអ្នករាល់គ្នានោះបានប្រព្រឹត្តអាក្រក់ លើសជាងបុព្វបុរសអ្នកទៅទៀត ដ្បិត អ្នករាល់គ្នាប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តអាក្រក់របស់អ្នករៀងខ្លួន បានជាមិនព្រមស្តាប់តាមយើងសោះ។
អ្នកនឹងត្រូវចាកចោលមត៌ករបស់អ្នក ដែលយើងបានឲ្យនោះ គឺដោយព្រោះតែកំហុសរបស់ខ្លួន យើងនឹងឲ្យអ្នកបម្រើដល់ពួកខ្មាំងនៅស្រុកមួយដែលអ្នកមិនស្គាល់ ដ្បិតអ្នករាល់គ្នាបានបង្កាត់ភ្លើងក្នុងសេចក្ដីក្រោធរបស់យើង ដែលនឹងឆេះជារៀងរហូត។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ៖ ត្រូវកត់ឈ្មោះរបស់មនុស្សនេះថាជាគ្មានកូន ជាមនុស្សដែលនឹងមិនចម្រើនក្នុងជំនាន់របស់ខ្លួនឡើយ ដ្បិតនឹងគ្មានពូជពង្សគេណាមួយ ដែលនឹងអាចអង្គុយលើបល្ល័ង្កស្ដេចដាវីឌ ហើយគ្រប់គ្រងលើស្រុកយូដាបានទៀតឡើយ។
ព្រះយេហូវ៉ាបង្ហាញឲ្យខ្ញុំឃើញផ្លែល្វាពីរល្អី ដាក់នៅមុខព្រះវិហារនៃព្រះយេហូវ៉ា ក្រោយពេលដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនចាប់ព្រះបាទយេកូនាស ជាបុត្រព្រះបាទយេហូយ៉ាគីម ស្តេចយូដា នាំទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយនៃស្រុកយូដា និងពួករចនា ហើយពួកជាង ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូន។
ជាគ្រឿងដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនមិនបានយកទៅ ក្នុងកាលដែលចាប់យកយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំចេញពីក្រុងយេរូសាឡិមទៅជាឈ្លើយដល់ក្រុងបាប៊ីឡូន ព្រមទាំងពួកអ្នកធំនៃស្រុកយូដា និងក្រុងយេរូសាឡិមផង
ព្រះបាទនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានតាំងព្រះបាទសេដេគា ជាបុត្រព្រះបាទយ៉ូសៀសឲ្យឡើងសោយរាជ្យជំនួសព្រះបាទកូនាស ជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម ។
នៅលើដំបូលផ្ទះ និងនៅក្នុងផ្លូវនៃស្រុកម៉ូអាប់ មានឮសុទ្ធតែសូរទំនួញគ្រប់កន្លែង ដ្បិតយើងបានបំបែកសាសន៍ម៉ូអាប់ ដូចជាភាជនៈដែលឥតមានអ្នកណាចូលចិត្តឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ទោះបើគេបានចម្រុងចម្រើន នៅក្នុងចំណោមពួកបងប្អូនរបស់ខ្លួនក៏ដោយ ក៏ខ្យល់ពីទិសខាងកើតនឹងបក់មក គឺជាខ្យល់របស់ព្រះយេហូវ៉ា ដែលបក់មកពីទីរហោស្ថាន នោះក្បាលទឹកគេនឹងរីងស្ងួត រន្ធទឹករបស់គេនឹងហួតហែងទៅ ខ្យល់នោះនឹងបក់ផាត់ទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីឃ្លាំងរបស់គេអស់។
អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេស្ថិតនៅក្នុងចំណោមសាសន៍នានា ដូចភាជនៈដែលគ្មានអ្នកណាចង់បាន។