ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ អ្នកដែលអាស្រ័យនៅច្រកភ្នំ ជាថ្មដានៅវាលអើយ យើងទាស់នឹងអ្នកហើយ អ្នកអួតថា តើអ្នកណានឹងចុះមកទាស់នឹងយើង ឬអ្នកណានឹងចូលមកក្នុងទីលំនៅរបស់យើងបាន?
យេរេមា 22:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអ្នកដែលអាស្រ័យនៅព្រៃល្បាណូន ដែលធ្វើសម្បុកនៅដើមតាត្រៅអើយ កាលណាសេចក្ដីទុក្ខវេទនាមកលើអ្នក ដូចជាស្ត្រីដែលឈឺចាប់សម្រាលកូន នោះអ្នកគួរឲ្យអាណិតយ៉ាងណាទៅ!។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកធ្លាប់រស់នៅយ៉ាងស្រួលលើភ្នំលីបង់ និងមានទ្រនំធ្វើពីដើមឈើដ៏មានតម្លៃ។ ប៉ុន្តែ ពេលទុក្ខវេទនាមកដល់ អ្នកនឹងស្រែកថ្ងូរ រមួលខ្លួន ដូចស្ត្រីសម្រាលកូន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអ្នកដែលអាស្រ័យនៅព្រៃល្បាណូន ដែលធ្វើសំបុកនៅដើមតាត្រៅអើយ កាលណាសេចក្ដីទុក្ខវេទនាមកលើឯង ដូចជាស្ត្រីដែលឈឺចាប់នឹងសំរាលកូន នោះឯងនឹងគួរអាណិតយ៉ាងណាទៅ។ អាល់គីតាប អ្នកធ្លាប់រស់នៅយ៉ាងស្រួលលើភ្នំលីបង់ និងមានទ្រនំធ្វើពីដើមឈើដ៏មានតម្លៃ។ ប៉ុន្តែ ពេលទុក្ខវេទនាមកដល់ អ្នកនឹងស្រែកថ្ងូរ រមួលខ្លួន ដូចស្ត្រីសំរាលកូន!»។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ អ្នកដែលអាស្រ័យនៅច្រកភ្នំ ជាថ្មដានៅវាលអើយ យើងទាស់នឹងអ្នកហើយ អ្នកអួតថា តើអ្នកណានឹងចុះមកទាស់នឹងយើង ឬអ្នកណានឹងចូលមកក្នុងទីលំនៅរបស់យើងបាន?
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ពីដំណើរដំណាក់នៃស្តេចយូដាថា៖ ចំពោះយើង អ្នកប្រៀបដូចជាស្រុកកាឡាត និងកំពូលភ្នំល្បាណូន ប៉ុន្តែ យើងប្រាកដជានឹងធ្វើឲ្យអ្នកត្រឡប់ ទៅជាទីរហោស្ថាន ជាទីក្រុងដែលគ្មានមនុស្សរស់នៅ។
មានឮសំឡេងនៅលើទីខ្ពស់ត្រងិល គឺជាពួកកូនចៅអ៊ីស្រាអែលដែលយំ ហើយទូលអង្វរ ដោយព្រោះគេបានបង្ខូចផ្លូវខ្លួន ហើយបានភ្លេចព្រះយេហូវ៉ាជាព្រះរបស់ខ្លួន។
ឱពួកអ្នកស្រុកម៉ូអាប់អើយ ចូរចេញពីទីក្រុងទាំងប៉ុន្មាន ទៅអាស្រ័យនៅក្នុងថ្មចុះ ឲ្យបានដូចជាព្រាប ដែលធ្វើសម្បុកនៅមាត់ចម្រេះរអាង។
ឯសេចក្ដីគួរស្ញែងខ្លាចរបស់អ្នកនោះ គឺជាសេចក្ដីអំនួតក្នុងចិត្តអ្នក បានបញ្ឆោតខ្លួនទេ ឱអ្នកដែលអាស្រ័យនៅក្រហែងថ្ម ជាអ្នកដែលរក្សាកន្លែង នៅជាប់លើទីខ្ពស់អើយ ទោះបើអ្នកធ្វើសម្បុកនៅទីខ្ពស់ ដូចជាឥន្ទ្រីក៏ដោយ គង់តែយើងនឹងទម្លាក់អ្នកចុះពីនោះមកដែរ» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យើងរាល់គ្នាបានឮសូរពីការនោះហើយ ដៃយើងក៏បានខ្សោយទៅ ហើយយើងមានការព្រួយបារម្ភ ព្រមទាំងឈឺចាប់ ដូចជាស្រីដែលរៀបនឹងសម្រាលកូន។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ មានសត្វឥន្ទ្រីយ៉ាងធំ ពេញដោយស្លាបគ្រប់ពណ៌ ដែលមានចំអេងស្លាបធំ ហើយវែង វាហើរមកដល់ព្រៃល្បាណូន កាច់យកចុងដើមតាត្រៅមួយ
យើងនឹងវិលត្រឡប់ទៅរកកន្លែងរបស់យើង រហូតទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខយើង ដ្បិតនៅពេលណាគេមានអាសន្ន គេនឹងស្វែងរកយើងយ៉ាងអស់ពីចិត្ត។
គេមិនបានស្រែករកយើងដោយស្មោះពីចិត្តទេ តែគេបែរជាស្រែកទ្រហោ នៅលើដំណេករបស់គេទៅវិញ គេឆូតសាច់របស់ខ្លួនឲ្យបានស្រូវ និងស្រាទឹកទំពាំងបាយជូរថ្មី គេបះបោរប្រឆាំងនឹងយើង។
ទោះបើគេជីកទម្លុះទៅដល់ ស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏ដោយ ក៏ដៃរបស់យើងនឹងអូសគេចេញពីទីនោះមកវិញ ហើយទោះបើគេប្រឹងឡើងទៅដល់ស្ថានសួគ៌ ក៏យើងនឹងទាញគេទម្លាក់ចុះពីនោះវិញដែរ។
ទោះបើអ្នកហើរឡើងទៅយ៉ាងខ្ពស់ ដូចឥន្ទ្រី ហើយធ្វើសម្បុកនៅកណ្ដាលអស់ទាំងផ្កាយក៏ដោយ ក៏យើងនឹងទាញទម្លាក់ពីទីនោះដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
វេទនាដល់មនុស្សដែលបានកម្រៃ ដោយទុច្ចរិតសម្រាប់ផ្ទះខ្លួន ដើម្បីនឹងតាំងសម្បុកនៅលើទីខ្ពស់ ឲ្យបានរួចពីកណ្ដាប់ដៃនៃសេចក្ដីអាក្រក់។
បន្ទាប់មកទៀត គាត់ក្រឡេកមើលទៅសាសន៍កែន រួចក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «ទីលំនៅរបស់អ្នកមាំណាស់ អ្នកធ្វើសម្បុកនៅលើថ្មដា»។