ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 21:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ អ្នក​ដែល​អាស្រ័យ​នៅ​ច្រក​ភ្នំ ជា​ថ្ម​ដា​នៅ​វាល​អើយ យើង​ទាស់​នឹង​អ្នក​ហើយ អ្នក​អួត​ថា តើ​អ្នក​ណា​នឹង​ចុះ​មក​ទាស់​នឹង​យើង ឬ​អ្នក​ណា​នឹង​ចូល​មក​ក្នុង​ទី​លំនៅ​របស់​យើង​បាន?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​អ្នក​ដែល​រស់​នៅ​ត្រង់​ដី​ទំនាប និង​នៅ​ត្រង់​ថ្ម​រាប​អើយ យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​ហើយ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - គឺ​យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​ដែល​ពោល​ថា តើ​នរណា​អាច​ចុះ​មក​វាយ​ពួក​យើង តើ​នរណា​អាច​ចូល​មក​ក្នុង​ទី​តាំង​របស់​យើង?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នែ ឯង​ដែល​អាស្រ័យ​នៅ​ច្រក​ភ្នំ ជា​ថ្មដា​នៅ​វាល​អើយ អញ​ទាស់​នឹង​ឯង​ហើយ ឯង​អួត​ថា តើ​អ្នក​ណា​នឹង​ចុះ​មក​ទាស់​នឹង​យើង ឬ​អ្នក​ណា​នឹង​ចូល​មក​ក្នុង​ទី​លំនៅ​របស់​យើង​បាន

សូមមើលជំពូក

អាល់គីតាប

អស់​អ្នក​ដែល​រស់​នៅ​ត្រង់​ដី​ទំនាប និង​នៅ​ត្រង់​ថ្ម​រាប​អើយ យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​ហើយ! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - គឺ​យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​ដែល​ពោល​ថា តើ​នរណា​អាច​ចុះ​មក​វាយ​ពួក​យើង តើ​នរណា​អាច​ចូល​មក​ក្នុង​ទី​តាំង​របស់​យើង?

សូមមើលជំពូក



យេរេមា 21:13
21 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ព័ទ្ធ​ជុំ‌វិញ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ យ៉ាង​នោះ​ដែរ។


គេ​ក៏​ចេញ​ពី​ក្រុង​ស៊ូកូថ ទៅ​បោះ​ជំរំ​នៅ​ត្រង់​អេថាម នៅ​ជាយ​ទី​រហោ‌ស្ថាន។


នៅ​ថ្ងៃ​នោះ ត្រូវ​ប្រាប់​កូន​របស់​អ្នក​រាល់​គ្នា​ថា "ពួក​យើង​ធ្វើ​បុណ្យ​នេះ ដោយ​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ពួក​យើង នៅ​ពេល​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ"។


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ច្រក​ភ្នំ​នៃ​និមិត្ត។ តើ​មាន​ការ​អ្វី​ហ្នឹង បាន​ជា​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​គ្រប់​គ្នា​ដូច្នេះ?


ឱ​ភ្នំ និង​វាល​របស់​យើង​អើយ យើង​នឹង​ឲ្យ​គេ​ចាប់​យក​ធន‌ធាន និង​ទ្រព្យ‌សម្បត្តិ​របស់​អ្នក ព្រម​ទាំង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​អ្នក ដោយ​ព្រោះ​អំពើ​បាប​ដែល​ប្រព្រឹត្ត​នៅ​ពេញ​ក្នុង​ព្រំ‌ដែន​របស់​អ្នក។


ហើយ​ខ្លួន​យើង​ក៏​ច្បាំង​ត​នឹង​អ្នក​រាល់​គ្នា ដោយ​ដៃ​លូក​ចេញ និង​ដើម​ដៃ​ខ្លាំង​ពូកែ គឺ​ដោយ​កំហឹង សេចក្ដី​ក្រោធ និង​សេចក្ដី​គ្នាន់‌ក្នាញ់​ជា​ខ្លាំង។


ឯ​សេចក្ដី​គួរ​ស្ញែង​ខ្លាច​របស់​អ្នក​នោះ គឺ​ជា​សេចក្ដី​អំនួត​ក្នុង​ចិត្ត​អ្នក បាន​បញ្ឆោត​ខ្លួន​ទេ ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ក្រហែង​ថ្ម ជា​អ្នក​ដែល​រក្សា​កន្លែង នៅ​ជាប់​លើ​ទី​ខ្ពស់​អើយ ទោះ​បើ​អ្នក​ធ្វើ​សម្បុក​នៅ​ទី​ខ្ពស់ ដូច​ជា​ឥន្ទ្រី​ក៏​ដោយ គង់​តែ​យើង​នឹង​ទម្លាក់​អ្នក​ចុះ​ពី​នោះ​មក​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នែ៎ អ្នក​ឆ្មើង‌ឆ្មៃ​យ៉ាង​ខ្លាំង​អើយ យើង​ទាស់​នឹង​អ្នក ដ្បិត​ថ្ងៃ​កំណត់​របស់​អ្នក​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ដែល​យើង​នឹង​ធ្វើ​ទោស​ដល់​អ្នក។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​ភ្នំ​ដែល​បំផ្លាញ គឺ​ដែល​បំផ្លាញ​ផែនដី​ទាំង​មូល​អើយ យើង​ទាស់​នឹង​អ្នក យើង​នឹង​លូក​ដៃ​ទៅ​លើ​អ្នក ហើយ​ប្រមៀល​អ្នក​ទម្លាក់​ពី​លើ​ថ្ម​ដា ព្រម​ទាំង​ឲ្យ​អ្នក​ឆេះ​អស់។


កុំ​ទុក​ចិត្ត​នឹង​ពាក្យ​បញ្ឆោត ដែល​ថា នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ឡើយ។


ពួក​ស្តេច​នៅ​ផែនដី និង​មនុស្ស​ទាំង‌ឡាយ ដែល​នៅក្នុង​ពិភពលោក​នេះ គេ​មិន​បាន​ជឿ​ថា​ពួក​ត​តាំង និង​ពួក​ខ្មាំង​សត្រូវ អាច​ចូល​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម​បាន​ទេ។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បញ្ចេញ​សេចក្ដី​កំភូត ហើយ​ឃើញ​ពាក្យ​កុហក​ដូច្នេះ បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មើល៍ យើង​ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ។


ហើយ​ប្រាប់​ដល់​ស្រុក​អ៊ីស្រា‌អែល​ថា: ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​ទាស់​ទទឹង​នឹង​អ្នក យើង​នឹង​ហូត​ដាវ​របស់​យើង​ចេញ​ពី​ស្រោម ហើយ​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​អ្នក​ផង។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​យើង​នឹង​ទារ​ចៀម​យើង​ពី​ដៃ​គេ ក៏​ឈប់​ឲ្យ​គេ​ឃ្វាល​ហ្វូង​ចៀម​ទៀត ពួក​គង្វាល​នឹង​មិន​រក​ស៊ី​ចិញ្ចឹម​ខ្លួន​គេ​ដែរ យើង​នឹង​ជួយ​ឲ្យ​ចៀម​យើង​រួច​ពី​មាត់​គេ ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​អាហារ​ដល់​គេ​ឡើយ»។


បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គឺ​យើង​នេះ​ហើយ បាន​ទាស់​នឹង​អ្នក យើង​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ នៅ​កណ្ដាល​អ្នក ឲ្យ​សាសន៍​ដទៃ​បាន​ឃើញ​ដែរ។


ពួក​កំពូល​លើ​គេ​តែង‌តែ​ជំនុំ‌ជម្រះ​ឲ្យ​បាន​រង្វាន់ ពួក​សង្ឃ​របស់​គេ​បង្រៀន​ឲ្យ​បាន​កម្រៃ ហើយ​ពួក​ហោរា​ក៏​ថ្លែងទំនាយ​ឲ្យ​បាន​ប្រាក់ ប៉ុន្តែ គេ​ពឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា "ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​យើង​រាល់​គ្នា​ទេ​តើ និង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ"។


មើល៍! យើង​ទាស់​នឹង​ឯង យើង​នឹង​ដុត​អស់​ទាំង​រទេះ​ចម្បាំង​របស់​ឯង ឲ្យ​ទៅ​ជា​ផេះ ហើយ​ដាវ​នឹង​ស៊ី​កូន​សិង្ហ​របស់​ឯង យើង​នឹង​បំបាត់​ការ​ចាប់​រំពា​របស់​ឯង​ពី​ផែនដី ហើយ​សំឡេង​របស់​ពួក​ទូត​ឯង នឹង​ឥត​មាន​អ្នក​ណា​ឮ​ទៀត​ឡើយ។