ប៉ុន្តែ លោកដើរពេញមួយថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា៖ «ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងបុព្វបុរសទូលបង្គំទេ»។
យេរេមា 20:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្ដាសាចុះ កុំឲ្យថ្ងៃដែលម្តាយបានសម្រាលខ្ញុំចេញមកនោះ បានពរឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យថ្ងៃកំណើតរបស់ទូលបង្គំ ត្រូវបណ្ដាសា! សូមកុំឲ្យមាននរណាចាត់ទុកថ្ងៃដែលម្ដាយ របស់ទូលបង្គំបង្កើតទូលបង្គំមកនោះ ថាជាថ្ងៃប្រកបដោយព្រះពរឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្តាសាចុះ កុំឲ្យថ្ងៃដែលម្តាយបានសំរាលខ្ញុំចេញមកនោះ បានពរឡើយ អាល់គីតាប សូមឲ្យថ្ងៃកំណើតរបស់ខ្ញុំ ត្រូវបណ្ដាសា! សូមកុំឲ្យមាននរណាចាត់ទុកថ្ងៃដែលម្ដាយ របស់ខ្ញុំបង្កើតខ្ញុំមកនោះ ថាជាថ្ងៃប្រកបដោយពររបស់អុលឡោះឡើយ! |
ប៉ុន្តែ លោកដើរពេញមួយថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា៖ «ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងបុព្វបុរសទូលបង្គំទេ»។
ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយ៍ទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែ គេប្រទេចផ្ដាសាខ្ញុំគ្រប់គ្នា។