នោះលោកអេលីយ៉ាមានប្រសាសន៍ទៅប្រជាជនថា៖ «ក្នុងពួកហោរានៃព្រះយេហូវ៉ា នោះសល់នៅតែខ្ញុំម្នាក់ឯងទេ ឯហោរារបស់ព្រះបាលវិញ មានចំនួនបួនរយហាសិបនាក់។
យេរេមា 2:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសង្ឃក៏មិនបានសួរថា៖ តើព្រះយេហូវ៉ាគង់នៅឯណា? គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ គេមិនបានស្គាល់យើងទេ ពួកគ្រប់គ្រង បានប្រព្រឹត្តរំលងនឹងយើង ហើយពួកហោរាបានទាយ ដោយព្រះបាលផង គេបានដើរតាមតែរបស់ ដែលឥតមានប្រយោជន៍អ្វីសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមបូជាចារ្យពុំដែលសួរថា “ព្រះអម្ចាស់នៅឯណា?” គ្រូអាចារ្យខាងវិន័យក៏មិនស្គាល់យើងដែរ។ មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើង ពួកព្យាការីនិយាយក្នុងនាមព្រះបាល ហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយ ដែលពុំអាចជួយពួកគេបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសង្ឃក៏មិនបានសួរថា តើព្រះយេហូវ៉ាទ្រង់គង់នៅឯណាដែរ គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ គេមិនបានស្គាល់អញទេ ពួកគ្រប់គ្រងបានប្រព្រឹត្តរំលងនឹងអញ ហើយពួកហោរាបានទាយ ដោយព្រះបាលផង គេបានដើរតាមតែរបស់ដែលឥតមានប្រយោជន៍អ្វីសោះ។ អាល់គីតាប ក្រុមអ៊ីមុាំពុំដែលសួរថា “អុលឡោះតាអាឡានៅឯណា?” តួនខាងហ៊ូកុំក៏មិនស្គាល់យើងដែរ។ មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើង ពួកព្យាការីនិយាយក្នុងនាមព្រះបាល ហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយ ដែលពុំអាចជួយពួកគេបានឡើយ។ |
នោះលោកអេលីយ៉ាមានប្រសាសន៍ទៅប្រជាជនថា៖ «ក្នុងពួកហោរានៃព្រះយេហូវ៉ា នោះសល់នៅតែខ្ញុំម្នាក់ឯងទេ ឯហោរារបស់ព្រះបាលវិញ មានចំនួនបួនរយហាសិបនាក់។
ពេលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយតង្វាយល្ងាច តែគ្មានឮសំឡេង ឬចម្លើយណាឆ្លើយសោះ ក៏គ្មានអ្នកណាស្តាប់ផង។
រួចលោកអេលីយ៉ាប្រាប់គេថា៖ «ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ»។ គេក៏ចាប់ ហើយលោកអេលីយ៉ានាំចុះទៅឯជ្រោះគីសុន សម្លាប់ចោលនៅទីនោះទៅ។
តែឥតមានអ្នកណាថា "ឯព្រះដ៏ជាព្រះអង្គបង្កើតខ្ញុំមក ដែលព្រះអង្គបណ្ដាលឲ្យច្រៀងនៅវេលាយប់
ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃ និងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងនិមិត្តគេយល់ខុសទទេ ក៏រមិលក្នុងការជំនុំជម្រះ។
ដ្បិតព្រះយេហូវ៉ាបានចាក់វិញ្ញាណ ដែលបណ្ដាលឲ្យលក់ស៊ប់មកលើអ្នករាល់គ្នា ក៏បានបិទភ្នែកអ្នករាល់គ្នា ជាពួកហោរា ហើយបានគ្របភ្ជិតក្បាលអ្នករាល់គ្នា ជាពួកមើលឆុត។
គេនឹងមានសេចក្ដីខ្មាសទាំងអស់គ្នា ពីដំណើរសាសន៍នោះ ដែលមិនអាចនឹងមានប្រយោជន៍ដល់គេឡើយ ជាសាសន៍ដែលមិនមែនជាជំនួយ ឬជាប្រយោជន៍សោះ គឺនាំឲ្យមានសេចក្ដីខ្មាស និងសេចក្ដីដំណៀលវិញ។
ដ្បិតពួកគង្វាល បានត្រឡប់ជាមនុស្សល្ងីល្ងើទាំងអស់ ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ ហេតុនោះបានជាគេមិនបានចម្រើន ហើយពួកគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ។
មានគង្វាលជាច្រើនបានបំផ្លាញចម្ការ ទំពាំងបាយជូររបស់យើង គេបានជាន់ឈ្លីដី ដែលជាចំណែករបស់យើង គេបានធ្វើឲ្យចំណែកដែលយើងពេញចិត្ត ទៅជាទីខូចអស់ហើយ។
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯព្រះអង្គ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក គឺជាសេចក្ដីអសារឥតការ និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។
ពេលនោះ គេបបួលគ្នាថា៖ មក! យើងរៀបផែនការទាស់នឹងយេរេមា ដ្បិតក្រឹត្យវិន័យនឹងមិនដែលសូន្យបាត់ពីពួកសង្ឃ ឬសេចក្ដីប្រឹក្សាពីពួកអ្នកប្រាជ្ញ ឬព្រះបន្ទូលពីពួកហោរាឡើយ។ មក! យើងនាំគ្នាវាយគាត់ដោយអណ្ដាត ហើយកុំយកចិត្តទុកដាក់ស្តាប់តាមពាក្យណារបស់គាត់ឡើយ។
តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន ដែលមិនមែនជាព្រះផងឬទេ? តែប្រជារាស្ត្ររបស់យើងបានដូរព្រះ ដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់ ដែលឥតមានប្រយោជន៍វិញ។
គេក៏មិនបានសួរថា៖ ព្រះយេហូវ៉ា ដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ និងជង្ហុក គឺជាទីមានតែដីហួតហែង និងម្លប់នៃសេចក្ដីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើព្រះអង្គនៅឯណា?
ពិតប្រាកដជាប្រជារាស្ត្ររបស់យើងល្ងីល្ងើ គេមិនស្គាល់យើងសោះ គេសុទ្ធតែជាកូនវង្វេងវង្វាន់ ឥតមានយោបល់ឡើយ គេមានប្រាជ្ញាខាងឯផ្លូវប្រព្រឹត្តអាក្រក់ តែគ្មានចំណេះខាងឯការល្អសោះ។
គឺពួកហោរាបានថ្លែងទំនាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកម្លាំងដៃខ្លួន ឯប្រជារាស្ត្រយើងក៏ឃើញយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើអ្នករាល់គ្នាធ្វើដូចម្តេច?
គឺគេបានដើរតាមតែចិត្តរឹងរបស់គេវិញ ព្រមទាំងតាមព្រះបាលទាំងប៉ុន្មាន ដែលបុព្វបុរសគេបានបង្រៀនដល់គេ។
ពួកសង្ឃក៏បានធ្វើទទឹងនឹងក្រឹត្យវិន័យរបស់យើង ព្រមទាំងបង្អាប់របស់បរិសុទ្ធទាំងប៉ុន្មានរបស់យើង គេមិនបានចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតាទេ ក៏មិនបានបង្ហាញឲ្យមនុស្សចេះសម្គាល់របស់មិនស្អាត និងរបស់ស្អាតដែរ គេគេចភ្នែកចេញពីថ្ងៃសប្ប័ទរបស់យើង ហើយយើងក៏ត្រូវអាប់ឱននៅក្នុងពួកគេ។
«កូនមនុស្សអើយ ចូរថ្លែងទំនាយទាស់នឹងពួកគង្វាលនៃសាសន៍អ៊ីស្រាអែលចុះ ត្រូវថ្លែងទំនាយប្រាប់គេ គឺពួកគង្វាលនោះថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកគង្វាលនៃសាសន៍អ៊ីស្រាអែល ដែលឃ្វាលតែខ្លួនអ្នក តើមិនត្រូវឲ្យពួកគង្វាលនោះ ឃ្វាលហ្វូងចៀមទេឬ?
ប្រជារាស្ត្ររបស់យើងត្រូវវិនាសទៅ ដោយព្រោះមិនស្គាល់យើង ដោយព្រោះអ្នកមិនព្រមស្គាល់យើង នោះយើងក៏មិនព្រមទទួលអ្នកជាសង្ឃដល់យើងដែរ ហើយដោយហេតុដែលអ្នក បានបំភ្លេចច្បាប់របស់ព្រះនៃអ្នក យើងក៏នឹងបំភ្លេចកូនចៅរបស់អ្នកដូចគ្នា។
ឯរូបឆ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា និងរូបសិត គឺជាគ្រូបង្រៀនសេចក្ដីកំភូតនោះ បានជាជាងដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
វេទនាដល់អ្នករាល់គ្នា ពួកអ្នកប្រាជ្ញច្បាប់អើយ ដ្បិតអ្នករាល់គ្នាបានដកកូនសោនៃចំណេះដឹងចេញហើយ ខ្លួនអ្នករាល់គ្នាមិនបានចូល ហើយថែមទាំងរាំងរាអស់អ្នកដែលកំពុងចូល មិនឲ្យគេចូលទៀតផង»។
អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ តែខ្ញុំស្គាល់ព្រះអង្គ។ ប្រសិនបើខ្ញុំនិយាយថា ខ្ញុំមិនស្គាល់ព្រះអង្គទេ នោះខ្ញុំនឹងទៅជាអ្នកកុហកដូចអ្នករាល់គ្នាដែរ។ ប៉ុន្តែ ខ្ញុំស្គាល់ព្រះអង្គ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គទៀតផង។
យើងបានលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស យើងមិនប្រព្រឹត្តដោយល្បិចកល ឬបំប្លែងព្រះបន្ទូលរបស់ព្រះឡើយ គឺយើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សទាំងអស់ ដោយបើកសម្ដែងសេចក្តីពិត នៅចំពោះព្រះ។
គេនឹងបង្រៀនបញ្ញត្តិរបស់ព្រះអង្គដល់យ៉ាកុប ហើយក្រឹត្យវិន័យរបស់ព្រះអង្គដល់អ៊ីស្រាអែល គេនឹងដុតគ្រឿងក្រអូបនៅចំពោះព្រះអង្គ ហើយតង្វាយដុតទាំងមូលនៅលើអាសនារបស់ព្រះអង្គ។
កុំឲ្យបែរចេញឡើយ ដ្បិតយ៉ាងនោះ អ្នករាល់គ្នានឹងវង្វេងទៅតាមការឥតអំពើ ដែលគ្មានប្រយោជន៍ ជាការដែលមិនចេះជួយឲ្យរួចផង សុទ្ធតែជាការឥតអំពើទាំងអស់។