យេរេមា 12:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 មានគង្វាលជាច្រើនបានបំផ្លាញចម្ការ ទំពាំងបាយជូររបស់យើង គេបានជាន់ឈ្លីដី ដែលជាចំណែករបស់យើង គេបានធ្វើឲ្យចំណែកដែលយើងពេញចិត្ត ទៅជាទីខូចអស់ហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ពួកគង្វាលមួយចំនួនធំលើកគ្នាមកបង្ហិន ចម្ការទំពាំងបាយជូររបស់យើង ពួកគេជាន់កម្ទេចចម្ការរបស់យើង ពួកគេបានបំផ្លាញចម្ការដ៏ល្អរបស់យើង ឲ្យក្លាយទៅជាទីស្មសាន និងវិនាសហិនហោចអស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 មានអ្នកគង្វាលជាច្រើនបានបំផ្លាញចំការទំពាំងបាយជូររបស់អញ គេបានជាន់ឈ្លីដីជាចំណែករបស់អញ គេបានធ្វើឲ្យចំណែកដែលគាប់ចិត្តអញ ទៅជាទីខូចបង់ហើយ សូមមើលជំពូកអាល់គីតាប10 ពួកគង្វាលមួយចំនួនធំលើកគ្នាមកបង្ហិន ចម្ការទំពាំងបាយជូររបស់យើង ពួកគេជាន់កំទេចចម្ការរបស់យើង ពួកគេបានបំផ្លាញចម្ការដ៏ល្អរបស់យើង ឲ្យក្លាយទៅជាទីស្មសាន និងវិនាសហិនហោចអស់។ សូមមើលជំពូក |
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។