ពួកយាមល្បាតរបស់អ៊ីស្រាអែលសុទ្ធតែខ្វាក់ភ្នែក គេគ្រប់គ្នាគ្មានតម្រិះ គេសុទ្ធតែជាឆ្កែគ មិនចេះព្រុស គេតែងតែស្រមើស្រមៃ គេចេះតែដេក ហើយចូលចិត្តងោកងុយ។
យេរេមា 14:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ខ្ញុំទូលថា៖ ឱព្រះអម្ចាស់យេហូវ៉ាអើយ មើលពួកហោរាតែងតែប្រាប់គេថា អ្នករាល់គ្នានឹងមិនឃើញដាវទេ ក៏មិនត្រូវអំណត់ដែរ គឺយើងនឹងឲ្យអ្នករាល់គ្នាមានសេចក្ដីសុខនៅទីនេះជាពិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទូលព្រះអង្គថា៖ «បពិត្រព្រះជាអម្ចាស់ ពួកព្យាការីប្រាប់ពួកគេថា “អ្នករាល់គ្នានឹងមិនជួបសង្គ្រាម មិនជួបទុរ្ភិក្សទេ! ផ្ទុយទៅវិញ ព្រះអម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្តដ៏ពេញលេញ ក្នុងស្រុកនេះ”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើលពួកហោរាតែងតែប្រាប់គេថា ឯងរាល់គ្នានឹងមិនឃើញដាវទេ ក៏មិនត្រូវសេចក្ដីអំណត់អត់ដែរ គឺអញនឹងឲ្យឯងរាល់គ្នាមានសេចក្ដីសុខនៅទីនេះជាពិត អាល់គីតាប ខ្ញុំជម្រាបទ្រង់ថា៖ «អុលឡោះតាអាឡាជាម្ចាស់ ពួកណាពីប្រាប់ពួកគេថា “អ្នករាល់គ្នានឹងមិនជួបសង្គ្រាម មិនជួបទុរ្ភិក្សទេ! ផ្ទុយទៅវិញ អុលឡោះតាអាឡានឹងប្រទានឲ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្តដ៏ពេញលេញ ក្នុងស្រុកនេះ”»។ |
ពួកយាមល្បាតរបស់អ៊ីស្រាអែលសុទ្ធតែខ្វាក់ភ្នែក គេគ្រប់គ្នាគ្មានតម្រិះ គេសុទ្ធតែជាឆ្កែគ មិនចេះព្រុស គេតែងតែស្រមើស្រមៃ គេចេះតែដេក ហើយចូលចិត្តងោកងុយ។
នោះខ្ញុំបានទូលថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល៍ ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ»។
ឯអ្នកផាសហ៊ើរអើយ អ្នក និងអស់អ្នកដែលអាស្រ័យនៅផ្ទះអ្នកនឹងត្រូវនាំទៅជាឈ្លើយ គឺអ្នកនឹងត្រូវទៅដល់ក្រុងបាប៊ីឡូន នៅទីនោះអ្នកត្រូវស្លាប់ ហើយគេនឹងកប់អ្នកនៅស្រុកនោះ គឺទាំងអ្នក និងពួកមិត្តសម្លាញ់អ្នកដែលអ្នកបានថ្លែងទំនាយកុហកដល់គេនោះផង»។
គេចេះតែប្រាប់ដល់ពួកអ្នកដែលមើលងាយយើងថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នានឹងមានសន្តិសុខទេ ហើយក៏ប្រាប់ដល់ពួកអ្នកដែលប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តថា នឹងគ្មានសេចក្ដីអាក្រក់ណាកើតដល់អ្នករាល់គ្នាឡើយ។
ឥឡូវ តើពួកហោរារបស់ព្រះអង្គនៅឯណា ដែលគេថ្លែងទំនាយថា ស្តេចបាប៊ីឡូនមិនមកទាស់នឹងទ្រង់ ឬទាស់នឹងស្រុកនេះឡើយនោះ?
ខ្ញុំបានទូលថា "ឱព្រះអម្ចាស់យេហូវ៉ាអើយ ពិតប្រាកដជាព្រះអង្គបានបព្ឆោតជនជាតិនេះ ព្រមទាំងក្រុងយេរូសាឡិមជាខ្លាំងហើយ ដោយព្រះបន្ទូលថា នឹងមានសេចក្ដីសុខដល់អ្នករាល់គ្នា តែមានដាវលូកមករកជីវិតគេវិញ"។
គេនិយាយមិនត្រឹមត្រូវអំពីព្រះយេហូវ៉ា ដោយពាក្យថា៖ ព្រះអង្គមិនធ្វើអ្វីនោះទេ ក៏គ្មានសេចក្ដីអាក្រក់ណាធ្លាក់មកលើយើងរាល់គ្នា យើងនឹងមិនត្រូវឃើញដាវ ឬគ្រាអំណត់ឡើយ។
ពួកហោរានឹងត្រឡប់ដូចជាខ្យល់ ព្រះបន្ទូលមិននៅក្នុងគេទេ សូមឲ្យគេបានយ៉ាងដូច្នោះចុះ។
គឺពួកហោរាបានថ្លែងទំនាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកម្លាំងដៃខ្លួន ឯប្រជារាស្ត្រយើងក៏ឃើញយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើអ្នករាល់គ្នាធ្វើដូចម្តេច?
គេបានមើលរបួសរបស់ប្រជារាស្ត្រយើង ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ។
គេបានមើលរបួសនៃកូនស្រីរបស់ប្រជារាស្ត្រយើង ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថា សុខៗប៉ុណ្ណោះក្នុងកាលដែលឥតមានសេចក្ដីសុខសោះ។
ដ្បិតនឹងគ្មាននិមិត្តក្លែងក្លាយ ឬពាក្យទំនាយបញ្ចើច នៅក្នុងពូជពង្សអ៊ីស្រាអែលទៀតឡើយ
ដោយព្រោះអ្នករាល់គ្នាបានបញ្ឈឺចិត្តពួកសុចរិត ដោយភូតកុហក ជាពួកអ្នកដែលយើងមិនបានឲ្យព្រួយចិត្តសោះ ហើយអ្នកបានចម្រើនកម្លាំងដៃនៃមនុស្សអាក្រក់ ដើម្បីមិនឲ្យគេលះចោលផ្លូវអាក្រក់របស់ខ្លួន ឲ្យបានសង្គ្រោះរួចជីវិតវិញឡើយ។
ពួកកំពូលលើគេតែងតែជំនុំជម្រះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកម្រៃ ហើយពួកហោរាក៏ថ្លែងទំនាយឲ្យបានប្រាក់ ប៉ុន្តែ គេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា "ព្រះយេហូវ៉ាគង់នៅកណ្ដាលយើងរាល់គ្នាទេតើ និងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ"។
ពីដើមក៏មានហោរាក្លែងក្លាយកើតឡើងក្នុងចំណោមប្រជារាស្ត្ររបស់ព្រះ ដូចជាគ្រូក្លែងក្លាយដែលនឹងកើតមានក្នុងចំណោមអ្នករាល់គ្នាដែរ គេនឹងនាំលទ្ធិខុសឆ្គង ដែលនាំឲ្យវិនាសចូលមកដោយសម្ងាត់ គេបដិសេធមិនព្រមទទួលស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ គេនាំសេចក្ដីវិនាសយ៉ាងទាន់ហន់មកលើខ្លួនគេ។