យើងនឹងបោះបង់ចោលសំណល់នៃមត៌ករបស់យើងទៅ ព្រមទាំងប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ពួកខ្មាំងសត្រូវនឹងរឹបអូសយកទាំងអស់។
យេរេមា 12:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានលះលែងគ្រួសាររបស់យើងហើយ ក៏បានបោះបង់ចោលមត៌ករបស់យើងដែរ ឯអ្នកស្ងួនសម្លាញ់នៃដួងចិត្តយើង នោះបានប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបោះបង់ចោលដំណាក់របស់យើង យើងលះបង់ចោលកេរមត៌ករបស់យើង យើងប្រគល់ប្រជាជនជាទីស្រឡាញ់របស់យើង ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានលះលែងគ្រួសាររបស់អញហើយ ក៏បានបោះបង់ចោលមរដករបស់អញដែរ ឯអ្នកស្ងួនសំឡាញ់នៃដួងចិត្តអញ នោះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវផង អាល់គីតាប យើងបោះបង់ចោលដំណាក់របស់យើង យើងលះបង់ចោលកេរមត៌ករបស់យើង យើងប្រគល់ប្រជាជនជាទីស្រឡាញ់របស់យើង ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ |
យើងនឹងបោះបង់ចោលសំណល់នៃមត៌ករបស់យើងទៅ ព្រមទាំងប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ពួកខ្មាំងសត្រូវនឹងរឹបអូសយកទាំងអស់។
៙ ពេលនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គក៏ស្អប់ខ្ពើមមត៌ករបស់ព្រះអង្គ។
ព្រះអង្គបានប្រគល់ប្រជារាស្ត្រព្រះអង្គ ទៅឲ្យដាវ ហើយព្រះអង្គក្រោធនឹងមត៌ក របស់ព្រះអង្គ។
ហេតុនេះបានជាព្រះអង្គបោះបង់ចោល ពួកវង្សយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីព្រោះមានគ្រូមន្តអាគម ពីស្រុកខាងកើត បានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្តនឹងពួកសាសន៍ដទៃ។
តើស្ងួនសម្លាញ់របស់យើងមានសិទ្ធិអ្វីចូលមកក្នុងដំណាក់របស់យើងទៀត ដ្បិតគេបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ជាច្រើន? តើពាក្យបន់ស្រន់របស់គេ និងយញ្ញបូជារបស់គេ ការពារមិនឲ្យគេវិនាសបានឬ? គេរីករាយនឹងប្រព្រឹត្តតែអំពើអាក្រក់!
តើព្រះអង្គបោះបង់ពួកយូដាចោលហើយឬ? តើព្រះហឫទ័យព្រះអង្គស្អប់ខ្ពើមក្រុងស៊ីយ៉ូនឬ? ហេតុអ្វីបានជាព្រះអង្គវាយយើងរាល់គ្នា ហើយមិនឲ្យជាឡើងវិញសោះ? យើងខ្ញុំបានរង់ចាំ ថានឹងបានសេចក្ដីសុខ តែឥតមានអ្វីល្អមកឡើយ ក៏សង្ឃឹមនឹងបានជា តែបានតែសេចក្ដីភ័យ។
អ្នកនឹងត្រូវចាកចោលមត៌ករបស់អ្នក ដែលយើងបានឲ្យនោះ គឺដោយព្រោះតែកំហុសរបស់ខ្លួន យើងនឹងឲ្យអ្នកបម្រើដល់ពួកខ្មាំងនៅស្រុកមួយដែលអ្នកមិនស្គាល់ ដ្បិតអ្នករាល់គ្នាបានបង្កាត់ភ្លើងក្នុងសេចក្ដីក្រោធរបស់យើង ដែលនឹងឆេះជារៀងរហូត។
ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ យើងស្បថនឹងខ្លួនយើងថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង។
កាលណាប្រជាជននេះ ឬហោរាណាម្នាក់ ឬសង្ឃណាម្នាក់ សួរអ្នកថា៖ តើបន្ទុករបស់ព្រះយេហូវ៉ាជាអ្វី? អ្នកត្រូវឆ្លើយតបទៅគេថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ អ្នករាល់គ្នាហ្នឹងហើយជាបន្ទុក យើងនឹងបោះបង់អ្នករាល់គ្នាចោល។
ដូច្នេះ មើល៍ ប្រាកដជាយើងនឹងលើកអ្នករាល់គ្នា ហើយបោះអ្នករាល់គ្នាឲ្យចេញឆ្ងាយពីមុខយើង គឺទាំងអ្នករាល់គ្នា ព្រមទាំងទីក្រុងដែលយើងបានឲ្យដល់អ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា។
ដ្បិតព្រះនៃពួកអ៊ីស្រាអែល និងពួកយូដា គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមិនបានព្រាត់ប្រាសពីគេឡើយ ទោះបើស្រុកគេមានពេញដោយទោស ចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលក៏ដោយ។
ហេតុនោះ យើងនឹងធ្វើដល់វិហារ ដែលហៅតាមឈ្មោះយើង គឺជាទីដែលអ្នករាល់គ្នាទុកចិត្តនេះ ហើយដល់ទីកន្លែងដែលយើងបានឲ្យដល់អ្នករាល់គ្នា និងបុព្វបុរសអ្នកផង ដូចជាបានធ្វើដល់ស៊ីឡូរនោះដែរ។
ចូរកាត់សក់អ្នកបោះចោលទៅ ហើយចាប់ផ្ដើមទួញទំនួញនៅលើទីខ្ពស់ចុះ ព្រោះព្រះយេហូវ៉ាបានបដិសេធ ហើយបោះបង់ចោលតំណមនុស្ស ដែលត្រូវសេចក្ដីក្រោធរបស់ព្រះអង្គ។
«ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍ យើងនឹងបង្អាប់ទីបរិសុទ្ធរបស់យើង និងសេចក្ដីអំនួតរបស់អំណាចអ្នករាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃអ្នក ព្រមទាំងសំណព្វចិត្តអ្នករាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលអ្នកបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ
កាលអ៊ីស្រាអែលនៅក្មេងនៅឡើយ យើងបានស្រឡាញ់អ៊ីស្រាអែល ក៏បានហៅកូនរបស់យើងចេញពីស្រុកអេស៊ីព្ទ។
អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល ដ្បិតគឺនៅទីនោះដែលយើងបានស្អប់គេ យើងនឹងបណ្តេញគេចេញពីដំណាក់របស់យើង ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត យើងនឹងលែងស្រឡាញ់គេទៀតហើយ ពួកមេរបស់គេសុទ្ធតែជាមនុស្សបះបោរ។
ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសម្រាប់តមអត់ ចូរប្រកាសឲ្យមានប្រជុំយ៉ាងឱឡារិក
នោះយើងនឹងប្រមូលសាសន៍ទាំងអស់ ហើយនាំគេចុះទៅក្នុងជ្រលងភ្នំយេហូសាផាត នៅទីនោះយើងនឹងវិនិច្ឆ័យទោសពួកគេ ដោយព្រោះប្រជារាស្ត្ររបស់យើង គឺអ៊ីស្រាអែល ជាមត៌ករបស់យើង ដែលគេកម្ចាត់កម្ចាយទៅនៅអស់ទាំងសាសន៍ ហើយគេបានបែងចែកទឹកដីរបស់យើង។
គេនឹងដួលនៅក្រោមមុខដាវ ហើយត្រូវនាំទៅជាឈ្លើយ នៅកណ្ដាលអស់ទាំងសាសន៍។ ក្រុងយេរូសាឡិមនឹងត្រូវពួកសាសន៍ដទៃជាន់ឈ្លី រហូតដល់គ្រារបស់ពួកសាសន៍ដទៃបានសម្រេច»។
ចំពោះកុលសម្ព័ន្ធបេនយ៉ាមីន លោកថ្លែងថា អ្នកស្ងួនភ្ងារបស់ព្រះយេហូវ៉ា រស់នៅជិតព្រះអង្គដោយសុខសាន្ត។ ព្រះដ៏ខ្ពស់ហ៊ុមព័ទ្ធគេជានិច្ច ហើយគេរស់នៅកណ្ដាលព្រះអង្សា ទាំងពីររបស់ព្រះអង្គ។