Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 14:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 តើ​ព្រះ‌អង្គ​បោះ‌បង់​ពួក​យូដាចោល​ហើយ​ឬ? តើ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ស្អប់​ខ្ពើម​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​វាយ​យើង​រាល់​គ្នា ហើយ​មិន​ឲ្យ​ជា​ឡើង​វិញ​សោះ? យើង​ខ្ញុំ​បាន​រង់‌ចាំ ថា​នឹង​បាន​សេចក្ដី​សុខ តែ​ឥត​មាន​អ្វី​ល្អ​មក​ឡើយ ក៏​សង្ឃឹម​នឹង​បាន​ជា តែ​បាន​តែ​សេចក្ដី​ភ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះអង្គ​ពិត​ជា​បោះ​បង់​ចោល​យូដា​ឬ? តើ​ព្រះអង្គ​ស្អប់​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​វាយ​យើង​ខ្ញុំ​ឲ្យ​របួស មើល​មិន​ជា​ដូច្នេះ? យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​សុខ តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​ជា​សះ‌ស្បើយ តែ​យើង​ខ្ញុំ​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 តើ​ទ្រង់​បាន​បោះ‌បង់​ចោល​ពួក​យូដា​ជា​ដាច់​ខាត​ឬ តើ​ព្រះ‌ហឫទ័យ​ទ្រង់​ស្អប់​ខ្ពើម​ក្រុង​ស៊ីយ៉ូន​ឬ​អី ហេតុ​អ្វី​បាន​ជា​ទ្រង់​វាយ​យើង​រាល់​គ្នា ហើយ​មិន​ឲ្យ​ជា​ឡើង​វិញ​សោះ យើង​ខ្ញុំ​បាន​រង់‌ចាំ ថា​នឹង​បាន​សេចក្ដី​សុខ តែ​ឥត​មាន​អ្វី​ល្អ​មក​ឡើយ ក៏​សង្ឃឹម​នឹង​បាន​ជា តែ​មើល បាន​តែ​សេចក្ដី​ភ័យ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ឱ​អុលឡោះ‌តាអាឡា​អើយ តើ​ទ្រង់​ពិត​ជា​បោះ​បង់​ចោល​យូដា​ឬ? តើ​ទ្រង់​ស្អប់​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ទ្រង់​វាយ​យើង​ខ្ញុំ​ឲ្យ​របួស មើល​មិន​ជា​ដូច្នេះ? យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​សុខ តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​ជា​សះ‌ស្បើយ តែ​យើង​ខ្ញុំ​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ។

សូមមើលជំពូក ចម្លង




យេរេមា 14:19
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ព្រះ‌អង្គ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ព្រះ‌អង្គ​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ ទាល់​តែ​រក​កែ‌មិន​បាន​ឡើយ។


តែ​កាល​ខ្លួន​ខ្ញុំ​សង្ឃឹម​នឹង​បាន​សេចក្ដី​ល្អ នោះ​សេចក្ដី​អាក្រក់​បាន​មក​ដល់ កាល​ខ្ញុំ​បាន​ទន្ទឹង​ចាំ​ពន្លឺ នោះ​មាន​សុទ្ធ​តែ​សេចក្ដី​ងងឹត​វិញ។


កាល​ព្រះ​ជ្រាប ព្រះ‌អង្គ​ក្រោធ​ជា​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​រវីរវល់ នឹង​សាសន៍​អ៊ីស្រា‌អែល​សោះ។


៙ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល ហើយ​បាន​កាត់​កាល់​គេ ព្រះ‌អង្គ​ខ្ញាល់​នឹង​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។


អ្នក​ណា​ដែល​ត្រូវ​បន្ទោស​ជា​ញយៗ តែ​តាំង​ចិត្ត​រឹង​វិញ នោះ​ត្រូវ​វិនាស​ក្នុង​មួយ​រំពេច ទាល់​បើ​ជួយ​ផង។


យើង​បាន​លះ‌លែង​គ្រួសារ​របស់​យើង​ហើយ ក៏​បាន​បោះ‌បង់​ចោល​មត៌ក​របស់​យើង​ដែរ ឯ​អ្នក​ស្ងួន​សម្លាញ់​នៃ​ដួង​ចិត្ត​យើង នោះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ។


ពួក​ដែល​ជា​មត៌ក​របស់​យើង គេ​បាន​ត្រឡប់​ដូច​ជា​សិង្ហ​នៅ​ក្នុង​ព្រៃ​ដល់​យើង គេ​បាន​បព្ចោញ​សំឡេង​ទាស់​នឹង​យើង ហេតុ​នោះ​បាន​ជា​យើង​ស្អប់​គេ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល ឈរ​នៅ​មុខ​យើង​ក៏​ដោយ ក៏​យើង​មិន​បែរ​ទៅ​ជន​ជាតិ​នេះ​វិញ​ដែរ ចូរ​បោះ​គេ​ឲ្យឆ្ងាយ​ផុត​ពី​ភ្នែក​យើង ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ


ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ជា‌និច្ច ហើយ​របួស​ទូល‌បង្គំ​មើល​មិន​ព្រម​សះ​សោះ​ដូច្នេះ? កាពិត​ព្រះ​អង្គ​ដូច​ជា​បព្ឆោត​ដល់​ទូល‌បង្គំ គឺ​ដូច​ជា​ទឹក​ដែល​ហូរ​មិន​ទៀង​ទាត់។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ដំបៅ​អ្នក​មើល​មិន​ជា​ទេ ហើយ​របួស​អ្នក​ក៏​ធ្ងន់​ណាស់​ផង។


គ្មាន​អ្នក​ណា​កាន់​ក្ដី​អ្នក ដើម្បី​នឹង​រុំ​របួស​អ្នក​សោះ អ្នក​ក៏​គ្មាន​ថ្នាំ​ណា​ផ្សះ។


ដ្បិត​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មិន​បាន​ព្រាត់‌ប្រាស​ពី​គេ​ឡើយ ទោះ​បើ​ស្រុក​គេ​មាន​ពេញ​ដោយ​ទោស ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ក៏​ដោយ។


មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​គេ​ជា​អាចម៍​ប្រាក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​គេ​ហើយ។


ចូរ​កាត់​សក់​អ្នក​បោះ​ចោល​ទៅ ហើយ​ចាប់​ផ្ដើម​ទួញ​ទំនួញ​នៅ​លើ​ទី​ខ្ពស់​ចុះ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បដិសេធ ហើយ​បោះ‌បង់​ចោល​តំណ​មនុស្ស ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ។


យើង​បាន​ទន្ទឹង​ចាំ​សេចក្ដី​សុខ ប៉ុន្តែ ឥត​មាន​អ្វី​ល្អ​មក​សោះ ក៏​សង្ឃឹម​នឹង​មាន​ពេល​ប្រោស​ឲ្យ​ជា តែ​មើល៍ បាន​តែ​សេចក្ដី​វេទនា។


តើ​គ្មាន​ប្រទាល​មុខ​សះ​នៅ​ស្រុក​កាឡាត​ទេ​ឬ? តើ​គ្មាន​គ្រូ​ពេទ្យ​នៅ​ទី​នោះ​ទេ​ឬ? ចុះ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​មិន​ជា​ដូច្នេះ?


ឱ​កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​នាង​យ៉ាង​ណា? តើ​នឹង​ធៀប​នាង​ដូច​ជា​អ្វី ឱ​កូន​ស្រី​ក្រមុំ​នៃ​ស៊ីយ៉ូន​អើយ? តើ​ខ្ញុំ​នឹង​ផ្ទឹម​នាង​នឹង​អ្វី ដើម្បី​នឹង​កម្សាន្ត​ចិត្ត​នាង​បាន? ដ្បិត​ការ​អន្ត‌រាយ​របស់​នាង​ធំ​ដូច​ជា​សមុទ្រ​ហើយ តើ​អ្នក​ណា​នឹង​មើល​ឲ្យ​ជា​បាន?


ព្រះ‌អង្គ​បាន​ហៅ​ប្រមូល ដូច​ជា​នៅ​ថ្ងៃ​បុណ្យ ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ខ្ញុំ​ម្ចាស់​នៅ​គ្រប់​ជុំ​វិញ គ្មាន​អ្នក​ណា​រត់​រួច ឬ​សល់​នៅ ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ឡើយ ពួក​កូន​ដែល​ខ្ញុំ​ម្ចាស់​បាន​បី​ក្រសោប​នៅ​ដៃ ហើយ​បាន​បី​បាច់​ចិញ្ចឹម​មក នោះ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ម្ចាស់ បាន​សម្លាប់​អស់​ហើយ។


យើង​រង់​ចាំ​ជំនួយឡើង​ផ្សា​ភ្នែក តែ​គ្មាន​អ្នក​ណា​មក​ជួយ​យើង​សោះ ការ​ដែល​យើង​បាន​រង់​ចាំ​នោះ គឺ​យើង​ចាំ​មើល​ផ្លូវ​សាសន៍​មួយ ដែល​ជួយ​សង្គ្រោះ​មិន​បាន។


ឬ​ក៏​ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ហើយ​ព្រះ‌អង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​យ៉ាង​ខ្លាំង​ហើយ។:៚


ដ្បិត​ពួក​អ្នក​នៅ​ម៉ារូត​ទន្ទឹង​ចាំ​សេចក្ដី​ល្អ ព្រោះ​សេចក្ដី​អាក្រក់​បាន​ចុះ​ពី​ព្រះ‌យេហូវ៉ា មក​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡិម​ហើយ។


កាល​គេ​កំពុង​និយាយ​ថា «មាន​សេចក្ដី​សុខ​សាន្តហើយ មាន​សន្ដិសុខ​ហើយ!» ពេល​នោះ នឹង​មាន​មហន្តរាយ​កើត​មាន​ដល់​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​ចាប់​នឹង​សម្រាល ហើយ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម