ព្រះអង្គបានធ្វើឲ្យមាត់ខ្ញុំបានដូចជាដាវដ៏មុត ព្រះអង្គបានលាក់ខ្ញុំនៅក្រោមម្លប់ នៃព្រះហស្តរបស់ព្រះអង្គ ក៏បានធ្វើឲ្យខ្ញុំដូចជាតួព្រួញដែលខាត់រំលីង ព្រមទាំងដាក់ខ្ញុំទុកនៅក្នុងបំពង់ព្រួញរបស់ព្រះអង្គ
យេរេមា 1:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះព្រះយេហូវ៉ាលូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលថា៖ «មើល៍ យើងបានដាក់ពាក្យរបស់យើងនៅក្នុងមាត់អ្នកហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអម្ចាស់លាតព្រះហស្ដមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេហូវ៉ាទ្រង់លូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានបន្ទូលថា មើល អញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយ អាល់គីតាប បន្ទាប់មក អុលឡោះតាអាឡាលាតដៃមកពាល់មាត់ខ្ញុំ ហើយមានបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ |
ព្រះអង្គបានធ្វើឲ្យមាត់ខ្ញុំបានដូចជាដាវដ៏មុត ព្រះអង្គបានលាក់ខ្ញុំនៅក្រោមម្លប់ នៃព្រះហស្តរបស់ព្រះអង្គ ក៏បានធ្វើឲ្យខ្ញុំដូចជាតួព្រួញដែលខាត់រំលីង ព្រមទាំងដាក់ខ្ញុំទុកនៅក្នុងបំពង់ព្រួញរបស់ព្រះអង្គ
ព្រះអម្ចាស់យេហូវ៉ាបានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី និងជ្រោងមនុស្សគ្រាកចិត្តឡើង ព្រះអង្គដាស់ខ្ញុំរាល់តែព្រឹក គឺព្រះអង្គដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។
យើងបានដាក់ពាក្យពេចន៍របស់យើងនៅក្នុងមាត់អ្នក ហើយបានគ្របបាំងអ្នកដោយស្រមោលដៃរបស់យើង ដើម្បីឲ្យយើងបានដាំផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ហើយពោលទៅកាន់ក្រុងស៊ីយ៉ូនថា អ្នកជាប្រជារាស្ត្ររបស់យើង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនេះជាសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេ គឺថាវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ពីមាត់ពូជពង្សរបស់អ្នក ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ បើអ្នកវិលមកវិញ នោះយើងនឹងនាំអ្នកទៀត ដើម្បីឲ្យអ្នកបានឈរនៅមុខយើង ហើយបើអ្នកញែករបស់ថ្លៃវិសេស ចេញពីរបស់ស្មោកគ្រោក នោះអ្នកនឹងបានដូចជាមាត់យើង គេនឹងវិលមកអ្នកវិញ តែអ្នកមិនត្រូវត្រឡប់ទៅឯគេទេ។
ពេលនោះ ហោរាយេរេមាក៏ទូលគ្រប់ទាំងព្រះបន្ទូលនេះដល់ព្រះបាទសេដេគា ជាស្តេចយូដា នៅក្រុងយេរូសាឡិម។
ចូរយកក្រាំងមួយមកកត់អស់ទាំងពាក្យដែលយើងបានប្រាប់អ្នក ទាស់នឹងពួកអ៊ីស្រាអែល និងពួកយូដា ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃដែលយើងបាននិយាយទៅកាន់អ្នក គឺតាំងពីគ្រាយ៉ូសៀសរហូតមកដល់សព្វថ្ងៃ។
ដូច្នេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ ដោយព្រោះអ្នករាល់គ្នាបានពោលពាក្យយ៉ាងនេះ នោះមើល៍ យើងនឹងធ្វើឲ្យពាក្យ ដែលយើងដាក់នៅមាត់អ្នក បានដូចជាភ្លើង ហើយឲ្យជនជាតិនេះបានត្រឡប់ជាឧស ភ្លើងនោះនឹងឆេះបន្សុសគេអស់ទៅ
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ ចូរទទួលអស់ទាំងពាក្យដែលយើងនឹងប្រាប់ដល់អ្នក ទុកនៅក្នុងចិត្តចុះ ហើយស្តាប់ដោយត្រចៀកផង។
ពេលនោះ មានដៃមួយពាល់ខ្ញុំ ធ្វើឲ្យខ្ញុំងើបឡើងទាំងញ័រ ដោយលុតជង្គង់ ហើយច្រត់ដៃ។
ពេលនោះ ឃើញមានម្នាក់ដូចកូនមនុស្ស មកពាល់បបូរមាត់ខ្ញុំ រួចខ្ញុំក៏ហាមាត់និយាយទៅកាន់លោកម្នាក់ ដែលឈរនៅខាងមុខខ្ញុំថា៖ «ឱលោកម្ចាស់អើយ ព្រោះតែនិមិត្តនេះ ចិត្តខ្ញុំកើតមានការឈឺចាប់ជាខ្លាំង ហើយខ្ញុំគ្មានកម្លាំងកំហែងទៀតទេ។
ព្រះយេហូវ៉ាបានដាក់ព្រះបន្ទូលនៅក្នុងមាត់បាឡាម ហើយប្រាប់ថា៖ «ចូរវិលទៅជួបបាឡាកវិញ ហើយអ្នកត្រូវនិយាយពាក្យនេះ»។
ប៉ុន្តែ ពេលគេបញ្ជូនអ្នករាល់គ្នាទៅ កុំខ្វល់ពីរបៀប ឬពាក្យដែលត្រូវនិយាយយ៉ាងណានោះឡើយ ដ្បិតអ្វីដែលត្រូវនិយាយ ព្រះនឹងប្រទានមកអ្នករាល់គ្នានៅវេលានោះ។
ព្រះអង្គនាំគាត់ចេញទៅដោយឡែក ដាច់ពីបណ្តាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់។
ដ្បិតព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនសេចក្តីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង»។
ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញាដែលគ្មានគូវិវាទណារបស់អ្នករាល់គ្នាអាចនឹងតតាំង ឬប្រកែកជំទាស់បានឡើយ។
ដូចអ្នកបានទូលសូមពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់ភ្នំហោរែប នៅថ្ងៃជួបជុំគ្នានោះថា "សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ឬឃើញភ្លើងដ៏ធំនេះទៀតឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់"។
ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "សេចក្ដីដែលគេនិយាយនោះត្រឹមត្រូវហើយ
យើងនឹងលើកឲ្យមានហោរាម្នាក់ កើតឡើងសម្រាប់គេ ដូចជាអ្នកដែរ ពីចំណោមពួកបងប្អូនរបស់គេ ហើយយើងនឹងដាក់ពាក្យរបស់យើងក្នុងមាត់ហោរានោះ រួចលោកនឹងថ្លែងប្រាប់គេ គ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ដល់លោក។