Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 10:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​នោះ មាន​ដៃ​មួយ​ពាល់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ងើប​ឡើង​ទាំង​ញ័រ ដោយ​លុត​ជង្គង់ ហើយ​ច្រត់​ដៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ពេលនោះ មើល៍! មាន​ដៃ​មួយ​ពាល់​ខ្ញុំ ហើយ​ធ្វើឲ្យ​ខ្ញុំ​ងើបឡើងទាំងញ័រ​ដោយ​លុត​ជង្គង់ និង​ច្រត់ដៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពេល​នោះ មាន​ដៃ​មួយ​ពាល់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​លុត​ជង្គង់ និង​ច្រត់​ដៃ​ឡើង ទាំង​ញាប់‌ញ័រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នោះ​មាន​ដៃ​១​ពាល់​ខ្ញុំ ឲ្យ​ខ្ញុំ​ញ័រ​ងើប​ឡើង ដោយ​ជង្គង់ នឹង​បាត​ដៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពេល​នោះ មាន​ដៃ​មួយ​ពាល់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​លុត​ជង្គង់ និង​ច្រត់​ដៃ​ឡើង ទាំង​ញាប់‌ញ័រ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 10:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ព្រះ‌យេហូវ៉ា​លូក​ព្រះ‌ហស្ត​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​បាន​ដាក់​ពាក្យ​របស់​យើង​នៅ​ក្នុង​មាត់​អ្នក​ហើយ


ពេល​នោះ ឃើញ​មាន​ម្នាក់​ដូច​កូន​មនុស្ស មក​ពាល់​បបូរ​មាត់​ខ្ញុំ រួច​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​លោក​ម្នាក់ ដែល​ឈរ​នៅខាង​មុខ​ខ្ញុំ​ថា៖ «ឱ​លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត​នេះ ចិត្ត​ខ្ញុំ​កើត​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង ហើយ​ខ្ញុំ​គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។


ពេល​នោះ លោក​ម្នាក់​មាន​ភាព​ដូច​មនុស្ស បាន​ពាល់​ខ្ញុំ​ម្ដង​ទៀត ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មា​ន​កម្លាំង​ឡើង​វិញ។


កាល​លោក​កំពុង​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី ទាំង​ក្រាប​ចុះ​មុខ​ដល់​ដី តែ​លោក​ពាល់​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ឈរ​ឡើង។


អើ កាល​ខ្ញុំ​កំពុង​តែ​អធិ‌ស្ឋាន​នៅ​ឡើយ នោះ​លោក​ដែល​នាម កាព្រី‌យ៉ែល ជា​អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត​ពីមុន ហោះ​យ៉ាង​លឿន ចូល​មក​រក​ខ្ញុំ ចំ​ពេល​ថ្វាយ​តង្វាយ​ល្ងាច។


កាល​ខ្ញុំ​ឃើញ​ព្រះ‌អង្គ ខ្ញុំ​ក៏​ដួល​នៅ​ទៀប​ព្រះ‌បាទា​របស់​ព្រះ‌អង្គ​ដូច​មនុស្ស​ស្លាប់ តែ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​ស្តាំ​លើ​ខ្ញុំ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ យើង​ជា​ដើម ហើយ​ជា​ចុង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម