មីកាយ៉ាឆ្លើយថា៖ «ចាំមើល នៅថ្ងៃនោះឯងនឹងបានឃើញ ក្នុងកាលដែលឯងរត់ទៅពួននៅក្នុងបន្ទប់ខាងក្នុង»។
ម៉ាឡាគី 2:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើងបានបង្គាប់ដល់អ្នកហើយ ដើម្បីឲ្យសេចក្ដីសញ្ញារបស់យើងបាននៅជាមួយពួកលេវី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ព្រះគម្ពីរខ្មែរសាកល គឺយ៉ាងនេះឯងដែលអ្នករាល់គ្នានឹងដឹងថា យើងបានបញ្ជូនសេចក្ដីបង្គាប់នេះមកដល់អ្នករាល់គ្នា ដើម្បីឲ្យសម្ពន្ធមេត្រីរបស់យើងបានស្ថិតនៅជាមួយលេវី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាបានព្រមានអ្នករាល់គ្នា ដើម្បីឲ្យសម្ពន្ធមេត្រីដែលយើងចងជាមួយ កុលសម្ព័ន្ធលេវី ស្ថិតនៅគង់វង្ស - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឯងរាល់គ្នានឹងដឹងថា អញបានឲ្យសេចក្ដីបង្គាប់នេះ មកដល់ឯងហើយ ដើម្បីឲ្យសេចក្ដីសញ្ញារបស់អញបាននៅជាមួយនឹងពួកលេវី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ អាល់គីតាប ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាបានព្រមានអ្នករាល់គ្នា ដើម្បីឲ្យសម្ពន្ធមេត្រី ដែលយើងចងជាមួយ កុលសម្ព័ន្ធលេវី ស្ថិតនៅគង់វង្ស - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ |
មីកាយ៉ាឆ្លើយថា៖ «ចាំមើល នៅថ្ងៃនោះឯងនឹងបានឃើញ ក្នុងកាលដែលឯងរត់ទៅពួននៅក្នុងបន្ទប់ខាងក្នុង»។
ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីពួកគេ ព្រោះគេបានបង្អាប់ការងារជាសង្ឃ និងសេចក្ដីសញ្ញារបស់ពួកសង្ឃ និងពួកលេវី។
ឱព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ គេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ព្រះអង្គ ចំពោះបណ្ដាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវព្រះអង្គអស់រលីង។
ដូច្នេះ អំពើទុច្ចរិតរបស់ពួកយ៉ាកុប នឹងត្រូវបានលើកលែងដោយការនេះឯង ហើយនេះជាផលដែលកើតពី ការដកយកអំពើបាបរបស់គេចេញ គឺព្រះអង្គនឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនា បានដូចជាថ្មកំបោរដែលគេកិនកម្ទេច ដើម្បីកុំឲ្យនៅមានបង្គោលសក្ការៈ និងរូបព្រះអាទិត្យទៀតឡើយ។
ប៉ុន្តែ ហោរាណាដែលថ្លែងទំនាយពីសន្តិសុខ បើកាលណាទំនាយរបស់ហោរានោះបានសម្រេចហើយ នោះទើបនឹងស្គាល់ហោរានោះថា ព្រះយេហូវ៉ាបានចាត់ហោរាមកមែន។
យើងនឹងតម្កើងខ្លួនយើង ហើយតាំងខ្លួនយើងជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើនស្គាល់យើងនៅនឹងមុខ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
គឺជាការដែលអ្នករាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់យើង ដើម្បីនឹងបង្អាប់ទីលំនៅរបស់យើង ក្នុងកាលដែលអ្នករាល់គ្នាបានថ្វាយនំបុ័ងរបស់យើង ព្រមទាំងខ្លាញ់ និងឈាម ហើយបានផ្តាច់សេចក្ដីសញ្ញារបស់យើង ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលអ្នកប្រព្រឹត្តនោះ។
«មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដើម្បីរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលអ្នករាល់គ្នាចង់បាននោះ មើល៍! ព្រះអង្គនឹងយាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ត្រូវនាំពួកលេវីជាបងប្អូនរបស់អ្នក គឺកុលសម្ព័ន្ធរបស់ឪពុកអ្នកមកជាមួយអ្នកផង ដើម្បីឲ្យគេបានចូលរួមជាមួយអ្នក ហើយជួយការងារអ្នក នៅពេលដែលអ្នក និងកូនចៅរបស់អ្នកបម្រើនៅមុខត្រសាលនៃសេចក្ដីបន្ទាល់។
ចំពោះកូនចៅលេវី យើងបានប្រគល់អស់ទាំងតង្វាយដែលកូនចៅអ៊ីស្រាអែលថ្វាយមួយភាគក្នុងដប់ ទុកជាមត៌ក ជាថ្នូរសម្រាប់ការងារដែលពួកគេធ្វើ គឺជាការងាររបស់ពួកគេនៅក្នុងត្រសាលជំនុំ។
ដូច្នេះ ចូរប្រាប់ថា "មើល៍! យើងតាំងសេចក្ដីសញ្ញារបស់យើងជាមួយគាត់ គឺសេចក្ដីសញ្ញានៃការចងមេត្រី"
«មើល៍ យើងបានយកពួកលេវីចេញពីក្នុងចំណោមពួកអ៊ីស្រាអែល ជាស្នងជំនួសកូនច្បងទាំងអស់ដែលកើតពីផ្ទៃ ក្នុងចំណោមពួកអ៊ីស្រាអែល។ ពួកលេវីជាចំណែករបស់យើង
«ចូរយកពួកលេវីជាស្នងអស់ទាំងកូនប្រុសច្បង ក្នុងចំណោមពួកអ៊ីស្រាអែល ហើយហ្វូងសត្វរបស់ពួកលេវី ជាស្នងហ្វូងសត្វរបស់គេដែរ ដ្បិតពួកលេវីជាចំណែករបស់យើង។ យើងជាព្រះយេហូវ៉ា។
ទ្រង់កាន់ចង្អេរនៅនឹងព្រះហស្ត ទ្រង់នឹងបោសសម្អាតទីលានរបស់ព្រះអង្គ ហើយប្រមូលស្រូវរបស់ព្រះអង្គដាក់ក្នុងជង្រុក រីឯសម្ដី ទ្រង់នឹងដុតក្នុងភ្លើងដែលមិនអាចពន្លត់បានវិញ»។
"ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង ក៏យើងរលាស់ចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្តីនេះថា ព្រះរាជ្យរបស់ព្រះមកជិតហើយ"។
អស់ទាំងមែកណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ ព្រះអង្គកាត់ចោល តែអស់ទាំងមែកណាដែលបង្កើតផលផ្លែ ព្រះអង្គលួសមែកនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង។