Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 2:4 - ព្រះគម្ពីរខ្មែរសាកល

4 គឺយ៉ាងនេះឯង​ដែល​អ្នករាល់គ្នា​នឹង​ដឹង​ថា យើង​បាន​បញ្ជូន​សេចក្ដីបង្គាប់​នេះ​មក​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​សម្ពន្ធមេត្រី​របស់យើង​បាន​ស្ថិតនៅ​ជាមួយ​លេវី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​បាន​បង្គាប់​ដល់​អ្នក​ហើយ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​របស់​យើង​បាន​នៅ​ជា‌មួយ​ពួក​លេវី នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ព្រមាន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ កុល‌សម្ព័ន្ធ​លេវី ស្ថិត​នៅ​គង់‌វង្ស - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​បាន​ឲ្យ​សេចក្ដី​បង្គាប់​នេះ មក​ដល់​ឯង​ហើយ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​របស់​អញ​បាន​នៅ​ជា​មួយ​នឹង​ពួក​លេវី នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ព្រមាន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ កុល‌សម្ព័ន្ធ​លេវី ស្ថិត​នៅ​គង់‌វង្ស - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង




ម៉ាឡាគី 2:4
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ព្រះហស្ត​របស់ព្រះអង្គ​បាន​លើកឡើង​ហើយ ប៉ុន្តែ​ពួកគេ​មិន​ឃើញ​ឡើយ​។ សូមឲ្យ​ពួកគេ​ឃើញ​ចិត្តឆេះឆួល​របស់ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ ហើយ​អាម៉ាស់មុខ​! សូមឲ្យ​ភ្លើង​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះអង្គ​ស៊ីបំផ្លាញ​ពួកគេ​!


ដូច្នេះ សេចក្ដីទុច្ចរិត​របស់​យ៉ាកុប​នឹង​ត្រូវបាន​លុបលាង​ដោយ​ការនេះ ហើយ​ការនេះ​ជា​ផល​ពេញលេញ​ពី​ការ​ដក​បាប​របស់ពួកគេ​ចេញ គឺ​ព្រះអង្គ​នឹង​ធ្វើឲ្យ​អស់ទាំង​ថ្ម​នៃ​អាសនា​បាន​ដូចជា​ដីស​ដែល​ខ្ទេចខ្ទី ក៏​ធ្វើឲ្យ​រូប​ព្រះម៉ែអាសេរ៉ា និង​អាសនាគ្រឿងក្រអូប​នៅឈរ​មិនបាន​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ ដែល​នឹង​រៀបចំ​ផ្លូវ​នៅមុខ​យើង​។ ព្រះអម្ចាស់​ដែល​អ្នករាល់គ្នា​ស្វែងរក នឹង​យាង​ចូលមក​ក្នុង​ព្រះវិហារ​របស់ព្រះអង្គ​ក្នុងមួយរំពេច​។ រីឯ​ទូត​នៃ​សម្ពន្ធមេត្រី​ដែល​អ្នករាល់គ្នា​ចង់បាន​នោះ មើល៍! កំពុង​យាង​មក​ហើយ”។


លោក​កាន់​ចង្ហាយ​ក្នុង​ដៃ ហើយ​លោក​នឹង​សម្អាត​លានបោកស្រូវ​របស់​លោក រួច​ប្រមូល​ស្រូវ​របស់​លោក​ដាក់​ក្នុង​ជង្រុក រីឯ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន”។


‘សូម្បីតែ​ធូលី​ពី​ទីក្រុង​របស់អ្នករាល់គ្នា​ដែល​ជាប់​នឹង​ជើងរបស់យើង ក៏​យើង​ជូតចេញ​ទាស់នឹង​អ្នករាល់គ្នា​ដែរ យ៉ាងណាមិញ ចូរ​ដឹង​ការនេះ​ថា អាណាចក្រ​របស់​ព្រះ​មកជិតបង្កើយ​ហើយ’។


អស់ទាំង​មែក​នៅ​ជាប់​នឹងខ្ញុំ​ដែល​មិន​បង្កើត​ផល ព្រះអង្គ​យក​មែកនោះ​ចេញ រីឯ​អស់ទាំង​មែក​ដែល​បង្កើត​ផល ព្រះអង្គ​លះ​មែកនោះ ដើម្បីឲ្យ​បង្កើត​ផល​កាន់តែច្រើន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម