ម៉ាថាយ 28:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯពួកសិស្សទាំងដប់មួយនាក់ នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ទៅភ្នំមួយដែលព្រះយេស៊ូវបានបង្គាប់គេឲ្យទៅ។ ព្រះគម្ពីរខ្មែរសាកល រីឯសិស្សទាំងដប់មួយនាក់បានទៅកាលីឡេ ដល់ភ្នំមួយជាកន្លែងដែលព្រះយេស៊ូវបានកំណត់ឲ្យពួកគេទៅ។ Khmer Christian Bible ពួកសិស្សទាំងដប់មួយនាក់បានទៅស្រុកកាលីឡេ ឆ្ពោះទៅភ្នំដែលព្រះយេស៊ូបានបង្គាប់ឲ្យពួកគេទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្ស*ទាំងដប់មួយរូបនាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់ឲ្យគេទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសិស្សទាំង១១នាក់ គេទៅឯស្រុកកាលីឡេ ដល់ភ្នំដែលព្រះយេស៊ូវបានប្រាប់ អាល់គីតាប សិស្សទាំងដប់មួយនាក់ នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលអ៊ីសាបានប្រាប់ឲ្យគេទៅ។ |
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំ ឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
ដូច្នេះចូរទៅជាប្រញាប់ ហើយប្រាប់ពួកសិស្សរបស់ព្រះអង្គថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ ឥឡូវនេះ ទ្រង់យាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ»។
ស្ត្រីទាំងនោះធ្លាប់តាមបម្រើព្រះអង្គ ពេលព្រះអង្គគង់នៅស្រុកកាលីឡេ ក៏មានស្ត្រីឯទៀតជាច្រើន ដែលបានឡើងមកក្រុងយេរូសាឡិមជាមួយព្រះអង្គ។
ក្រោយមកទៀត ព្រះអង្គបានលេចមកឲ្យអ្នកទាំងដប់មួយឃើញ ពេលគេកំពុងអង្គុយនៅតុ។ ព្រះអង្គបន្ទោសគេ ព្រោះគេមិនជឿ ហើយមានចិត្តរឹងរូស ព្រោះគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ និងពេត្រុសផងថា ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចជាព្រះអង្គបានមានព្រះបន្ទូលទុកស្រាប់»។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «តើខ្ញុំមិនបានរើសអ្នករាល់គ្នា ទាំងដប់ពីរមកទេឬ? តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្ស»។
យ៉ាងនោះ ឈ្មោះថាយើងជាស្មរបន្ទាល់ក្លែងក្លាយពីព្រះ ព្រោះយើងបានធ្វើបន្ទាល់ពីព្រះថា ព្រះអង្គបានប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញ តែបើមនុស្សស្លាប់មិនរស់ឡើងវិញមែន នោះព្រះអង្គក៏មិនបានប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញដែរ។