ម៉ាថាយ 28:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ដូច្នេះចូរទៅជាប្រញាប់ ហើយប្រាប់ពួកសិស្សរបស់ព្រះអង្គថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ ឥឡូវនេះ ទ្រង់យាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ចូរប្រញាប់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គថា: ‘ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ មើល៍! ព្រះអង្គនឹងយាងទៅកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ’។ មើល៍! ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ!”។ សូមមើលជំពូកKhmer Christian Bible7 ហើយចូរប្រញាប់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គថា ព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញហើយ មើល៍ ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងជួបព្រះអង្គនៅទីនោះ។ មើល៍! ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់ព្រះអង្គជាប្រញាប់ ថាព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ឥឡូវនេះ ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ សុំនាងជ្រាប!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 រួចទៅឲ្យឆាប់ ប្រាប់ដល់ពួកសិស្សទ្រង់ថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ មើល ទ្រង់យាងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នាៗនឹងឃើញទ្រង់នៅស្រុកនោះ នែ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ សូមមើលជំពូកអាល់គីតាប7 ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់អ៊ីសាជាប្រញាប់ ថាគាត់បានរស់ឡើងវិញហើយ ឥឡូវនេះគាត់ទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញអ៊ីសា សុំនាងជ្រាប!»។ សូមមើលជំពូក |
ចូរថ្លែងប្រាប់ ហើយសម្ដែងហេតុចេញចុះ ត្រូវប្រឹក្សាគ្នា តើអ្នកណាបានប្រាប់ពីការនេះ តាំងពីចាស់បុរាណមក? តើអ្នកណាបានថ្លែងទំនាយទុក តាំងពីយូរមកហើយ? តើមិនមែនយើងជាយេហូវ៉ាទេឬ? ក្រៅពីយើង គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីយើងឡើយ។