Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 28:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដូច្នេះ គេ​ក៏​ទទួល​យក​ប្រាក់​នោះ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​នៅ​តែ​មាន​ឮ​សុស‌សាយ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ពួកទាហាន​ក៏​ទទួល​លុយ ហើយ​ធ្វើ​ដូចដែល​ត្រូវបាន​បង្គាប់​។ ដូច្នេះ រឿង​នេះ​បាន​ឮសុសសាយ​ក្នុងចំណោម​ជនជាតិយូដា​រហូតមកដល់​សព្វថ្ងៃ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ពួក​ទាហាន​ក៏​ទទួល​យក​ប្រាក់​ ហើយ​ធ្វើ​តាម​ដូច​ដែល​ពួកគេ​បង្គាប់។​ ដូច្នេះ​ រឿង​នេះ​ក៏​បាន​ឮ​សុសសាយ​ក្នុង​ចំណោម​ជនជាតិ​យូដា​រហូត​ដល់​សព្វថ្ងៃ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពួក​ទាហាន​ទទួល​យក​ប្រាក់ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​ក៏​លេច​ឮ​សុស‌សាយ​ក្នុង​ចំណោម​ជន‌ជាតិ​យូដា រហូត​មក​ទល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 គេ​ទទួល​ប្រាក់​នោះ ហើយ​ក៏​ធ្វើ​តាម​បង្គាប់ បាន​ជា​រឿង​នោះ​ឮ​ខ្ចរ‌ខ្ចាយ ទួទៅ​គ្រប់​ក្នុង​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ពួក​ទាហាន​ទទួល​យក​ប្រាក់ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​ក៏​លេច​ឮ​សុស‌សាយ​ក្នុង​ចំណោម​ជន‌ជាតិ​យូដា រហូត​មក​ទល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 28:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

សួរ​ថា៖ «តើ​អស់​លោក​ឲ្យ​អ្វី​ខ្ញុំ បើ​ខ្ញុំ​ប្រគល់​អ្នក​នោះ​ជូន​អស់​លោក?» គេ​ក៏​រាប់​ប្រាក់​កាក់​ឲ្យ​គាត់​សាម‌សិប​ស្លឹង


ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​ថា «ចម្ការ​ឈាម» រហូត​ដល់​សព្វ​ថ្ងៃ។


ប៉ុន្តែ គេ​ចេញ​ទៅ ហើយ​ផ្សព្វ‌ផ្សាយ​ឲ្យ​គេ​ដឹង​អំពី​ព្រះ‌អង្គ​ពាស‌ពេញ​ស្រុក​នោះ​ទាំង​មូល។


ប៉ុន្តែ គាត់​បាន​ចេញ​ទៅ រួច​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​គេ​ឯង​រាល់​គ្នា ហើយ​ដំណឹង​នោះ​ក៏​ឮ​សុស‌សាយ ធ្វើ​ឲ្យ​ព្រះ‌យេស៊ូវ​ពុំ​អាច​យាង​ចូល​ទៅ​ក្នុង​ក្រុង​ជា​ចំហ​ទៀត​បាន​ឡើយ គឺ​ព្រះ‌អង្គ​គង់​នៅ​ខាង​ក្រៅ ត្រង់​កន្លែង​ស្ងាត់ ហើយ​មនុស្ស​ពី​គ្រប់​ទិស​ទី នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ។


ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​ដោយ​ការ​លោភ​ចង់​បាន​ប្រាក់ អ្នក​ខ្លះ​ក៏​បាន​វង្វេង​ចេញ​ពី​ជំនឿ ទាំង​ចាក់​ទម្លុះ​ខ្លួន​គេ ដោយ​ការ​ឈឺ​ចាប់​ជា​ច្រើន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម