១ កូរិនថូស 15:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 យ៉ាងនោះ ឈ្មោះថាយើងជាស្មរបន្ទាល់ក្លែងក្លាយពីព្រះ ព្រោះយើងបានធ្វើបន្ទាល់ពីព្រះថា ព្រះអង្គបានប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញ តែបើមនុស្សស្លាប់មិនរស់ឡើងវិញមែន នោះព្រះអង្គក៏មិនបានប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 មិនត្រឹមតែប៉ុណ្ណោះទេ យើងនឹងត្រូវគេចាត់ទុកថាជាសាក្សីភូតភរអំពីព្រះ ដ្បិតប្រសិនបើមនុស្សស្លាប់មិនត្រូវបានលើកឲ្យរស់ឡើងវិញ ព្រះអង្គក៏មិនបានលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញដែរ ប៉ុន្តែយើងបានធ្វើបន្ទាល់អំពីព្រះថាព្រះអង្គបានលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញ។ សូមមើលជំពូកKhmer Christian Bible15 លើសពីនេះទៀត បើមនុស្សស្លាប់មិនរស់ឡើងវិញមែន ក៏ឃើញថា យើងជាសាក្សីក្លែងក្លាយអំពីព្រះជាម្ចាស់ដែរ ព្រោះយើងបានធ្វើបន្ទាល់អំពីព្រះជាម្ចាស់ថា ព្រះអង្គបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ ដែលព្រះអង្គមិនបានប្រោសឲ្យរស់ឡើងវិញផងនោះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 បើដូច្នេះ បានសេចក្ដីថា យើងជាបន្ទាល់ក្លែងក្លាយអំពីព្រះជាម្ចាស់ ដោយផ្ដល់សក្ខីភាពខុសថា ព្រះអង្គបានប្រោសព្រះគ្រិស្តឲ្យរស់ឡើងវិញ។ ប៉ុន្តែ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះអង្គក៏មិនបានប្រោសព្រះគ្រិស្តឲ្យរស់ឡើងវិញដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ឈ្មោះថាយើងខ្ញុំជាស្មរបន្ទាល់ក្លែងក្លាយពីព្រះវិញ ដ្បិតយើងខ្ញុំបានធ្វើបន្ទាល់ពីព្រះថា ទ្រង់បានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញហើយ តែបើពួកស្លាប់មិនរស់ឡើងវិញមែន នោះប្រាកដជាទ្រង់មិនបានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញពិត សូមមើលជំពូកអាល់គីតាប15 បើដូច្នេះ បានសេចក្ដីថា យើងជាបន្ទាល់ក្លែងក្លាយ អំពីអុលឡោះដោយផ្ដល់សក្ខីភាពខុសថា អុលឡោះបានប្រោសអាល់ម៉ាហ្សៀសឲ្យរស់ឡើងវិញ។ ប៉ុន្ដែ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ អុលឡោះក៏មិនបានប្រោសអាល់ម៉ាហ្សៀសឲ្យរស់ឡើងវិញដែរ សូមមើលជំពូក |