ដូច្នេះ សូមព្រះករុណាជ្រាបថា ប្រសិនបើគេសង់ក្រុងនេះឡើងវិញ ហើយកំផែងក៏ហើយជាស្រេច នោះគេនឹងលែងបង់ពន្ធដារ សួយសារអាករ ឬពន្ធផ្លូវ ហើយព្រះករុណានឹងខាតបង់រាជទ្រព្យមិនខាន។
ម៉ាថាយ 22:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមប្រាប់យើងខ្ញុំផង តើលោកគិតដូចម្តេច? តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ?» ព្រះគម្ពីរខ្មែរសាកល ដូច្នេះ សូមប្រាប់យើងខ្ញុំផងថាលោកគិតដូចម្ដេច តើយើងខ្ញុំបង់ពន្ធថ្វាយសេសារ ត្រូវឬមិនត្រូវ?”។ Khmer Christian Bible ដូច្នេះសូមប្រាប់យើងផងថា លោកគិតយ៉ាងដូចម្ដេច តើការបង់ពន្ធដារឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ សូមលោកគ្រូឲ្យយោបល់យើងខ្ញុំមើល៍ តើក្រឹត្យវិន័យរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូមប្រាប់យើងខ្ញុំដែលលោកគិតដូចម្តេច តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ អាល់គីតាប ហេតុនេះ សូមតួនឲ្យយោបល់យើងខ្ញុំមើល៍ តើហ៊ូកុំរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារ ជូនស្តេចអធិរាជរ៉ូម៉ាំងឬទេ?»។ |
ដូច្នេះ សូមព្រះករុណាជ្រាបថា ប្រសិនបើគេសង់ក្រុងនេះឡើងវិញ ហើយកំផែងក៏ហើយជាស្រេច នោះគេនឹងលែងបង់ពន្ធដារ សួយសារអាករ ឬពន្ធផ្លូវ ហើយព្រះករុណានឹងខាតបង់រាជទ្រព្យមិនខាន។
មួយទៀត យើងបញ្ជាក់ប្រាប់អស់លោកថា ចំណែកពួកសង្ឃ ពួកលេវី ពួកចម្រៀង ពួកឆ្មាំទ្វារ ពួកអ្នកបម្រើព្រះវិហារ ឬពួកអ្នកបំពេញការងារក្នុងព្រះដំណាក់របស់ព្រះនេះ នោះមិនត្រូវទារពន្ធដារ សួយអាករ ឬពន្ធផ្លូវពីអ្នកទាំងនោះឡើយ។
មានអ្នកខ្លះផ្សេងទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែចម្ការរបស់យើងខ្ញុំ ដើម្បីយកប្រាក់ទៅបង់ពន្ធថ្វាយស្តេច
ភោគផលដ៏សម្បូរហូរហៀររបស់ស្រុកនេះ បែរជាទុកសម្រាប់ពួកស្តេច ដែលព្រះអង្គបានតាំងឲ្យគ្រប់គ្រងលើយើងខ្ញុំ ដោយព្រោះអំពើបាបរបស់យើងខ្ញុំ។ ស្តេចទាំងនោះត្រួតត្រាលើរាងកាយយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំ តាមអំពើចិត្តរបស់គេ ហើយយើងខ្ញុំមានទុក្ខវេទនាជាខ្លាំង»។
ដ្បិតអ្នករាល់គ្នាបានបញ្ឆោតចិត្តខ្លួន ព្រោះអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅឯព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដោយពាក្យថា "សូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា ឲ្យយើងផង ហើយសូមប្រាប់មកយើង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គមានព្រះបន្ទូលមក នោះយើងនឹងប្រព្រឹត្តតាម"។
លោកឆ្លើយថា៖ «បាទ លោកបង់!» កាលពេត្រុសបានមកដល់ផ្ទះ ព្រះយេស៊ូវមានព្រះបន្ទូលអំពីរឿងនេះជាមុន ដោយសួរថា៖ «ស៊ីម៉ូន តើអ្នកយល់យ៉ាងណា? តើស្តេចនៅលើផែនដី ហូតពន្ធ ឬសួយសារអាករពីអ្នកណា? ពីកូនចៅរបស់ខ្លួន ឬពីអ្នកដទៃ?»
ប៉ុន្តែ ព្រះយេស៊ូវជ្រាបពីបំណងអាក្រក់របស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ?
នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការមួយច្បាប់ ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ជី។
នៅឆ្នាំទីដប់ប្រាំ ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាទេសាភិបាលនៅស្រុកយូដា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅតំបន់អ៊ីទូរេ និងត្រាខូនីត ហើយលីសានាស ជាស្តេចអនុរាជនៅស្រុកអាប៊ីលេន
យ៉ាសុនបានទទួលគេឲ្យស្នាក់នៅ ហើយប្រព្រឹត្តសុទ្ធតែប្រឆាំងនឹងរាជក្រឹត្យរបស់សេសារ ដោយនិយាយថា មានស្តេចមួយទៀត ឈ្មោះយេស៊ូវ»។
លោកប៉ុលមានប្រសាសន៍ស្រាយបំភ្លឺថា៖ «ខ្ញុំបាទមិនបានប្រព្រឹត្តអ្វីខុសនឹងក្រឹត្យវិន័យរបស់សាសន៍យូដា ខុសនឹងព្រះវិហារ ឬខុសនឹងសេសារឡើយ»។
ប៉ុន្ដែ យើងចង់ស្ដាប់គំនិតរបស់លោក ដ្បិតយើងដឹងថា មានគេនិយាយជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។
បន្ទាប់មក នៅគ្រាជំរឿនប្រជាជន មានយូដាស ជាអ្នកស្រុកកាលីឡេ បានតាំងខ្លួនឡើងម្នាក់ទៀត ហើយបានបញ្ចុះបញ្ចូលមនុស្សខ្លះឲ្យទៅតាមគាត់។ គាត់ក៏វិនាសបាត់ទៅដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ទាំងប៉ុន្មាន ក៏ត្រូវខ្ចាត់ខ្ចាយអស់។