Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 22:17 - Khmer Christian Bible

17 ដូច្នេះ​សូម​ប្រាប់​យើង​ផង​ថា​ លោក​គិត​យ៉ាង​ដូច​ម្ដេច​ តើ​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​នោះ​ តឹ្រមត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ដូច្នេះ សូម​ប្រាប់​យើងខ្ញុំ​ផង​ថា​លោក​គិត​ដូចម្ដេច តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​លោក​គិត​ដូច​ម្តេច? តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ហេតុ​នេះ សូម​លោក​គ្រូ​ឲ្យ​យោបល់​យើង​ខ្ញុំ​មើល៍ តើ​ក្រឹត្យ‌វិន័យ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ​ថ្វាយ​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង​ឬ​ទេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ សូម​ប្រាប់​យើង​ខ្ញុំ​ដែល​លោក​គិត​ដូច​ម្តេច តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ហេតុ​នេះ សូម​តួន​ឲ្យ​យោបល់​យើង​ខ្ញុំ​មើល៍ តើ​ហ៊ូកុំ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ ជូន​ស្តេច​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 22:17
18 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ពេត្រុស​ក៏​តប​ថា៖​ «បាទ»​ ហើយ​កាល​មក​ដល់​ក្នុង​ផ្ទះ​វិញ​ ព្រះយេស៊ូ​មាន​បន្ទូល​ជា​មុន​ទៅ​គាត់​ថា៖​ «ស៊ីម៉ូន​អើយ‍!​ អ្នក​យល់​យ៉ាង​ដូច​ម្ដេច​ តើ​ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធដារ​ ឬ​សួយអាករ​ពី​នរណា‍?​ ពី​កូន​របស់​ខ្លួន​ ឬ​ពី​អ្នក​ដទៃ?»​


ប៉ុន្ដែ​ព្រះយេស៊ូ​ជ្រាប​ពី​បំណង​អាក្រក់​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «មនុស្ស​មាន​ពុត​អើយ‍!​ ហេតុអ្វី​ក៏​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​ដូច្នេះ?​


នៅ​គ្រា​នោះ​ ព្រះចៅ​អធិរាជ​អូគូស្ទ​បាន​ចេញ​ព្រះរាជ​ក្រឹត្យ​មួយ​ច្បាប់​ គឺ​ឲ្យ​ធ្វើ​ជំរឿន​ប្រជាជន​ទូទាំង​អាណាចក្រ។​


តើ​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​នោះ​ ត្រឹមត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?»​


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រាជ្យ​ព្រះចៅ​អធិរាជ​ទីប៊ើរ​ កាល​លោក​ប៉ុនទាសពីឡាត់​គ្រប់គ្រង​ស្រុក​យូដា​ ហេរ៉ូឌ​ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​កាលីឡេ​ ឯ​ភីលីព​ត្រូវ​ជា​ប្អូន​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អ៊ីទូរេ​ និង​ស្រុក​ត្រាខូនីត​ រីឯ​​លីសានាស​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អាប៊ីលេន។​


​ហើយ​យ៉ាសុន​បាន​ទទួល​ពួកវា​ គឺ​ពួកវា​ទាំង​នេះ​កំពុង​ធ្វើ​អំពើ​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​ព្រះចៅ​អធិរាជ​ ដោយ​ប្រកាស​ថា​ មាន​ស្ដេច​មួយ​អង្គ​ទៀត​ឈ្មោះ​យេស៊ូ!»​


ប៉ុន្ដែ​លោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួន​ថា៖​ «ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​គម្ពីរ​វិន័យ​របស់​ពួក​ជនជាតិ​យូដា​ ឬ​ព្រះ​វិហារ ឬ​ព្រះចៅ​អធិរាជ​ឡើយ»។​


ដូច្នេះ​ យើង​ចង់​ស្ដាប់​ចេញ​ពី​អ្នក​ផ្ទាល់​អំពី​អ្វី​ដែល​អ្នក​គិត​ ដ្បិត​យើង​ដឹង​ថា​ គេ​និយាយ​ប្រឆាំង​គណៈ​នេះ​គ្រប់​ទីកន្លែង»​


បន្ទាប់​ពី​ម្នាក់​នោះ​មក​ មាន​ម្នាក់​ទៀត​ឈ្មោះ​យូដាស​ជា​អ្នក​ស្រុក​កាលីឡេ​ បាន​ក្រោក​ឡើង​បះបោរ​នៅ​គ្រា​ធ្វើ​ជំរឿន​ប្រជាជន​ គាត់​បាន​អូសទាញ​មនុស្ស​មួយ​ចំនួន​ឲ្យ​ដើរ​តាម​គាត់។​ អ្នក​នេះ​ក៏​វិនាស​ដែរ​ ហើយ​ពួក​អ្នក​ដែល​ដើរ​តាម​គាត់​ទាំង​ឡាយ​ ក៏​ខ្ចាត់ខ្ចាយ​អស់​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម