Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 9:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ភោគ‌ផល​ដ៏​សម្បូរ​ហូរ‌ហៀរ​របស់​ស្រុក​នេះ បែរ​ជា​ទុក​សម្រាប់​ពួក​ស្តេច ដែល​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង​ខ្ញុំ។ ស្តេច​ទាំង​នោះ​ត្រួត​ត្រា​លើ​រាង​កាយ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ តាម​អំពើ​ចិត្ត​របស់​គេ ហើយ​យើង​ខ្ញុំ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ប៉ុន្តែ ភោគ‌ផល​ដ៏​សម្បូណ៌​ហូរ‌ហៀរ​ទាំង​នេះ បែរ​ជា​បម្រុង​ទុក​សម្រាប់​ស្ដេច​នានា ដែល​ព្រះអង្គ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ចំណុះ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។ គេ​ត្រួត‌ត្រា​លើ​រូប​កាយ​យើង​ខ្ញុំ និង​ប្រើ‌ប្រាស់​សត្វ​ពាហនៈ​របស់​យើង​ខ្ញុំ តាម​អំពើ​ចិត្ត​របស់​គេ យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ស្រុក​នេះ​ក៏​បង្កើត​ផល​ជា​ច្រើន ដល់​ពួក​ស្តេច ដែល​ទ្រង់​បាន​តាំង​ឲ្យ​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង​ខ្ញុំ ស្តេច​ទាំង​នោះ​មាន​អំណាច លើ​ទាំង​ខ្លួន​ប្រាណ​យើង​ខ្ញុំ នឹង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផង តាម​តែ​ព្រះ‌ទ័យ ហើយ​យើង​ខ្ញុំ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ប៉ុន្តែ ភោគ‌ផល​ដ៏​សម្បូណ៌​ហូរ‌ហៀរ​ទាំង​នេះ បែរ​ជា​បម្រុង​ទុក​សម្រាប់​ស្ដេច​នានា ដែល​ទ្រង់​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ចំណុះ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។ គេ​ត្រួត‌ត្រា​លើ​រូប​កាយ​យើង​ខ្ញុំ និង​ប្រើ‌ប្រាស់​សត្វ​ពាហនៈ​របស់​យើង​ខ្ញុំ តាម​អំពើ​ចិត្ត​របស់​គេ យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់!»។

សូមមើលជំពូក ចម្លង




នេហេមា 9:37
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​ព្រះ‌ករុណា​ជ្រាប​ថា ប្រសិន‌បើ​គេ​សង់​ក្រុង​នេះឡើង​វិញ ហើយ​កំផែង​ក៏​ហើយ​ជា​ស្រេច នោះ​គេ​នឹង​លែង​បង់​ពន្ធ​ដារ សួយ‌សារ​អាករ ឬ​ពន្ធ​ផ្លូវ ហើយព្រះករុណា​នឹង​ខាត​បង់​រាជទ្រព្យ​មិន​ខាន។


ម្យ៉ាង​ទៀត យើង​ចេញ​បង្គាប់​ស្ដី​អំពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​ពួក​ចាស់​ទុំ​របស់​សាសន៍​យូដា​ទាំង​នេះ សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ គឺ​ត្រូវ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ​របស់​ស្តេច ពី​សួយ‌អាករ​នៅ​ខាង​នាយ​ទន្លេ ដល់​អ្នក​ទាំង​នោះ​ទុក​សម្រាប់​នឹង​ចំណាយ ឲ្យ​គ្រប់​ចំនួន​កុំ​បី​អាក់​ខាន​ឡើយ។


មួយ​ទៀត យើង​បញ្ជាក់​ប្រាប់​អស់​លោក​ថា ចំណែក​ពួក​សង្ឃ ពួក​លេវី ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ ពួក​អ្នក​បម្រើ​ព្រះ​វិហារ ឬ​ពួក​អ្នក​បំពេញ​ការ​ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ នោះមិន​ត្រូវ​ទារ​ពន្ធ​ដារ សួយ‌អាករ ឬ​ពន្ធ‌ផ្លូវ​ពី​អ្នក​ទាំង​នោះ​ឡើយ។


រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា៖ «យើង​បាន​លោះ​ពួក​បង‌ប្អូន​របស់​យើង​ជា​សាសន៍​យូដា ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ តាម​តែ​អាច​ធ្វើ​ទៅ​បាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លក់ពួក​បង‌ប្អូន​របស់​ខ្លួន ក្នុង​ចំណោម​ពួក​យើង​ជា​ពួក​សាសន៍​យូដា​ដូច​គ្នា​ទៅ​វិញ!» គេ​ក៏​នៅ​ស្ងៀម រកពាក្យ​ឆ្លើយ​មិន​បានឡើយ។


ពួក​គេ​ដេញ​តាម​ជិះ​ក​យើង​ខ្ញុំ យើង​ខ្ញុំ​អស់​កម្លាំង ឥត​មាន​ពេល​សម្រាក​ឡើយ។


យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ អស់​អ្នក​ដែល​ស្អប់​អ្នក គេ​នឹង​ត្រួត‌ត្រា​លើ​អ្នក ហើយ​អ្នក​នឹង​រត់​ទៅ​ដោយ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង។


គេ​ទូល​ឆ្លើយ​ថា៖ «យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ មិន​ដែល​ធ្វើ​ជា​បាវ​បម្រើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា "អ្នក​រាល់​គ្នា​នឹង​បាន​រួច" ដូច្នេះ?»


សាសន៍​មួយ​ដែល​អ្នក​មិន​ស្គាល់ គេ​នឹង​ស៊ី​ផល​ពី​ដី និងពី​ការ​នឿយ​ហត់​របស់​អ្នក​ទាំង​អស់ អ្នក​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ជិះ‌ជាន់​ជា‌និច្ច


អ្នក​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ខំ​ថែ​រក្សា តែ​មិន​បាន​ផឹក​ស្រាទំពាំង​បាយ​ជូរ ក៏​មិន​បាន​បេះ​ផ្លែ​ផង ដ្បិត​ដង្កូវ​នឹង​ស៊ី​អស់។


នោះ​អ្នក​ត្រូវ​បម្រើ​ខ្មាំង‌សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចាត់​ឲ្យ​មក​ទាស់​នឹង​អ្នក គឺ​អ្នក​នឹង​បម្រើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​អា‌ក្រាត ហើយ​ខ្វះ‌ខាត​អ្វីៗ​ទាំង​អស់។ ព្រះ‌អង្គ​នឹង​បំពាក់​នឹម​ដែក​លើកអ្នក រហូត​ទាល់​តែ​អ្នក​វិនាស។


គេ​នឹង​ស៊ី​ផល​ដែលកើត​ពី​ហ្វូង​សត្វ​របស់​អ្នក និង​ផល​ដែល​កើត​ពី​ដី​របស់អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។ គេ​មិន​ទុក​ឲ្យ​អ្នក​មាន​ស្រូវ ឬ​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ប្រេង ឬ​ផល​ចម្រើន​ពី​ហ្វូង​គោ​របស់​អ្នក កូន​ពី​ហ្វូង​ចៀម​របស់​អ្នកឡើយ រហូត​ដល់​គេ​បាន​ធ្វើ​ឲ្យ​អ្នក​វិនាស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម