ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យសុភាសិត ខ្ញុំនឹងដោះប្រស្នារបស់ខ្ញុំតាមសំឡេងស៊ុង។
ម៉ាថាយ 13:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបអំពីសេចក្ដីជាច្រើនថា៖ «មើល៍ មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលអំពីសេចក្ដីជាច្រើននឹងពួកគេ ដោយពាក្យឧបមាថា៖“មើល៍! មានអ្នកសាបព្រោះម្នាក់ចេញទៅសាបព្រោះ។ Khmer Christian Bible ព្រះអង្គមានបន្ទូលប្រាប់ពួកគេអំពីសេចក្ដីជាច្រើនជារឿងប្រៀបប្រដូចថា៖ «មើល៍ មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេយ៉ាងច្រើន ដោយប្រើប្រស្នាដូចតទៅ៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចអំពីរឿងជាច្រើនថា មើល មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេយ៉ាងច្រើន ដោយប្រើប្រស្នាដូចតទៅ៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ |
ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យសុភាសិត ខ្ញុំនឹងដោះប្រស្នារបស់ខ្ញុំតាមសំឡេងស៊ុង។
ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ខ្ញុំនឹងបរិយាយប្រាប់អំពីសេចក្ដីលាក់កំបាំង ពីចាស់បុរាណ
ខ្ញុំក៏ទូលថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ គេនិយាយពីទូលបង្គំថា អ្នកនេះ តើមិនមែនជាអ្នកនិយាយសុទ្ធតែពាក្យប្រៀបធៀបទេឬ?»។
នៅថ្ងៃនោះ គេនឹងចាប់ផ្ដើមប្រើពាក្យ ប្រៀបធៀបចាក់ដោតអ្នក ហើយនឹងទួញទំនួញយ៉ាងអាក់អួល ដោយពាក្យថា "យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះយេហូវ៉ាបានផ្លាស់មត៌ករបស់សាសន៍ខ្ញុំ ព្រះអង្គដករើចេញពីខ្ញុំយ៉ាងណាហ្ន៎! ព្រះអង្គបានចែកស្រែចម្ការរបស់យើង ទៅឲ្យបច្ចាមិត្តរបស់យើងហើយ"»។
តើពួកទាំងនោះ មិននិយាយពាក្យប្រៀបធៀប និងពាក្យប្រស្នាដែលបញ្ឈឺចិត្តទេឬ ដោយពាក្យថា «វេទនាដល់មនុស្សដែលចម្រើនរបស់ទ្រព្យ ដែលមិនមែនជារបស់ខ្លួន ហើយផ្ទុកដោយរបស់ដែលទទួលបញ្ចាំផង» តើនឹងនៅដូច្នេះដល់កាលណាទៀត?
កាលព្រះយេស៊ូវមានព្រះបន្ទូល ជារឿងប្រៀបធៀបទាំងនេះចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ។
«ចូររៀនជាសេចក្ដីប្រៀបធៀបអំពីដើមល្វានេះចុះ។ កាលណាមែករបស់វាត្រឡប់ជាទន់ ហើយស្លឹកលាស់ឡើង អ្នករាល់គ្នាដឹងថា រដូវក្តៅជិតមកដល់ហើយ។
បន្ទាប់មក ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ ជីកកន្លែងមួយសម្រាប់បញ្ជាន់ផ្លែ ហើយសង់ប៉មមួយ។ បន្ទាប់មក គាត់ប្រវាស់ទៅឲ្យពួកអ្នកធ្វើចម្ការ រួចក៏ចេញទៅស្រុកមួយផេ្សងទៀត។
គេក៏រកមធ្យោបាយចាប់ព្រះអង្គ ព្រោះគេដឹងថា ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបនេះ សំដៅលើពួកគេ ប៉ុន្តែ គេខ្លាចបណ្ដាជន ដូច្នេះ គេក៏ចេញពីព្រះអង្គទៅ។
តែព្រះអង្គហៅគេមក ហើយមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបថា៖ «តើអារក្សសាតាំងអាចដេញអារក្សសាតាំងដូចម្តេចកើត?
ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាមិនយល់រឿងប្រៀបធៀបនេះទេឬ? ចុះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាយល់គ្រប់ទាំងរឿងប្រៀបធៀបបាន?
ព្រះអង្គប្រកាសព្រះបន្ទូលទៅគេ ដោយរឿងប្រៀបធៀបបែបនេះជាច្រើន តាមដែលគេអាចស្តាប់បាន
ពេត្រុសទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គមានព្រះបន្ទូលរឿងប្រៀបធៀបនេះ ដល់ត្រឹមយើងខ្ញុំប៉ុណ្ណោះ ឬដល់មនុស្សគ្រប់គ្នាដែរ?»។
ព្រះអង្គមានព្រះបន្ទូលថា៖ «សម្រាប់អ្នករាល់គ្នា ព្រះបានប្រទានឲ្យស្គាល់អាថ៌កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ តែចំពោះអ្នកដទៃ គឺជារឿងប្រៀបធៀបវិញ ដើម្បី "កាលណាគេមើល តែមិនឃើញ ហើយកាលណាគេស្ដាប់ តែមិនយល់" »។
«ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នាជារឿងប្រៀបធៀប តែពេលវេលានោះនឹងមកដល់ ដែលខ្ញុំនឹងមិននិយាយដោយរឿងប្រៀបធៀបទៀតទេ គឺនិយាយប្រាប់អ្នករាល់គ្នា ពីព្រះវរបិតាយ៉ាងច្បាស់លាស់វិញ។