ស្តេចទាំងអស់នៅក្រុងទីរ៉ុស ស្តេចនៅក្រុងស៊ីដូន និងស្តេចទាំងប៉ុន្មានដែលនៅកោះខាងនាយសមុទ្រ
ម៉ាថាយ 11:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន នឹងងាយទ្រាំជាជាងឯងរាល់គ្នាវិញ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ ទីរ៉ុស និងស៊ីដូននឹងងាយទ្រាំជាងអ្នករាល់គ្នា! Khmer Christian Bible ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន មុខជាងាយទ្រាំជាងអ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ ក្រុងទីរ៉ុស នឹងក្រុងស៊ីដូន នឹងទ្រាំបានងាយជាជាងឯងរាល់គ្នា អាល់គីតាប ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។ |
ស្តេចទាំងអស់នៅក្រុងទីរ៉ុស ស្តេចនៅក្រុងស៊ីដូន និងស្តេចទាំងប៉ុន្មានដែលនៅកោះខាងនាយសមុទ្រ
រួចផ្ញើពាក្យ ទៅថ្វាយស្តេចសាសន៍អេដុម ស្តេចសាសន៍ម៉ូអាប់ ស្តេចពួកកូនចៅអាំម៉ូន ស្តេចក្រុងទីរ៉ុស និងស្តេចក្រុងស៊ីដូន តាមពួកទូតដែលមកក្រុងយេរូសាឡិមគាល់ព្រះបាទសេដេគា ស្តេចយូដានោះ។
«កូនមនុស្សអើយ នេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានឲ្យកងទ័ពរបស់ខ្លួនធ្វើការងារបម្រើយ៉ាងធំ ទាស់នឹងក្រុងទីរ៉ុស គ្រប់ទាំងក្បាលត្រូវតម្ពែក ហើយគ្រប់ទាំងស្មាត្រូវរបក ប៉ុន្តែ ស្តេច ព្រមទាំងពួកពលទ័ពឥតមានកម្រៃអ្វីពីក្រុងទីរ៉ុស ដោយការដែលខ្លួនបានបម្រើទាស់នឹងវានោះឡើយ។
ម្នាលក្រុងទីរ៉ុស ក្រុងស៊ីដូន និងតំបន់នានាទាំងប៉ុន្មាននៅស្រុកភីលីស្ទីនអើយ តើអ្នកមានការអ្វីនឹងយើង តើអ្នករាល់គ្នាគិតសងសឹកនឹងយើងឬ? ប្រសិនបើអ្នករាល់គ្នាសងយើង នោះយើងនឹងទម្លាក់ទៅលើក្បាលអ្នកវិញភ្លាមមួយរំពេច។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ងាយទ្រាំជាងក្រុងនោះទៅទៀត»។
«វេទនាដល់ឯងហើយ ក្រុងខូរ៉ាស៊ីនអើយ! វេទនាដល់ឯងហើយ ក្រុងបេតសៃដាអើយ! ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ ម៉្លេះសមគេប្រែចិត្តតាំងពីយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយបាចផេះទៀតផង ។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុមនឹងងាយទ្រាំជាជាងឯងវិញ»។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ
ដូច្នេះ នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន នឹងទ្រាំបានងាយ ជាជាងឯងរាល់គ្នា។
ធ្វើដូចម្តេចឲ្យយើងរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ធំដូច្នេះ? ជាដំបូង ព្រះអម្ចាស់បានផ្សាយការសង្គ្រោះមក ហើយអស់អ្នកដែលបានឮ ក៏បានបញ្ជាក់ប្រាប់យើងដែរ។
ដូច្នេះ ព្រះអម្ចាស់សង្រ្គោះមនុស្សដែលគោរពប្រតិបត្តិដល់ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក ហើយទុកមនុស្សទុច្ចរិតឲ្យជាប់មានទោស រហូតដល់ថ្ងៃជំនុំជម្រះ
តែដោយសារព្រះបន្ទូលដដែលថ្លែងថា ផ្ទៃមេឃ និងផែនដីជំនាន់នេះ ត្រូវបម្រុងទុកឲ្យភ្លើងឆេះ រហូតដល់ថ្ងៃជំនុំជម្រះ ហើយបំផ្លាញមនុស្សទមិឡល្មើសចេញ។
ដោយសារសេចក្ដីនេះហើយ ដែលសេចក្ដីស្រឡាញ់បានពេញខ្នាតក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជម្រះ ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងក៏យ៉ាងនោះនៅក្នុងលោកនេះដែរ។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។
ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយបញ្ជីក៏បើកឡើង។ បន្ទាប់មក បញ្ជីមួយទៀត គឺជាបញ្ជីជីវិតក៏បានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងបញ្ជីទាំងនោះ។