ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 10:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​អ្នក​ផ្ទះ​នោះ​ស័ក្តិ‌សម ចូរ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​កើត​មាន​ដល់​ផ្ទះ​នោះ តែ​បើ​មិន​ស័ក្តិ‌សម ត្រូវ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​អ្នកផ្ទះ​នោះ​ស័ក្ដិសម​មែន ចូរឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​មក​លើ​អ្នកផ្ទះនោះ​ចុះ ប៉ុន្តែ​ប្រសិនបើ​អ្នកផ្ទះនោះ​មិន​ស័ក្ដិសម​ទេ ចូរឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​ត្រឡប់​មក​រក​អ្នករាល់គ្នា​វិញ​។

សូមមើលជំពូក

Khmer Christian Bible

បើ​ផ្ទះ​នោះ​ស័ក្តិសម​មែន​ ចូរ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​អ្នក​រាល់គ្នា​មាន​ដល់​ផ្ទះ​នោះ​ចុះ​ តែ​បើ​ផ្ទះ​នោះ​មិន​ស័ក្តិសម​ទេ​ ចូរ​ឲ្យ​សេចក្ដី​សុខសាន្ត​មាន​ដល់​អ្នក​រាល់គ្នា​វិញ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​អ្នក​ផ្ទះ​នោះ​សម​នឹង​ទទួល​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ‌សាន្ត​នឹង​កើត​មាន​ដល់​គេ ដូច​ពាក្យ​ជម្រាប​សួរ​របស់​អ្នក​រាល់​គ្នា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​សម​នឹង​ទទួល​ទេ សេចក្ដី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​អ្នក​ផ្ទះ​នោះ​គេ​គួរ នោះ​ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​នៅ​ផ្ទះ​នោះ​ចុះ តែ​បើ​មិន​គួរ​ទេ នោះ​ត្រូវ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​ត្រឡប់​មក​លើ​អ្នក​រាល់​គ្នា​វិញ

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​អ្នក​ផ្ទះ​នោះ​សម​នឹង​ទទួល​សេចក្ដី​សុខ‌សាន្ដ នោះ​សេចក្ដី​សុខ‌សាន្ដ​នឹង​កើត​មាន​ដល់​គេ ដូច​ពាក្យ​សាឡាម​របស់​អ្នក​រាល់​គ្នា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​សម​នឹង​ទទួល​ទេ​សេចក្ដី​សុខ‌សាន្ដ​របស់​អ្នក​រាល់​គ្នា នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក



ម៉ាថាយ 10:13
5 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឯ​ទូល‌បង្គំវិញ កាល​គេ​បាន​ឈឺ ទូល‌បង្គំ​បាន​ស្លៀក‌ពាក់​សំពត់​ធ្មៃ ទូល‌បង្គំ​ធ្វើ​ទុក្ខ​ខ្លួនឯង​ដោយ​តម​អាហារ ទូល‌បង្គំ​ឱន​ក្បាល​អធិស្ឋាន​យ៉ាង​អស់​ពីចិត្ត។


ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ ត្រូវ​ជម្រាប​សួរ អ្នក​ផ្ទះ​នោះ​ផង។


បើ​អ្នក​ណា​មិន​ទទួល​អ្នក​រាល់​គ្នា ឬ​មិន​ស្តាប់​ពាក្យ​អ្នក​រាល់​គ្នា​ទេ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​នៅ​ពេល​ចាក​ចេញ​ពី​ផ្ទះ ឬ​ពី​ក្រុង​នោះ។


បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សេចក្តី​សុខ‌សាន្ត នោះ​សេចក្តី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​នោះ តែបើ​គ្មាន​ទេ សេចក្តី​សុខ​នោះ​នឹង​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ។


ចំពោះ​មនុស្សមួយ​ពួក ជា​ក្លិន​នៃ​សេចក្តី​ស្លាប់ ដែល​នាំ​ឲ្យ​ស្លាប់ ចំពោះ​មនុស្សមួយ​ពួក​ទៀត ជា​ក្លិន​នៃ​ជីវិត ឲ្យ​មាន​ជីវិត។ តើ​អ្នក​ណា​មាន​សមត្ថ‌ភាព​សម្រាប់​កិច្ច‌ការ​នេះ?