Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 10:13 - Khmer Christian Bible

13 បើ​ផ្ទះ​នោះ​ស័ក្តិសម​មែន​ ចូរ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​អ្នក​រាល់គ្នា​មាន​ដល់​ផ្ទះ​នោះ​ចុះ​ តែ​បើ​ផ្ទះ​នោះ​មិន​ស័ក្តិសម​ទេ​ ចូរ​ឲ្យ​សេចក្ដី​សុខសាន្ត​មាន​ដល់​អ្នក​រាល់គ្នា​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ប្រសិនបើ​អ្នកផ្ទះ​នោះ​ស័ក្ដិសម​មែន ចូរឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​មក​លើ​អ្នកផ្ទះនោះ​ចុះ ប៉ុន្តែ​ប្រសិនបើ​អ្នកផ្ទះនោះ​មិន​ស័ក្ដិសម​ទេ ចូរឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​ត្រឡប់​មក​រក​អ្នករាល់គ្នា​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 បើ​អ្នក​ផ្ទះ​នោះ​ស័ក្តិ‌សម ចូរ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​កើត​មាន​ដល់​ផ្ទះ​នោះ តែ​បើ​មិន​ស័ក្តិ‌សម ត្រូវ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប្រសិន​បើ​អ្នក​ផ្ទះ​នោះ​សម​នឹង​ទទួល​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ‌សាន្ត​នឹង​កើត​មាន​ដល់​គេ ដូច​ពាក្យ​ជម្រាប​សួរ​របស់​អ្នក​រាល់​គ្នា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​សម​នឹង​ទទួល​ទេ សេចក្ដី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 បើ​អ្នក​ផ្ទះ​នោះ​គេ​គួរ នោះ​ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​នៅ​ផ្ទះ​នោះ​ចុះ តែ​បើ​មិន​គួរ​ទេ នោះ​ត្រូវ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​ត្រឡប់​មក​លើ​អ្នក​រាល់​គ្នា​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប្រសិន​បើ​អ្នក​ផ្ទះ​នោះ​សម​នឹង​ទទួល​សេចក្ដី​សុខ‌សាន្ដ នោះ​សេចក្ដី​សុខ‌សាន្ដ​នឹង​កើត​មាន​ដល់​គេ ដូច​ពាក្យ​សាឡាម​របស់​អ្នក​រាល់​គ្នា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​សម​នឹង​ទទួល​ទេ​សេចក្ដី​សុខ‌សាន្ដ​របស់​អ្នក​រាល់​គ្នា នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 10:13
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ ចូរ​ជម្រាប​សួរ​អ្នក​ផ្ទះ​នោះ​ផង‍។​


បើ​គ្មាន​អ្នកណា​ទទួល​ ឬ​ស្ដាប់​ពាក្យ​អ្នក​រាល់គ្នា​ទេ​ ពេល​ចេញ​ពី​ផ្ទះ​ ឬ​ក្រុង​នោះ​ ចូរ​រលាស់​ធូលីដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់គ្នា​ចុះ​


បើ​មាន​មនុស្ស​នៃ​សេចក្ដី​សុខសាន្ដ​នៅ​ទីនោះ​ សេចក្ដី​សុខសាន្ដ​របស់​អ្នក​រាល់គ្នា​នឹង​សណ្ឋិត​លើ​អ្នក​នោះ​ ប៉ុន្ដែ​បើ​គ្មាន​វិញ​ សេចក្ដី​សុខសាន្ដ​នឹង​ត្រលប់​មក​លើ​អ្នក​រាល់គ្នា​វិញ។​


សម្រាប់​ពួកអ្នក​ដែល​កំពុង​វិនាស​ យើង​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​ស្លាប់‍​ ប៉ុន្ដែ​សម្រាប់​ពួកអ្នក​ដែល​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ យើង​ជា​ក្លិន​នៃ​ជីវិត​ដែល​នាំ​ឲ្យ​មាន​ជីវិត​ តើ​អ្នកណា​ស័ក្ដិសម​នឹង​កិច្ចការ​ទាំង​នេះ?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម