ទ្រង់មានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រកបដោយព្រះពរ ជាព្រះដែលសម្រេចតាមរយៈព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌបិតារបស់យើងថា
ម៉ាថាយ 1:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការទាំងនោះកើតមក ដើម្បីសម្រេចសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈហោរាថា៖ ព្រះគម្ពីរខ្មែរសាកល ការទាំងអស់នេះបានកើតឡើង ដើម្បីឲ្យសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា: Khmer Christian Bible ការទាំងនេះកើតឡើង ដើម្បីសម្រេចសេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈអ្នកនាំព្រះបន្ទូលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល តាមរយៈព្យាការី*ថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការទាំងនោះកើតមក ដើម្បីឲ្យបានសំរេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់មានបន្ទូល ដោយសារហោរាថា អាល់គីតាប ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលអុលឡោះជាអម្ចាស់មានបន្ទូល តាមរយៈណាពីថា៖ |
ទ្រង់មានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រកបដោយព្រះពរ ជាព្រះដែលសម្រេចតាមរយៈព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌបិតារបស់យើងថា
ព្រះអង្គបានរក្សាសេចក្ដីសន្យាដែលព្រះអង្គមានព្រះបន្ទូលនឹងដាវីឌ អ្នកបម្រើរបស់ព្រះអង្គ ជាបិតាទូលបង្គំ គឺព្រះអង្គបានមានព្រះបន្ទូលដោយព្រះឧស្ឋ ហើយថ្ងៃនេះបានសម្រេចដោយសារព្រះហស្តរបស់ព្រះអង្គ។
នៅឆ្នាំទីមួយក្នុងរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ព្រះយេហូវ៉ាបណ្ដាលចិត្តព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ឲ្យចេញសេចក្ដីប្រកាសពាសពេញនគររបស់ស្ដេចទាំងមូល ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារមាត់ហោរាយេរេមា ហើយសេចក្ដីនោះមានចែងដូចតទៅ៖
តែអ្នកនោះមិនចាក់ឫសទេ គេធន់បានតែមួយរយៈប៉ុណ្ណោះ ហើយពេលមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល អ្នកនោះក៏រសាយចិត្តចេញភ្លាម។
ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «យើងនឹងបើកមាត់និយាយជារឿងប្រៀបធៀប យើងនឹងប្រកាសសេចក្ដីដែលលាក់ទុក តាំងពីដើមកំណើតពិភពលោកមក» ។
ហើយក៏នៅទីនោះ រហូតដល់ហេរ៉ូឌសុគត។ ការនេះបានសម្រេចតាមសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈហោរាថា៖ «យើងបានហៅកូនយើង ចេញពីស្រុកអេស៊ីព្ទមក» ។
លោកបានតាំងទីលំនៅ នៅភូមិមួយឈ្មោះថាណាសារ៉ែត ដើម្បីឲ្យបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈពួកហោរាថា៖ «គេនឹងហៅព្រះអង្គថា ជាអ្នកស្រុកណាសារ៉ែត»។
«កុំនឹកស្មានថា ខ្ញុំមកដើម្បីលុបបំបាត់ក្រឹត្យវិន័យ ឬគម្ពីរហោរាចោលឡើយ ខ្ញុំមិនមែនមកដើម្បីលុបបំបាត់ចោលទេ គឺមកដើម្បីធ្វើឲ្យសម្រេចវិញ ។
ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាអេសាយថា៖ «ព្រះអង្គបានទទួលយកភាពពិការរបស់យើង ហើយក៏ផ្ទុកជំងឺរបស់យើងដែរ» ។
ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសម្រេចតាមគ្រប់ទាំងសេចក្តីដែលបានចែងទុកមក។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «នេះហើយជាសេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសម្រេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកតម្កើងក្តី»។
បើព្រះអង្គហៅគេថាជា "ព្រះ" ដែលព្រះបន្ទូលរបស់ព្រះបានមកដល់គេ(ហើយបទគម្ពីរមិនអាចលើកចោលបានទេ)
ការនេះត្រូវតែបានសម្រេចតាមពាក្យដែលមានចែងនៅក្នុងក្រឹត្យវិន័យរបស់គេ ដែលថា "គេបានស្អប់ខ្ញុំដោយឥតហេតុ"។
កាលទូលបង្គំនៅជាមួយគេ ទូលបង្គំបានរក្សាគេ ក្នុងព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មានអ្នកណាមួយត្រូវវិនាសឡើយ លើកលែងតែម្នាក់ ដែលបានតម្រូវឲ្យវិនាសប៉ុណ្ណោះ ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ។
នេះគឺដើម្បីឲ្យបានសម្រេចពាក្យដែលព្រះអង្គមានព្រះបន្ទូលថា «អស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ឥតមានណាម្នាក់បាត់បង់ឡើយ» ។
ប៉ុន្តែ សេចក្ដីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់ហោរាទាំងប៉ុន្មានរបស់ព្រះអង្គថា ព្រះគ្រីស្ទរបស់ព្រះអង្គ ត្រូវតែរងទុក្ខលំបាក នោះព្រះអង្គក៏បានសម្រេចដូច្នោះមែន។
ដ្បិតព្រះបានបណ្ដាលចិត្តគេ ឲ្យធ្វើតាមគំនិតរបស់ព្រះអង្គ ដោយមូលគំនិតតែមួយ ហើយប្រគល់រាជ្យរបស់គេឲ្យសត្វនោះ រហូតទាល់តែព្រះបន្ទូលរបស់ព្រះបានសម្រេច។