លោកអេលីសេបង្គាប់កេហាស៊ីថា៖ «ចូរក្រវាត់ចង្កេះ ហើយកាន់ដំបងរបស់ខ្ញុំចេញទៅ បើជួបអ្នកណាតាមផ្លូវ កុំជម្រាបសួរគេឡើយ បើអ្នកណាជម្រាបសួរឯង ក៏កុំឆ្លើយតបវិញដែរ ចូរទៅដាក់ដំបងរបស់ខ្ញុំនៅលើមុខកូននោះទៅ»។
ម៉ាកុស 16:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកនាងក៏រត់ចេញពីផ្នូរទាំងភ័យញ័រ ហើយស្រឡាំងកាំង ក៏មិនបាននិយាយអ្វីប្រាប់អ្នកណាសោះ ព្រោះពួកនាងភ័យខ្លាច។ ព្រះគម្ពីរខ្មែរសាកល ពួកនាងក៏ចេញពីរូងផ្នូរមក ហើយរត់គេចទៅ ពីព្រោះពួកនាងញ័ររន្ធត់ទាំងភ័យស្លុត។ ពួកនាងមិនបានប្រាប់អ្វីដល់អ្នកណាឡើយ ពីព្រោះពួកនាងភ័យខ្លាចយ៉ាងខ្លាំង។ Khmer Christian Bible ពួកនាងបានរត់ចេញពីផ្នូរទាំងភ័យញាប់ញ័រ ហើយមិនបានប្រាប់អ្វីដល់អ្នកណាម្នាក់ទេ ព្រោះពួកនាងខ្លាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។ [ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេប្រញាប់ប្រញាល់ចេញទៅក្រៅ រត់ចោលផ្នូរទៅដោយកើតមានសេចក្ដីភ័យញ័រ ទាំងស្រឡាំងកាំង គេមិនបាននិយាយអ្វីប្រាប់ដល់អ្នកណាឡើយ ព្រោះគេខ្លាច។ អាល់គីតាប ស្ដ្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។ [ |
លោកអេលីសេបង្គាប់កេហាស៊ីថា៖ «ចូរក្រវាត់ចង្កេះ ហើយកាន់ដំបងរបស់ខ្ញុំចេញទៅ បើជួបអ្នកណាតាមផ្លូវ កុំជម្រាបសួរគេឡើយ បើអ្នកណាជម្រាបសួរឯង ក៏កុំឆ្លើយតបវិញដែរ ចូរទៅដាក់ដំបងរបស់ខ្ញុំនៅលើមុខកូននោះទៅ»។
ដូច្នេះ ពួកនាងក៏ចេញពីផ្នូរជាប្រញាប់ ទាំងភ័យទាំងអរជាខ្លាំង ហើយរត់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ។
កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ មហាជនក៏នឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ
ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ និងពេត្រុសផងថា ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចជាព្រះអង្គបានមានព្រះបន្ទូលទុកស្រាប់»។
ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមថ្ងៃទីមួយក្នុងសប្ដាហ៍ ព្រះអង្គបានលេចមកឲ្យនាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡាឃើញមុនគេ គឺស្ត្រីនេះហើយដែលព្រះអង្គបានដេញអារក្សប្រាំពីរឲ្យចេញពីនាង។