ប៉ុន្ដែ កាលគាត់បានតំណាលអំពីសប្ដិនោះប្រាប់ឪពុក និងបងៗ ឪពុកបន្ទោសគាត់ថា៖ «តើឯងយល់សប្តិឃើញអ្វីដូច្នេះ? តើត្រូវឲ្យឪពុក និងម្តាយរបស់ឯង ព្រមទាំងបងៗរបស់ឯងក្រាបដល់ដីគោរពឯងឬ?»
ម៉ាកុស 15:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចចាប់ផ្ដើមគំនាប់ព្រះអង្គថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដា!» ព្រះគម្ពីរខ្មែរសាកល រួចចាប់ផ្ដើមគំនាប់ព្រះអង្គថា៖ “ជយោ! ស្ដេចនៃជនជាតិយូដា!”។ Khmer Christian Bible រួចពួកគេចាប់ផ្ដើមគំនាប់ព្រះអង្គ ដោយចំអកថា៖ «សូមថ្វាយបង្គំស្ដេចរបស់ជនជាតិយូដា!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏នាំគ្នាសំពះព្រះអង្គ ទាំងពោលថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចចាប់តាំងសំពះទូលទ្រង់ថា ថ្វាយបង្គំស្តេចសាសន៍យូដា អាល់គីតាប គេក៏នាំគ្នាសំពះអ៊ីសាទាំងពោលថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ |
ប៉ុន្ដែ កាលគាត់បានតំណាលអំពីសប្ដិនោះប្រាប់ឪពុក និងបងៗ ឪពុកបន្ទោសគាត់ថា៖ «តើឯងយល់សប្តិឃើញអ្វីដូច្នេះ? តើត្រូវឲ្យឪពុក និងម្តាយរបស់ឯង ព្រមទាំងបងៗរបស់ឯងក្រាបដល់ដីគោរពឯងឬ?»
មកយើង នាំគ្នាសម្លាប់វាចោល ហើយយកទៅទម្លាក់ក្នុងអណ្តូងណាមួយ រួចនិយាយថា មានសត្វសាហាវបានហែកវាស៊ីទៅហើយ ហើយយើងនឹងមើល តើសប្តិរបស់វានឹងទៅជាយ៉ាងណា»។
គេក្រងបន្លាធ្វើជាមកុដមកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយយកដើមត្រែងដាក់ក្នុងព្រះហស្តស្តាំឲ្យព្រះអង្គកាន់ រួចគេលុតជង្គង់នៅមុខព្រះអង្គទាំងពោលចំអកថា៖ «សូមក្រាបថ្វាយបង្គំស្តេចសាសន៍យូដា!»
គេយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គ ហើយគេក្រងបន្លាធ្វើជាមកុដបំពាក់លើព្រះសិរព្រះអង្គ
គេយកដើមត្រែងវាយព្រះសិរព្រះអង្គ ស្តោះទឹកមាត់ដាក់ព្រះអង្គ ហើយលុតជង្គង់ថ្វាយបង្គំព្រះអង្គ។
លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកជាស្តេចសាសន៍យូដាឬ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។
គេចូលមកជិតព្រះអង្គ ទាំងពោលថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដា» រួចគេក៏ទះកំផ្លៀងព្រះអង្គ។