Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 15:18 - Khmer Christian Bible

18 រួច​ពួកគេ​ចាប់​ផ្ដើម​គំនាប់​ព្រះអង្គ​ ដោយ​ចំអក​ថា៖​ «សូម​ថ្វាយ​បង្គំ​ស្ដេច​របស់​ជន​ជាតិ​យូដា!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 រួច​ចាប់ផ្ដើម​គំនាប់​ព្រះអង្គ​ថា​៖ “ជយោ! ស្ដេចនៃជនជាតិយូដា​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 រួច​ចាប់​ផ្ដើម​គំនាប់​ព្រះ‌អង្គ​ថា៖ «សូម​ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 គេ​ក៏​នាំ​គ្នា​សំពះ​ព្រះអង្គ ទាំង​ពោល​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​ចាប់​តាំង​សំពះ​ទូល​ទ្រង់​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា

សូមមើលជំពូក ចម្លង

អាល់គីតាប

18 គេ​ក៏​នាំ​គ្នា​សំពះ​អ៊ីសា​ទាំង​ពោល​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។

សូមមើលជំពូក ចម្លង




ម៉ាកុស 15:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ពួកគេ​បាន​ក្រង​មកុដ​បន្លា​ មក​បំពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ​ ហើយ​ដាក់​ដើម​ត្រែង​ក្នុង​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ និង​នាំ​គ្នា​លុត​ជង្គង់​នៅ​ពី​មុខ​ព្រះអង្គ​ ដោយ​ចំអក​ថា៖​ «ថ្វាយ​បង្គំ​ស្ដេច​របស់​ជនជាតិ​យូដា!»​


ពួកគេ​បាន​បំពាក់​សំពត់​ព៌ណ​ស្វាយ​ឲ្យ​ព្រះអង្គ​ និង​យក​មកុដ​បន្លា​ដែល​គេ​ក្រង​ មក​បំពាក់​ឲ្យ​ព្រះអង្គ​


ហើយ​ពួកគេ​ក៏​វាយ​ព្រះ​សិរ​ព្រះអង្គ​នឹង​ដំបង​ ហើយ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ រួច​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះអង្គ​ទៀត។​


លោក​ពីឡាត់​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​ស្ដេច​របស់​ជន​ជាតិ​យូដា​ឬ?»​ ព្រះអង្គ​ឆ្លើយ​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ!»​


ហើយ​ពួកគេ​ក៏​មក​ឯ​ព្រះអង្គ ​ទាំង​ទូល​ថា៖​ «សូម​ថ្វាយបង្គំ​ស្តេច​របស់​ជនជាតិ​យូដា!»​ រួច​ពួកគេ​ក៏​ទះ​កំផ្លៀង​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម