លោកុប្បត្តិ 37:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ប៉ុន្ដែ កាលគាត់បានតំណាលអំពីសប្ដិនោះប្រាប់ឪពុក និងបងៗ ឪពុកបន្ទោសគាត់ថា៖ «តើឯងយល់សប្តិឃើញអ្វីដូច្នេះ? តើត្រូវឲ្យឪពុក និងម្តាយរបស់ឯង ព្រមទាំងបងៗរបស់ឯងក្រាបដល់ដីគោរពឯងឬ?» សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 នៅពេលយ៉ូសែបរៀបរាប់ប្រាប់ឪពុករបស់គាត់ និងពួកបងប្រុសរបស់គាត់ ឪពុករបស់គាត់ក៏ស្ដីបន្ទោសគាត់ថា៖ “យល់សប្តិដែលឯងបានយល់សប្តិឃើញនេះជាអ្វី? តើយើង និងម្ដាយរបស់ឯង ព្រមទាំងពួកបងប្រុសរបស់ឯង ពិតជានឹងមកក្រាបមុខដល់ដីនៅចំពោះឯងឬ?”។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្ដេចក៏អស្ចារ្យម៉្លេះ! តើម្ដាយបងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបថ្វាយបង្គំកូនឬ?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 គាត់ក៏និយាយប្រាប់ដល់ទាំងឪពុក ហើយនឹងពួកបងៗដែរ តែឪពុកបន្ទោសថា ឯងបានយល់សប្តិឃើញអ្វីដូច្នេះ តើត្រូវឲ្យអញ នឹងម្តាយឯង ហើយបងប្អូនទាំងអស់ក្រាបនៅដីគោរពដល់ឯងឬ សូមមើលជំពូកអាល់គីតាប10 គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្តេចក៏អស្ចារ្យម៉្លេះ! តើម្តាយ បងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបគោរពដល់កូនឬ?»។ សូមមើលជំពូក |