លោកម៉ូសេក៏ចូលទៅក្នុងពពក ហើយឡើងទៅលើភ្នំ។ លោកម៉ូសេនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
ម៉ាកុស 1:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គគង់នៅទីនោះសែសិបថ្ងៃ ត្រូវអារក្សសាតាំងល្បួង ព្រះអង្គគង់ជាមួយសត្វព្រៃ ហើយមានពួកទេវតាមកគាល់បម្រើព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គគង់នៅទីរហោស្ថានសែសិបថ្ងៃ ទាំងត្រូវសាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានបណ្ដាទូតសួគ៌បម្រើព្រះអង្គ។ Khmer Christian Bible ព្រះអង្គនៅទីរហោឋានសែសិបថ្ងៃ ត្រូវអារក្សសាតាំងល្បួង ហើយព្រះអង្គនៅជាមួយសត្វព្រៃ និងមានទេវតាចាំបម្រើព្រះអង្គផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គគង់នៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវមារ*សាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានពួកទេវតា*បម្រើព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏គង់នៅទីនោះ៤០ថ្ងៃ ជាមួយនឹងអស់ទាំងសត្វព្រៃ ហើយត្រូវអារក្សសាតាំងល្បួង រួចមានពួកទេវតាមកគាល់បំរើទ្រង់។ អាល់គីតាប អ៊ីសានៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវអ៊ីព្លេសហ្សៃតនល្បួង។ អ៊ីសានៅជាមួយសត្វព្រៃ ហើយមានពួកម៉ាឡាអ៊ីកាត់បម្រើគាត់ផង។ |
លោកម៉ូសេក៏ចូលទៅក្នុងពពក ហើយឡើងទៅលើភ្នំ។ លោកម៉ូសេនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
លោកនៅទីនោះជាមួយព្រះយេហូវ៉ាអស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ឥតមានបរិភោគអ្វីឡើយ ហើយព្រះអង្គក៏ចារឹកអស់ទាំងពាក្យនៃសេចក្ដីសញ្ញា គឺក្រឹត្យវិន័យ ទាំងដប់ប្រការនៅលើបន្ទះថ្មទាំងពីរផ្ទាំងនោះ។
តើអ្នកស្មានថា ខ្ញុំមិនអាចសូមដល់ព្រះវរបិតាខ្ញុំ ហើយព្រះអង្គនឹងចាត់ទេវតាលើសជាងដប់ពីរកង មកជួយខ្ញុំបានភ្លាមទេឬ?
ព្រះយេស៊ូវបានវិលពីទន្លេយ័រដាន់វិញ ទាំងពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅទីរហោស្ថាន
លុះដល់ផុតសែសិបថ្ងៃសែសិបយប់នោះហើយ ព្រះយេហូវ៉ាក៏ប្រទានបន្ទះថ្មទាំងពីរផ្ទាំងនោះមកខ្ញុំ គឺជាបន្ទះថ្មនៃសេចក្ដីសញ្ញា។
បន្ទាប់មក ខ្ញុំក្រាបចុះនៅចំពោះព្រះយេហូវ៉ាដូចពីមុន អស់សែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគនំប៉័ង ឬផឹកទឹកឡើយ ព្រោះតែអំពើបាបទាំងប៉ុន្មានដែលអ្នករាល់គ្នាបានប្រព្រឹត្ត ដោយធ្វើការអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់។
ដូច្នេះ ខ្ញុំបានក្រាបចុះនៅចំពោះព្រះយេហូវ៉ា អស់សែសិបថ្ងៃសែសិបយប់នោះ ដោយព្រោះព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ព្រះអង្គនឹងបំផ្លាញអ្នករាល់គ្នា
ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។
ដ្បិតសម្តេចសង្ឃរបស់យើង មិនមែនព្រះអង្គមិនចេះអាណិតអាសូរ ដល់ភាពទន់ខ្សោយរបស់យើងនោះទេ គឺព្រះអង្គត្រូវរងការល្បងលគ្រប់បែបយ៉ាង ដូចយើងដែរ តែមិនបានប្រព្រឹត្តអំពើបាបឡើយ។