Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 9:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 លុះ​ដល់​ផុត​សែ​សិប​ថ្ងៃសែ​សិប​យប់​នោះ​ហើយ ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​បន្ទះ​ថ្ម​ទាំង​ពីរ​ផ្ទាំង​នោះ​មក​ខ្ញុំ គឺ​ជា​បន្ទះ​ថ្ម​នៃ​សេចក្ដី‌សញ្ញា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ក្រោយ​ពេល​ខ្ញុំ​ឡើង​ទៅ​ជួប​ព្រះ‌អម្ចាស់ ព្រះអង្គ​ប្រទាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​នេះ​មក​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 លុះ​ដល់​ផុត​៤០​ថ្ងៃ​៤០​យប់​នោះ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​នោះ​ដល់​អញ គឺ​ជា​បន្ទះ​នៃ​សេចក្ដី​សញ្ញា

សូមមើលជំពូក ចម្លង

អាល់គីតាប

11 សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ក្រោយ​ពេល​ខ្ញុំ​ឡើង​ទៅ​ជួបអុលឡោះ‌តាអាឡា ទ្រង់​ប្រទាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​នេះ​មក​ខ្ញុំ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 9:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​ប្រទាន​ថ្ម​នៃ​សេចក្ដី​សញ្ញា​ពីរ​បន្ទះ​ដល់​លោក គឺ​ជា​បន្ទះ​ថ្ម​ដែល​ព្រះ‌បាន​សរសេរ​ដោយ​ព្រះ​អង្គុលី​របស់​ព្រះ‌អង្គ​ផ្ទាល់។


ពេល​ប្រជា‌ជន​ឃើញ​ថា លោក​ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ ពួក‌គេ​ប្រមូល​គ្នា​មក​ជួប​លោក​អើរ៉ុន ហើយពោល​ថា៖ «សូម​លោក​ឆ្លាក់​ធ្វើ​ព្រះ​ឲ្យ​យើង​ខ្ញុំ ដើម្បី​នាំ​មុខ​យើង​ខ្ញុំ ដ្បិត​លោក​ម៉ូសេ​ជា​អ្នក​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​ខ្ញុំ​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ»។


ដូច្នេះ គេ​ក៏​ចេញ​ពី​ភ្នំ​របស់​ព្រះ‌យេហូវ៉ា ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ទាំង​មាន​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា​នៅ​ខាង​មុខ​គេ​រយៈ​ពេល​បី​ថ្ងៃ​នោះ ដើម្បី​រក​កន្លែង​ឲ្យ​គេ​ឈប់​សម្រាក


ក្នុង​គ្រា​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ទទួល​បន្ទះ​ថ្ម ជា​បន្ទះ​ថ្ម​នៃ​សេចក្ដី‌សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​នៅ​លើ​ភ្នំ​អស់សែសិប​ថ្ងៃសែ​សិប​យប់ ឥត​មាន​បរិ‌ភោគ​អាហារ ឬ​ផឹក​ទឹក​សោះ។


នៅ​ទី​នោះ​មាន​អាសនា​មាស​សម្រាប់​ដុង​គ្រឿង​ក្រអូប និង​ហឹប​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំ​វិញ​ទាំង​អស់ នៅ​ក្នុង​ហឹប​នោះ មាន​ពាន​មាស​ដាក់​នំ​ម៉ាណា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ដុះ​ពន្លក និង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម