និក្ខមនំ 34:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 លោកនៅទីនោះជាមួយព្រះយេហូវ៉ាអស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ឥតមានបរិភោគអ្វីឡើយ ហើយព្រះអង្គក៏ចារឹកអស់ទាំងពាក្យនៃសេចក្ដីសញ្ញា គឺក្រឹត្យវិន័យ ទាំងដប់ប្រការនៅលើបន្ទះថ្មទាំងពីរផ្ទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 លោកម៉ូសេស្ថិតនៅលើភ្នំជាមួយព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏លោកមិនបរិភោគដែរ។ លោកចារព្រះបន្ទូលនៃសម្ពន្ធមេត្រី ដែលជាបទបញ្ជាទាំងដប់នៅលើបន្ទះថ្ម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 លោកក៏នៅទីនោះជាមួយនឹងព្រះយេហូវ៉ាអស់៤០ថ្ងៃ ៤០យប់ ឥតមានបរិភោគអ្វីឡើយ ហើយទ្រង់ក៏ចារឹកចុះនូវអស់ទាំងពាក្យនៃសេចក្ដីសញ្ញាទាំង១០ប្រការ នៅលើបន្ទះថ្មទាំង២ផ្ទាំងនោះ។ សូមមើលជំពូកអាល់គីតាប28 ម៉ូសាស្ថិតនៅលើភ្នំជាមួយអុលឡោះតាអាឡា អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏គាត់មិនបរិភោគដែរ។ គាត់ចារបន្ទូលនៃសម្ពន្ធមេត្រី ដែលជាបទបញ្ជាទាំងដប់នៅលើបន្ទះថ្ម។ សូមមើលជំពូក |
ព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍ យើងតាំងសញ្ញាថា នៅមុខប្រជាជនរបស់អ្នកទាំងអស់គ្នា យើងនឹងធ្វើការអស្ចារ្យ ជាការដែលមិនធ្លាប់កើតមានយ៉ាងដូច្នោះ នៅអស់ទាំងនគរលើផែនដី និងនៅក្នុងចំណោមអស់ទាំងសាសន៍ដែលអ្នករស់នៅ គេនឹងឃើញការរបស់ព្រះយេហូវ៉ា ដ្បិតការដែលយើងនឹងប្រោសដល់អ្នក គឺជាការគួរស្ញែងខ្លាច។