អ្នកនឹងបានអាហារបរិភោគដោយការបែកញើស រហូតដល់អ្នកត្រឡប់ទៅជាដីវិញ ដ្បិតយើងបានយកអ្នកពីដីមក អ្នកជាធូលីដី ហើយអ្នកនឹងត្រឡប់ ទៅជាធូលីដីវិញ»។
ពួកចៅហ្វាយ 19:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ល្ងាចនោះ មានបុរសវ័យចាស់ម្នាក់ត្រឡប់មកពីធ្វើការនៅចម្ការ បុរសនោះជាអ្នកស្រុកភ្នំអេប្រាអិម តែគាត់មករស់នៅក្រុងគីបៀរ ឯមនុស្សនៅក្រុងនោះសុទ្ធតែជាពួកបេនយ៉ាមីន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ល្ងាចនោះ មានលោកតាម្នាក់វិលត្រឡប់មកពីចម្ការវិញ គាត់មានដើមកំណើតនៅតំបន់ភ្នំអេប្រាអ៊ីម ហើយមករស់នៅក្រុងគីបៀរ ដែលមានសុទ្ធតែមនុស្សពីកុលសម្ព័ន្ធបេនយ៉ាមីន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណៈនោះ មានបុរសចាស់ម្នាក់ត្រឡប់មកពីធ្វើការនៅស្រែក្នុងវេលាល្ងាច អ្នកនោះជាមនុស្សស្រុកភ្នំអេប្រាអិម តែគាត់នៅក្រុងគីបៀរ ឯមនុស្សនៅក្រុងនោះសុទ្ធតែជាពួកបេនយ៉ាមីនវិញ អាល់គីតាប ល្ងាចនោះ មានលោកតាម្នាក់វិលត្រឡប់មកពីចម្ការវិញ គាត់មានដើមកំណើតនៅតំបន់ភ្នំអេប្រាអ៊ីម ហើយមករស់នៅក្រុងគីបៀរ ដែលមានសុទ្ធតែមនុស្សពីកុលសម្ព័ន្ធពុនយ៉ាមីន។ |
អ្នកនឹងបានអាហារបរិភោគដោយការបែកញើស រហូតដល់អ្នកត្រឡប់ទៅជាដីវិញ ដ្បិតយើងបានយកអ្នកពីដីមក អ្នកជាធូលីដី ហើយអ្នកនឹងត្រឡប់ ទៅជាធូលីដីវិញ»។
អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។
ទ្រព្យសម្បត្តិដែលរកបានរហ័ស នោះក៏រលោះទៅរហ័សដែរ តែអ្នកណាដែលសន្សំដោយប្រឹងប្រែង នោះនឹងចម្រើនឡើងជាដរាប។
ចូរត្រៀមការឯងនៅខាងក្រៅចុះ ហើយរៀបចំសម្រាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ។
យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញា ពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃ នេះហើយជាការមានទម្ងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើ។
ការដេកលក់របស់មនុស្សដែលធ្វើការនឿយហត់ ស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិច ឬច្រើនក្តី ប៉ុន្តែ ការបរិភោគហួសប្រមាណរបស់អ្នកមាន មិនឲ្យគេដេកលក់បានទេ។
គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។
អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។
កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាថា បើអ្នកណាមិនព្រមធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគឡើយ។
នៅគ្រានោះ ពេលគ្មានស្តេចនៅស្រុកអ៊ីស្រាអែល មានលេវីម្នាក់ ដែលរស់នៅប៉ែកខាងចុងស្រុកភ្នំអេប្រាអិម បានយកស្ត្រីម្នាក់ពីបេថ្លេហិម ស្រុកយូដាមកធ្វើជាប្រពន្ធចុង។
ដូច្នេះ គេក៏បន្តដំណើរតទៅទៀត។ កាលគេមកដល់ជិតគីបៀរ ដែលជាទីក្រុងរបស់ពួកបេនយ៉ាមីន នោះថ្ងៃក៏លិចទៅ
ហើយគេក៏ងាកបែរចូលទៅគីបៀរ ដើម្បីដេកនៅទីនោះ។ គេចូលទៅអង្គុយនៅតាមផ្លូវក្នុងទីក្រុងនោះ ព្រោះគ្មានអ្នកណាទទួលគេឲ្យស្នាក់នៅក្នុងផ្ទះឡើយ។
ពេលគាត់ងើបភ្នែកឡើង ឃើញអ្នកដំណើរម្នាក់អង្គុយនៅតាមផ្លូវ គាត់ក៏សួរថា៖ «តើអ្នកអញ្ជើញទៅណា? ហើយអ្នកអញ្ជើញមកពីណាដែរ?»