Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 19:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ គេ​ក៏​បន្ត​ដំណើរ​ត​ទៅ​ទៀត។ កាល​គេ​មក​ដល់​ជិត​គី‌បៀរ ដែល​ជា​ទី​ក្រុង​របស់​ពួក​បេនយ៉ាមីន នោះ​ថ្ងៃ​ក៏​លិច​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​ទៀត។ លុះ​មក​ដល់​ជិត​ក្រុង​គីបៀរ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ថ្ងៃ​បាន​លិច​បាត់​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ​គេ​ដើរ​បង្ហួស​តាម​ផ្លូវ​ទៅ កាល​គេ​ជិត​នឹង​ដល់​គីបៀរ ជា​ទី​ក្រុង​របស់​ពួក​បេន‌យ៉ាមីន​ហើយ នោះ​ថ្ងៃ​លិច​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​ទៀត។ លុះ​មក​ដល់​ជិត​ក្រុង​គីបៀរ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ថ្ងៃ​បាន​លិច​បាត់​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 19:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​សោយ‌រាជ្យ​បាន​បី​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម មាតា​របស់​ទ្រង់ ព្រះ‌នាម​ថា​មីកា‌យ៉ា ជា​បុត្រី​អ៊ូរាល អ្នក​ក្រុង​គី‌បៀរ។ ព្រះបាទ​អ័ប៊ីយ៉ា និង​យេរ៉ូ‌បោម​តែង​តែ​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក។


រួច​គាត់​និយាយ​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​យើង​ស្រូត​ទៅ​ឲ្យ​ដល់​កន្លែង​ណា​មួយ ដើម្បី​សម្រាក​មួយ​យប់​នៅ​គី‌បៀរ ឬ​នៅ​រ៉ាម៉ា»។


ហើយ​គេ​ក៏​ងាក​បែរ​ចូល​ទៅ​គី‌បៀរ ដើម្បីដេក​នៅ​ទី​នោះ។ គេ​ចូល​ទៅ​អង្គុយ​នៅ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​នោះ ព្រោះ​គ្មាន​អ្នក​ណា​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឡើយ។


មើល៍ ល្ងាច​នោះ មាន​បុរសវ័យ​ចាស់​ម្នាក់​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ចម្ការ បុរស​នោះ​ជា​អ្នក​ស្រុក​ភ្នំ​អេប្រាអិម តែ​គាត់​មករស់​នៅ​ក្រុង​គី‌បៀរ ឯ​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ជា​ពួក​បេនយ៉ាមីន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម