យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជនាង ក្លាយជាសត្រូវនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ពួកចៅហ្វាយ 16:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ សាំសុនស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ»។ គាត់ប្រឹងយោលខ្លួនពេញកម្លាំង ហើយវិហារនោះក៏រលំលើពួកមេ និងលើមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងវិហារនោះ។ ដូច្នេះ ពួកអ្នកដែលគាត់ធ្វើឲ្យស្លាប់ក្នុងពេលដែលគាត់ស្លាប់នេះ មានចំនួនច្រើនជាងអស់អ្នកដែលគាត់បានសម្លាប់ កាលពីគាត់នៅមានជីវិតទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចលោកស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ!»។ លោកបញ្ចេញកម្លាំងច្រានសសរអស់ទំហឹង ហើយវិហារក៏រលំលើពួកស្ដេចត្រាញ់ និងជនជាតិភីលីស្ទីនទាំងប៉ុន្មានដែលនៅទីនោះ។ អស់អ្នកដែលស្លាប់ជាមួយលោកមានចំនួនច្រើនជាងអ្នក ដែលលោកបានសម្លាប់កាលពីនៅមានជីវិតទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ថា សូមឲ្យខ្ញុំស្លាប់ជាមួយនឹងពួកភីលីស្ទីនចុះ នោះគាត់ប្រឹងរួបយោលខ្លួនពេញកំឡាំង ហើយរោងនោះបានរលំមកលើពួកមេ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ដែលនៅក្នុងទីនោះផង ដូច្នេះពួកមនុស្សដែលគាត់ធ្វើឲ្យស្លាប់ក្នុងកាលដែលគាត់ស្លាប់ទៅ នោះមានច្រើនជាងពួកអ្នក ដែលគាត់បានសំឡាប់ពីកាលនៅរស់ទៅទៀត អាល់គីតាប រួចគាត់ស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ!»។ គាត់បញ្ចេញកម្លាំងច្រានសសរអស់ទំហឹង ហើយវិហារក៏រលំលើពួកស្តេចត្រាញ់ និងជនជាតិភីលីស្ទីនទាំងប៉ុន្មានដែលនៅទីនោះ។ អស់អ្នកដែលស្លាប់ជាមួយគាត់ មានចំនួនច្រើនជាងអ្នកដែលគាត់បានសម្លាប់កាលពីនៅមានជីវិតទៅទៀត។ |
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជនាង ក្លាយជាសត្រូវនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
នោះជ័យជម្នះរបស់មនុស្សអាក្រក់ នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស ក៏នៅតែមួយភ្លែតដែរ។
តើមិនមែនជាសេចក្ដីអន្តរាយដល់មនុស្សទុច្ចរិត ហើយជាសេចក្ដីវេទនាដល់ពួកអ្នក ដែលប្រព្រឹត្តអាក្រក់ទេឬ?
តើអ្នករាល់គ្នានឹងព្រួតគ្នាវាយផ្ដួលមនុស្សម្នាក់ ទាំងចង់សម្លាប់គេដល់កាលណាទៀត? អ្នកនោះដូចជាកំផែងដែលទ្រេត ដូចជារបងដែលចង់រលំទៅហើយ។
ព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាមមួយរំពេចដែរ។
ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន នឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតខ្លួន ដោយព្រោះខ្ញុំ នឹងបានជីវិតវិញ។
ប៉ុន្តែ ខ្ញុំមិនរាប់ជីវិតខ្ញុំទុកជាមានតម្លៃវិសេសដល់ខ្ញុំឡើយ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរ ព្រមទាំងការងារ ដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
ពេលនោះ លោកប៉ុលឆ្លើយថា៖ «អ្នករាល់គ្នាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តធ្វើអ្វី? ដ្បិតខ្ញុំបានប្រុងប្រៀបរួចស្រេចហើយ មិនត្រឹមតែឲ្យគេចាប់ចងខ្ញុំប៉ុណ្ណោះទេ តែថែមទាំងសុខចិត្តស្លាប់នៅក្នុងក្រុងយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ»។
ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។
ដ្បិតគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយសារតែការងាររបស់ព្រះគ្រីស្ទ គាត់បានប្រថុយជីវិត ដើម្បីជួយខ្ញុំជំនួសអ្នករាល់គ្នាដែលមិនអាចមកជួយបាន។
ដោយឃើញព្រះអង្គមានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺព្រះអង្គទទួលសុគតជាប់លើឈើឆ្កាងផង។
ព្រះអង្គបានដកអំណាចពីពួកគ្រប់គ្រង និងពួកមានអំណាចចេញ ហើយបំបាក់មុខពួកវាជាសាធារណៈ ដោយមានជ័យជម្នះលើពួកវាដោយឈើឆ្កាង ។
ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់។
ពេលនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏មកសណ្ឋិតលើគាត់ ហើយគាត់ចុះទៅឯអាសកាឡូនសម្លាប់អ្នកស្រុកនោះអស់សាមសិបនាក់ យកសម្លៀកបំពាក់របស់គេ រួចចែកសម្លៀកបំពាក់ទាំងនោះដល់អស់អ្នកដែលបានស្រាយប្រស្នា។ សាំសុនខឹងយ៉ាងខ្លាំង ហើយវិលត្រឡប់ទៅផ្ទះឪពុករបស់គាត់វិញ។
ពេលនោះ គាត់ឃើញឆ្អឹងថ្គាមស្រស់មួយរបស់សត្វលា គាត់ក៏លូកដៃទៅចាប់យកមក ហើយវាយសម្លាប់មនុស្សអស់មួយពាន់នាក់។
គាត់ក៏វាយសម្លាប់គេដោយកម្លាំងកាយ ស្លាប់យ៉ាងសន្ធឹក រួចភៀសខ្លួនចុះទៅនៅក្នុងក្រហែងថ្មដា ឈ្មោះអេតាម។
សាំសុនក៏ចាប់សសរកណ្ដាលទាំងពីរដែលទ្រវិហារ ហើយសង្កត់ទម្ងន់របស់គាត់ទៅលើសសរទាំងពីរ ម្ខាងដៃស្តាំ ហើយម្ខាងទៀតដៃឆ្វេង។
បន្ទាប់មក បងប្អូន និងក្រុមគ្រួសាររបស់គាត់ទាំងអស់ នាំគ្នាចុះទៅយកសពគាត់ឡើង មកបញ្ចុះក្នុងផ្នូររបស់ម៉ាណូអាជាឪពុក នៅចន្លោះសូហារ និងអែសថោល។ គាត់បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលម្ភៃឆ្នាំ។