Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 16:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 បន្ទាប់​មក បង​ប្អូន និង​ក្រុម​គ្រួ​សារ​របស់​គាត់​ទាំង​អស់ នាំ​គ្នា​ចុះ​ទៅ​យក​សព​គាត់​ឡើង មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ម៉ាណូ​អា​ជា​ឪពុក នៅ​ចន្លោះ​សូហារ និង​អែស‌ថោល។ គាត់​បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 បងប្អូន និង​គ្រួសារ​លោក​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​យក​សាក‌សព​លោក មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​ម៉ាណូអា ជា​ឪពុក ដែល​ស្ថិត​នៅ​ត្រង់​ចន្លោះ​សូហារ និង​អេស‌ថោល។ លោក​សាំសុន​បាន​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ឯ​បង​ប្អូន នឹង​ពួក​គ្រួ​ឪពុក​គាត់​ទាំង​អស់ គេ​ចុះ​ទៅ​សែង​ខ្មោច​គាត់​ឡើង​មក ក៏​បញ្ចុះ​នៅ​ក្នុង​ទី​កប់​ខ្មោច​របស់​ម៉ាណូអា ជា​ឪពុក នៅ​ជា​កណ្តាល​សូហារ នឹង​អែស‌ថោល គាត់​បាន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល​២០​ឆ្នាំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 បង‌ប្អូន និង​គ្រួសារ​គាត់​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​យក​សាក‌សព​លោក មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​ម៉ាណូ‌អា ជា​ឪពុក​ដែល​ស្ថិត​នៅ​ត្រង់​ចន្លោះ​សូហារ និង​អេស‌ថោល។ លោក​សាំ‌សុន​បាន​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 16:31
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​តំបន់​វាល​ទំនាប​មាន ក្រុង​អែសថោល សូរ៉ាស់ អាសណា


ឯ​ទឹក​ដីដែល​ជា​ចំណែក​មត៌ក​របស់​គេ មាន​ក្រុង​សូរ៉ាស់ អែស‌ថោល អ៊ារ-សេ‌មែស


គ្រា​នោះ មាន​បុរស​ម្នាក់​នៅ​សូរ៉ាស់ ក្នុង​កុល​សម្ព័ន្ធ​ដាន់ ឈ្មោះ​ម៉ាណូ‌អា។ ប្រពន្ធ​របស់​គាត់​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ។


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចាប់ផ្ដើម​បណ្ដាល​គាត់ នៅ​ត្រង់​ម៉ាហានេ-ដាន់ នៅ​ចន្លោះ​សូរ៉ាស់ និង​អែស‌ថោល។


សាំសុន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល ក្នុង​គ្រា​ពួក​ភីលី‌ស្ទីន​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។


ពេល​នោះ សាំ​សុន​ស្រែក​ថា៖ «សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​ពួក​ភីលី‌ស្ទីន​ចុះ»។ គាត់​ប្រឹង​យោល​ខ្លួន​ពេញ​កម្លាំង ហើយ​វិហារ​នោះ​ក៏​រលំ​លើ​ពួក​មេ និង​លើ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​វិហារ​នោះ។ ដូច្នេះ ពួក​អ្នក​ដែល​គាត់​ធ្វើ​ឲ្យ​ស្លាប់​ក្នុង​ពេល​ដែល​គាត់​ស្លាប់​នេះ មាន​ចំនួន​ច្រើន​ជាង​អស់​អ្នក​ដែល​គាត់​បាន​សម្លាប់ កាល​ពី​គាត់​នៅ​មាន​ជីវិត​ទៅ​ទៀត។


នៅ​ស្រុក​ភ្នំ​អេប្រាអិម មាន​បុរស​ម្នាក់​ឈ្មោះ មីកា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម