ពួកចៅហ្វាយ 16:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 សាំសុនក៏ចាប់សសរកណ្ដាលទាំងពីរដែលទ្រវិហារ ហើយសង្កត់ទម្ងន់របស់គាត់ទៅលើសសរទាំងពីរ ម្ខាងដៃស្តាំ ហើយម្ខាងទៀតដៃឆ្វេង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 បន្ទាប់មក លោកសាំសុនស្ទាបសសរកន្លោងទាំងពីរដែលទ្រវិហារ លោកសង្កត់ដៃស្ដាំរបស់លោកទៅលើសសរមួយ ហើយដៃឆ្វេងទៅលើសសរមួយទៀត សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 នោះសាំសុនក៏ចាប់សសរទាំង២ ដែលទ្រនៅជាកណ្តាលរោងនោះ ដោយដៃស្តាំម្ខាង ហើយដោយដៃឆ្វេងម្ខាង សូមមើលជំពូកអាល់គីតាប29 បន្ទាប់មក លោកសាំសុនស្ទាបសសរកន្លោងទាំងពីរដែលទ្រវិហារ គាត់សង្កត់ដៃស្តាំរបស់គាត់ទៅលើសសរមួយ ហើយដៃឆ្វេងទៅលើសសរមួយទៀត សូមមើលជំពូក |
ពេលនោះ សាំសុនស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ»។ គាត់ប្រឹងយោលខ្លួនពេញកម្លាំង ហើយវិហារនោះក៏រលំលើពួកមេ និងលើមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងវិហារនោះ។ ដូច្នេះ ពួកអ្នកដែលគាត់ធ្វើឲ្យស្លាប់ក្នុងពេលដែលគាត់ស្លាប់នេះ មានចំនួនច្រើនជាងអស់អ្នកដែលគាត់បានសម្លាប់ កាលពីគាត់នៅមានជីវិតទៅទៀត។